ហេតុផលធំៗទាំង 7 យ៉ាងដែលអ្នកគួរតែទៅកម្សាន្តនៅតំបន់កោះបាលី របស់ប្រទេសឥណ្ឌូនេស៊ី

បាលីគឺជាកោះដ៏ល្បីល្បាញមួយ នៅក្នុងចំណោមកោះជាច្រើនទៀតរបស់ប្រទេសឥណ្ឌូនេស៊ី ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីជុំវិញពិភពលោក ទៅកម្សាន្តបានយ៉ាងច្រើន ហើយអត្រាភ្ញៀវទេសចរទាំងនោះក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ជារៀងរាល់ឆ្នាំផងដែរ។ អ្នកមានដឹងទេថា ហេតុអ្វីបានជាកោះបាលីមួយនេះ មានភាពទាក់ទាញយ៉ាងនេះ?

នៅក្នុងអត្ថបទនេះ គេហទំព័ររបស់យើង នឹងធ្វើការបង្ហាញប្រិយមិត្តអ្នកអានទាំងអស់គ្នា ឲ្យបានដឹងពីហេតុផលធំៗចំនួន 7 របស់បាលី ដែលបានធ្វើឲ្យកោះមួយនេះ ទទួលបានចំណាប់អារម្មណ៍ខ្លាំង ព្រមទាំងបានក្លាយជាតំបន់កម្សាន្តធម្មជាតិ និងវប្បធម៌ដ៏ល្អបំផុតមួយផងដែរ។

 

1. ជាទីតាំងមានសម្បត្តិធម្មជាតិដ៏ស្រស់ត្រកាល (ដំណើរនៃព្រះអាទិត្យ, សមុទ្រ និងខ្សាច់)

ទៅទស្សនា និងកម្សាន្តនៅ ប្រជុំកោះឥណ្ឌូណេស៊ីផ្តល់ទស្សនីយភាព ដល់អ្នកដំណើរដែលមានឆ្នេរខ្សាច់គួរឱ្យចាប់អារម្មណ៍ ដែលអាចនិយាយបានថា កោះបាលីមានឆ្នេរសមុទ្រស្រស់ស្អាតបំផុតមួយ ក្នុងចំណោមឆ្នេរដទៃទៀត នៅលើពិភពលោក។ ពីទឹកហូរ ឆ្នេរខ្សាច់ដ៏សក្បុស នៃឆ្នេរ Seminyak Beach ដល់ឆ្នេរ Padang Padang ដែលធ្លាប់បង្ហាញវត្តមាននៅក្នុងខ្សែភាពយន្ត Julia Roberts។ ភ្ញៀវអាចបរិភោគអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ ធ្វើការបន់ស្រន់ បង្ហាញក្តីស្រឡាញ់ និងអាចមកដល់ដីខ្សាច់ខ្មៅរបស់ភ្នំភ្លើង នៃឆ្នេរ Keramas ដល់ឆ្នេរខ្សាច់ Keramas។ ទាំងនេះសុទ្ធសឹងជាទេសភាព បង្កើតដោយធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ក្នុងការបំពេញចំណង់នៃការសម្រាកកម្សាន្តរបស់អ្នក ភាពទាក់ទាញ និងការសាងអនុស្សាវរីយ៍ផ្សេងៗ។

 

2. ស្វែងរកសេចក្តីសុខផ្ទាល់ខ្លួនរបស់អ្នក

គ្មានពេលវេលានៃអាកាសធាតុណាដែលមិនអំណោយផល សម្រាប់អ្នកក្នុងការមកកម្សាន្តនៅកោះបាលីនេះឡើយ ដោយសារតែវាស្ថិតនៅក្នុងអាកាសធាតុត្រូពិច ក្តៅនិងសើមពេញមួយឆ្នាំជាមួយសីតុណ្ហភាពប្រចាំថ្ងៃប្រមាណ 82 អង្សាហ្វារិនហៃ។ ការមកកម្សាន្តនៅក្នុងរដូវវស្សា និងរដូវប្រាំងសុទ្ធតែផ្តល់នូវបទពិសោធន៍ខុសៗគ្នាដល់ភ្ញៀវទេសចរ។ សម្រាប់អ្នកដែលមកកម្សាន្តនៅរដូវប្រាំងចន្លោះពីខែឧសភា និងកញ្ញា នឹងទទួលបានការបញ្ចុះថ្លៃនិន្នាការ Visa ទាបបំផុត ខណៈពេលដែលមកកម្សាន្តនៅចន្លោះខែមករានិងមីនា នឹងទទួលបានតម្លៃស្នាក់នៅក្នុងសណ្ឋាគារ និងថ្លៃកញ្ចប់ទេសចរណ៍បានយ៉ាងល្អបំផុត។

