Ikea គម្រោងហាងលក់ទំនិញគ្របដណ្តប់ដោយពណ៌បៃតងស្រស់ស្អាត តែគ្មានកន្លែងសម្រាប់ថតរថយន្តឡើយ!

Ikea បានផ្តល់ឧទាហរណ៍ជាក់ស្តែងមួយផ្សេងទៀត នៃនិន្នាការស្ថាបត្យកម្ម ដែលគ្របដណ្តប់ដោយពណ៌បៃតង ជាមួយនឹងគម្រោងហាងទំនិញដ៏សំបូរបែប និងគ្រោងសាងសង់នៅក្នុងប្រទេស Austria។ Ikea តំណាងឱ្យការចាកចេញយ៉ាងសំខាន់ ពីឃ្លាំងស្តុកទំនិញដ៏ធំ (bland warehouse) ដែលជាទូទៅវា នឹងត្រូវការសហការជាមួយនឹង គម្រោងនៃគ្រឿងសង្ហារឹមខ្នាតធំជាដើម ដោយឡែកអគារទំនិញមួយនេះ នឹងគ្របដណ្ដប់ដោយដើមឈើប្រមាណ 160 ដើមនៅជុំវិញ។

Ikea Vienna Westbahnhof ត្រូវបានរចនាឡើង ដោយក្រុមហ៊ុនក្នុងស្រុក Querkraft Architekten ហើយនឹងមានទីតាំងស្ថិតនៅ Central Vienna។ វានឹងមានទំហំ 21,600 ម៉ែត្រការ៉េ (232,500 ហ្វីតការ៉េ) និងមានការរចនារាងដូចក្រឡាចត្រង្គ ប្រៀបធៀបទៅនឹងធ្នើដាក់សៀវភៅ ដែលតំរៀបលើគ្នាអញ្ចឹង។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន បានពន្យល់ថា “គំនិតនៃស្ថាបត្យកម្មគឺផ្អែកលើទម្រង់ក្រឡាចត្រង្គ ដូចទៅនឹងធ្នើសៀវភៅ ដែលមានពណ៌បៃតង ភាពបត់បែន ពន្លឺចេញចូលគ្រប់គ្រាន់ និងភាពសាមញ្ញ”។ ផ្នែក Transparent នឹងអាចទទួលបានពន្លឺថ្ងៃចេញចូលទៅខាងក្នុងអគារ និងសំរបខ្លួនបានយ៉ាងល្អ ជាមួយនឹងតំបន់ជុំវិញ និងបន្ថែមសោភណ៌ភាពនៅផ្នែកខាងក្រៅទៀតផង។ ផ្នែកខាងក្រៅបួនជ្រុង (façade grid) អនុញ្ញាតឱ្យមានការផ្លាស់ប្តូរ ធាតុចំហរ និងបិទជិតខាងក្រៅ ជាមួយនឹងការយកចិត្តទុកដាក់ ក៏ដូចជាប្រាកដថា ដើមឈើអាចដុះលូតលាស់បាននៅគ្រប់កម្រិតនៃអគារទំនិញ។ កញ្ចក់ facade នីមួយៗ នឹងមានតំរៀបជាជញ្ជាំងបញ្ឈរ ក៏ដូចជាចន្លោះបង្អួចបើកចំហក្នុងការទទួលយកពន្លឺ និងផ្នែកផ្សេងទៀតដែលអាចទទួលបានពន្លឺខ្លាំង។

Ikea នឹងកាន់កាប់ជាន់ខាងក្រោមចំនួនបួន ខណៈជាន់ខាងលើពីរជាន់នឹងរួមបញ្ចូលជាសណ្ឋាគារផងដែរ។ សួនបៃតងធម្មជាតិដ៏ស្រស់ស្អាត ដែលអាចបើកឲ្យចូលបាន ជាសាធារណៈ នឹងមានទីតាំងនៅកំពូលនៃអគារផងដែរ។

ហាងទំនិញនេះនឹងមានទីតាំងស្ថិត នៅកណ្តាល ហើយមិនមានកន្លែងចតរថយន្តជាសាធារណៈទេ។ អតិថិជននឹងមិន តម្រូវឲ្យ ដាក់ឥវ៉ាន់ឬគ្រឿងសង្ហារឹមថ្មីនៅលើរថភ្លើងក្រោមដីនោះទេ ព្រោះមជ្ឈមណ្ឌលដឹកជញ្ចូនថ្មី ក៏ត្រូវបានគេគ្រោងធ្វើនៅកន្លែងផ្សេងទៀត នៅក្នុងទីក្រុង Vienna ផងដែរ ហើយនឹងផ្តល់ការដឹកជញ្ជូននៅថ្ងៃតែមួយតែម្តង នៅពេលដែលអ្នកបានទិញទំនិញ និងរាល់ឥវ៉ាន់ផ្សេងៗពី Ikea រួច។

Ikea Vienna Westbahnhof ត្រូវបានរៀបចំឡើងសម្រាប់តំណាងឲ្យ  BREEAM Excellent (ស្តង់ដារអគារបៃតង) ហើយនឹងរួមបញ្ចូលនូវ ការរចនាប្រកបដោយនិរន្តរភាព ឬប្រើប្រាស់ធនធាន និងប្រភពថាមពលកកើតឡើងវិញ ទោះបីជាយើងមិនទាន់ មានព័ត៌មានអំពីអ្វី ដែលវានឹងកើតឡើងក្រៅពីប្រព័ន្ធខ្យល់ដែលមានប្រសិទ្ធិភាពនិងរចនាបថបៃតងក៏ដោយ។ 

គម្រោងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ 2021 ខាងមុខនេះ។