ដំណើរនៃការជិះរទេះភ្លើងកម្សាន្តជាលើកដំបូងជាមួយ Mickey និង Minnie Mouse របស់ Disney បានប្រកាសកាលបរិចេ្ឆទបើកដំណើរការហើយ

កាលពីសប្តាហ៍មុនក្រុមហ៊ុន Walt Disney World បានប្រកាសពីកាលបរិច្ឆេទនៃការបើករទេះកម្សាន្តរបស់ខ្លួន គឺការជិះរទេះភ្លើងរត់តាមផ្លូវដែក Mickey និង Minnie។ គួរបញ្ជក់ផងដែរថា Mickey និង Minnie បានស្វាគមន៍ភ្ញៀវទៅកាន់សួនកម្សាន្ត Disney អស់រយៈពេលជាច្រើនឆ្នាំមកហើយប៉ុន្តែនៅថ្ងៃទី 4 ខែមីនាឆ្នាំ 2020 ខាងមុខនេះ ដំណើរនៃការកម្សាន្តតាមរយៈការជិះរទេះភ្លើងដ៏ទាក់ទាញ ជាលើកដំបូងរបស់ពួកគេនឹងត្រូវបើកដំណើរការ។ 

ការជិះនេះនឹងមានទីតាំងស្ថិតនៅក្នុង ស្ទូឌីយោហូលីវូដរបស់ Disney ដោយនឹងយកមហោស្រពចិននៅកណ្តាលឧទ្យាននេះ (ដែលពីមុនជាកន្លែងជិះ The Great Movie Ride ដែលជាការជិះងងឹតដែលមានឈុតឆាក ពីខ្សែភាពយន្តបុរាណពីឆ្នាំ 1989 ដល់ឆ្នាំ 2017)។

ខណៈពេលដែលយើងមិនទាន់ដឹងព័ត៌មានលំអិត អំពីការធ្វើដំណើរកម្សាន្តតាមរយៈការជិះនេះ នៅឡើយនោះ ក្រុម Travel + Leisure មានឱកាសក្នុងការបង្ហាញពីភាពទាក់ទាញ ការចាប់អារម្មណ៍នៅផ្នែកខាងក្នុងជាមុនសិន។ មហោស្រពចិនដ៏ស្រស់ស្អាត ដែលជាការបង្កើតឡើងវិញ របស់រោងមហោស្រពចិន TCL ដ៏លេចធ្លោនៅហូលីវូដ បានប្រែទៅជារូបរាងថ្មី សម្រាប់ភាពទាក់ទាញមួយបែបផ្សេងទៀត។ រោងមហោស្រពនេះ រក្សានូវភាពល្បីល្បាញរបស់ហូលីវូដចាស់ ប៉ុន្តែឥលូវនេះវាត្រូវបានតុបតែងជាមួយនឹង ផ្ទាំងរូបភាពបែបបុរាណរបស់ Mickey Mouse។ 

ភ្ញៀវទាំងអស់នឹងចូលទៅមើលក្នុងមហោស្រព ហើយមើលការសម្តែងផ្នែកមួយរបស់ Mickey ដែលមានចំណងជើងថា “Perfect Picnic” ដែលបង្ហាញពី Mickey និង Minnie បានដើរលេងបែប Picnic ជាមួយគ្នាគួរឱ្យស្រឡាញ់។ 

តួអង្គទាំងពីរច្រៀងបទចំរៀងដែលមានចំណងជើងថា “nothing can stop us now” មុនពេលចូលទៅ Goofy ដែលជាអ្នកបើករថភ្លើង ហើយក៏ជាតួអង្គបង្កឱ្យមានភាពវឹកវរ ក្នុងចំណោមតួអង្គរបស់ Classic Disney ផងដែរ។

ជាមួយនឹង “បន្ទុះ Bang” និងផ្សែងមួយចំនួនហុយឡើងមក រន្ធប្រហោងមួយនៃខ្សែភាពយន្ដនឹងលេចចេញមក ស្វាគមន៍ភ្ញៀវនៅផ្នែកដ៏ទាក់ទាញជាបន្ទាប់។ ដំណើរនៃការជិះផ្សងព្រងនេះ នៅតែជាអាថ៌កំបាំង ប៉ុន្តែយើងត្រូវបានប្រាប់ថាភ្ញៀវនឹងជិះរថយន្តដែលប្រើប្រាស់បច្ចេកវិទ្យាល្បឿនលឿនទំនើប និងបទពិសោធន៍នៃទេសភាពប្លែកៗ គួរឱ្យរំភើប ដែលវានឹងពាំនាំមកនូវតួអង្គ 2D ឲ្យរស់រាននៅក្នុងវគ្គនេះ។ តាមរយៈ Preview នេះអាចទុកជាការចង្អុលបង្ហាញភ្ញៀវ ដោយនឹងឲ្យពួកគេអាចរំពឹងថា នឹងមានការជិះលេងកម្សាន្តដែលមានមុខនៃតួអង្គស្រដៀងផ្សេងៗដែលពួកគេធ្លាប់បានស្គាល់ នៅក្នុងសាច់រឿងថ្មីគួរឱ្យរំភើប។

ស្ទូឌីយោហូលីវូដរបស់ Disney បានផ្លាស់ប្តូរទាំងស្រុង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងការបន្ថែមនៃ Toy Story Land និង Galaxy's Edge។ កាលពីថ្ងៃទី 5 ខែធ្នូកន្លងទៅ កន្លែងទាក់ទាញថ្មីនៃសង្គ្រាមផ្កាយ Rise of the Resistance បានបើកដំណើរការហើយ។ វាត្រូវបានគេចាត់ទុកថាជាដំណើរជិះកម្សាន្តផ្សងព្រេង ដ៏មានមហិច្ឆតានិងគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងប្រវត្តិសាស្ត្រឧទ្យាននេះ។ ឈុតខ្លីរបស់ Mickey ក៏នឹងត្រូវបានបើកនៅក្នុងស្ទូឌីយោហូលីវូដរបស់ Disney នៅខែមីនាឆ្នាំក្រោយនេះផងដែរ។

ខណៈពេលដែលការបើកដំណើរការជិះ គឺនៅសល់តែប៉ុន្មានខែទៀតសម្រាប់ឧទ្យានផ្លរីដានោះ ផ្លូវដែក Runaway របស់ Mickey និង Minnie គ្រោងនឹងបើកនៅឆ្នាំ 2022 នៅ Disneyland ជាបន្តទៀត។