 

3. ភ្ជាប់អារម្មណ៍របស់អ្នកទៅនឹងវប្បធម៌: កោះដែលមានប្រាសាទរាប់ពាន់

អ្នកនឹងសម្គាល់ឃើញប្រាសាទបាលីបែបហិនឌូ ឬប្រាសាទបែប Pura នៅជុំវិញតំបន់សហគមន៍ធំៗ ក៏ដូចជានៅក្នុងបរិវេណស្រុកមួយចំនួន ចាប់ពីតំបន់ខ្ពង់រាបរហូតដល់ឆ្នេរសមុទ្រ។ ពេលធ្វើដំណើរកម្សាន្ត ការជិះកង់ជុំវិញ Ubud ក្នុងនិងក្រៅភូមិ ដែលទៅនោះ ពោរពេញទៅដោយគ្រួសារអ្នកស្រុក នឹងបង្ហាញអ្នកពីការរស់នៅរបស់ពួកគេ។ មគ្គុទេសក៍នាំផ្លូវរបស់អ្នក អាចនឹងឈប់នៅតាមប្រាសាទជាច្រើនទាំងតូចនិងតូច ដើម្បីទុកដង្វាយបារី ផ្កា ស្ករគ្រាប់ និងគ្រឿងក្រអូបជាដើម។ Tanah Lot, Ulun Danu, Gunung Lebah និង Goa Lawah ពិតជាមានកន្លែងដែលមានតម្លៃ ដែលអ្នកគួរទៅលេង នៅពេលដែលអ្នកស្នាក់នៅកោះបាលី។ អ្នកត្រូវប្រកាន់ខ្ជាប់ នូវសម្លៀកបំពាក់បែបបុរាណនិងយកសារុងមួយចងនៅចង្កេះផងដែរ។

 

4. រៀនពីសិល្បៈ និងវប្បធម៌ដែលមាននៅលើកោះបាលី

ពេលមកដល់ អ្នកអាចនឹងមានឱកាសមើលការសម្តែង របាំរបស់អ្នកភូមិដែលរស់នៅទីនេះ ដែលរឿងរ៉ាវវប្បធម៌មួយចំនួន ត្រូវបានសម្តែងតាមរយៈចលនា និងរាងកាយដ៏រស់រវើករបស់ពួកគេ ជាពិសេសនៅដៃ មុខ និងប្រអប់ជើងរបស់ពួកគេ។ បន្ថែមពីនេះអ្នកក៏អាចស្តាប់តន្ត្រីដើមនៅក្នុងស្រុក ទស្សនាពិធីបុណ្យ ឬការអបអរផ្សេងៗដូចជាពិធីបុណ្យចូលឆ្នាំរបស់បាលី មហោស្រព ពិធីបុណ្យអារក្ស ពិធីបុណ្យស្បូវអាហារ និងបុណ្យវប្បធម៌ដើមផ្សេងៗជាច្រើនទៀត។ អ្នកក៏អាចធ្វើការជាវរូបចម្លាក់ និងគ្រឿងអនុស្សាវរីយ៍ជាច្រើនធ្វើដោយនេះ នៅទីនេះផងដែរ។ បាលីក៏ត្រូវបានគេចាត់ទុកដែរថា ជាកន្លែងនៃម្ចាស់សិប្បកម្មជាច្រើនប្រភេទ ក្នុងប្រទេសឥណ្ឌូនេស៊ី។

 

