ចិន ប្រកាសអាសន្នភ្លាមៗ ក្រោយរងការវាយប្រហារដោយអ័ព្ទពុលកម្រិតមធ្យម ម្សិលមិញនេះ

ប៉េកាំង៖ សារជាថ្មីម្ដងទៀត ប្រទេសទេសចិន បានកំពុងរងការវាយប្រហារដោយអ័ព្ទពុល កម្រិតប្រកាសអាសន្នម្ដងទៀត ក្រោយក្រុមអ្នកអង្កេតការណ៍ថ្នាក់ជាតិ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ បានប្រកាសឲ្យប្រជាជនបានដឹង និងត្រៀមខ្លួនការពារ ចំពោះការចុះអ័ព្ទថ្មីនេះ ដែលអាចនឹងបង្ករឲ្យមានគ្រោះថ្នាក់ដល់សុខភាពផ្លូវដង្ហើម នៅតំបន់មួយចំនួនលើផ្ទៃប្រទេស។

ប្រភពព័ត៌មានក្នុងស្រុករបស់ចិនមួួយបានចេញផ្សាយ កាលពីម្សិលមិញនេះថា អ័ព្ទកម្រិតក្រាស់ ខុសពីធម្មតា បានចាប់ផ្ដើមវាយប្រហារ នៃផ្នែកមួយរបស់ទីក្រុងប៉េកាំង ទីក្រុង ធានជីង ខេត្ត ហឺប៉ី (Hebei) សាន់ដុង (Shandong) ខេត្តហឺណាន (Henan) ក៏ដូចជាតំបន់ផ្សេងៗទៀត។ របាយការណ៍របស់មជ្ឈមណ្ឌល ឧតុនិយមជាតិ បានឲ្យដឹង បន្ថែមទៀតទៀតថា អ័ព្ទពុល កម្រាស់ក្រាស់នោះ គឺមានកម្រិតមធ្យម ដែលមានពណ៌លឿង ដែលគួបផ្សំជាមួយនឹងសារជាតិពុលជាច្រើន ដែលធ្វើឲ្យប៉ះពាល់ទៅដល់ផ្លូវដង្ហើម ដូចនេះ ត្រូវពាក់ម៉ាសការពារ នៅពេលចេញពីក្រៅផ្ទះ ពិសេសកុមារ និងមនុស្សចាស់ ដែលការវាយប្រហារនោះ នៅមិនទាន់អាចកំណត់បានថា នឹងបាត់ទៅវិញនៅពេលណានៅឡើយទេ។

អាជ្្ញាធរជាតិរបស់ចិន ក៏បានប្រកាសអាសន្ន ទៅដល់ប្រជាជននៅតំបន់ប៉ះពាល់ ថាផ្សែងអ័ព្ទពុលនោះ នឹងធ្វើឲ្យការមើលទៅឆ្ងាយ មានការធ្លាក់ចុះប្រមាណជា ២០០ ម៉ែត្រ ហេតុនេះសម្រាប់អ្នកធ្វើចរាចរណ៍ នៅតាមដងផ្លូវគ្រប់ប្រភេទ ពិសេសនូវលើផ្លូវល្បឿនលឿន (High Way) គប្បីបន្ថយល្បឿន និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។ក្រៅពីដងផ្លូវ នៅតាមព្រលានយន្តហោះ កំពង់ផែ ផ្លូវដែក ក៏ត្រូវបានចាត់វិធានការសុវត្ថិភាពផងដែរ ដើម្បីបញ្ជៀសនូវរាល់ឧបសគ្គ ដែលអាចនឹងកើតមានឡើងជាយថាហេតុ។

គួរបញ្ជាក់ផងដែរថា នៅចិនប្រព័ន្ធពិនិត្យមើល អ័ព្ទ ផ្សែងពុល ចែកចេញជាបីកម្រិតគឺកម្រិតស្រាល ដែលមានអ័ព្ទស កម្រិតមធ្យមពណ៌លឿន និងកម្រិតធ្ងន់ពណ៌ទឹកក្រូច។ ការវាយប្រហារនៃអ័ព្ទពុលលើកនេះ ត្រូវបានចាត់ទុកថា ស្ថិតនៅក្នុងកម្រិតធម្យម ដែលប៉ះពាល់ទៅដល់ខុសភាពរបស់ប្រជាពលរដ្ឋ។