5. ការឡើងភ្នំភ្លើងសកម្ម (Active Volcano) ជាមួយនឹងមគ្គុទេសក៏ ជំនាញ

ភ្នំ Batur ឬ Gunung Batur ដែលមានទីតាំងស្ថិតនៅ ភាគខាងលិចនៃភ្នំ Agung គឺជាភ្នំភ្លើងសកម្មមួយ នៅលើកោះដែលអាចនឹង ផ្ទុះឡើងរៀងរាល់ពីរបីឆ្នាំម្តង។ អ្នកឡើងភ្នំសកម្មអាចឡើងដល់ កំពូលភ្នំកម្ពស់ 5,633 ហ្វីត ក្នុងរយៈពេលតែ 2 ម៉ោងប៉ុណ្ណោះ។ ការឡើងភ្នំ ឲ្យដល់កំពូលមុនពេលថ្ងៃរះគឺជាសកម្មភាពទេសចរដ៏ពេញនិយមមួយ។

 

6. ភ្លក្សរសជាតិកាហ្វេក្នុងតំបន់ ដ៏ឈ្ងុយឆ្ងាញ់

ផលិតកម្មកាហ្វេនៅកោះបាលី កើតឡើងនៅលើទឹកដីខ្ពង់រាប Kintamani រវាងភ្នំភ្លើងសកម្មពីរ ហើយភាគច្រើនត្រូវបានដាំដុះ ដោយកសិករក្នុងស្រុកខ្នាតតូច ប៉ុន្តែវាគឺជាកន្លែងអំណោយផលសម្រាប់ដំណាំកាហ្វេ ដែលអាចផលិតបាន និងយកចេញទៅលក់នៅទីផ្សារប្រទេសក្រៅបានយ៉ាងច្រើន។

កាហ្វេដ៏ពេញនិយមបំផុត ហើយក៏មានតម្លៃថ្លៃផងដែរនោះគឺជា luwak coffee ដែលផ្តល់រសជាតិឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន។ ពាសពេញកោះបាលីនៅលើចម្ការកាហ្វេនៅតំបន់ខ្ពង់រាប និងនៅតាមហាងកាហ្វេជុំវិញសហគមន៍ឆ្នេរ អ្នកអាចទទួលបានកាហ្វេ ដែលមានប្រភពក្នុងតំបន់ច្បាស់លាស់ កាហ្វេពីធម្មជាតិមួយពែងដ៏មានគុណភាពបំផុត។

 

7. រចនាបថនៃទេសភាពដីស្រែ ដែលប្លែក និងមិនធ្លាប់មាន

ស្រូវគឺជាអាហារនៅកោះបាលី និងជាផ្នែកសំខាន់មួយនៃវប្បធម៌បាលី។ វាលស្រែរាបស្មើ ដែលព័ទ្ធជុំវិញដោយរុក្ខជាតិខៀវស្រងាត់ គឺជាកន្លែងដែលអាចមើលឃើញនៅតាមទីជនបទ ជាពិសេសនៅពេលមានពន្លឺដំបូង។ ប្រព័ន្ធធារាសាស្រ្តដែលបានចែករំលែក នៅក្នុងសហគមន៍ដើម្បីគាំទ្រ ដល់សុខភាពរបស់វាលស្រែ បានកើតឡើងអស់ជាច្រើនសតវត្សមកហើយ ភាពប៉ិនប្រសប់របស់វាទាំងអស់គួរអោយកត់សំគាល់ និងផ្តល់បានជារចនាបថ និងទេសភាពដ៏ប្លែក និងអស្ចារ្យ។ Tegallalang, Jatiluwih, និង Terrain Rice Terraces គឺមានប្រជាប្រិយភាពនិងមានតម្លៃបំផុតខាងដំណាំស្រូវ។ ភ្ញៀវទេសចរ ឬអ្នកថតរូបអាជីព នឹងរកឃើញទេសភាពពណ៌បៃតង ជាច្រើនដើម្បីថតរូបបានយ៉ាងស្រស់ស្អាត ពេលកំពុងទស្សនា។

សរុបមកទាំង 7 ចំណុចនេះហើយ ដែលធ្វើឲ្យកោះបាលី បានក្លាយជាទីតាំងដ៏ទាក់ទាញបំផុតមួយ និងជាគោលដៅរបស់ភ្ញៀវទេសចរជាច្រើន។ ចុះសម្រាប់ប្រិយមិត្តទាំងអស់គ្នា ធ្លាប់ដែលបានទៅកម្សាន្តនៅកោះបាលីឬនៅ? ចុះអ្នកមានគម្រោងទៅកម្សាន្តនៅទីនោះដែរទេ?