គម្រោងនៃមជ្ឈមណ្ឌលស្រាវជា្រវ និងអភិរក្សសត្វឃ្មុំ (Honey Bee) ដោយក្រុមហ៊ុន Moriyama & Teshima នៅឯប្រទេសកាណាដា

ក្រុមហ៊ុនស្ថាបត្យកម្ម Moriyama និង Teshima កំពុងតែធ្វើការរចនាមជ្ឈមណ្ឌលស្រាវជ្រាវថ្មីពីសត្វឃ្មុំ នៅសាកលវិទ្យាល័យ Guelph ប្រទេសកាណាដា។ គម្រោងនៃមជ្ឈមណ្ឌលនេះត្រូវបានប្រកាស កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន ដោយក្រុមហ៊ុនមួយនេះ បានឈ្នះការប្រកួតប្រជែង ដើម្បីបង្កើតកន្លែងស្រាវជ្រាវថ្មីសម្រាប់មហាវិទ្យាល័យកសិកម្ម នៃរដ្ឋ Ontario ។ 

មជ្ឈមណ្ឌលនេះនឹងក្លាយជាគម្រោងដ៏សំខាន់មួយ ដោយវានឹងមានការសាងសង់ពីឈើយ៉ាងច្រើន ហើយនឹងត្រូវបានគេយកចិត្តទុកដាក់ខ្ពស់ទៅលើប្រភពធនធានកើតឡើងវិញ ប្រព័ន្ធនិរន្តភាព (sustainability) ការចិញ្ចឹមឃ្មុំឲ្យមានសុខភាពល្អ ប្រកបដោយលក្ខខណ្ឌធម្មជាតិ និងផ្តល់គុណភាពខ្ពស់។

ដូចដែល សាកលវិទ្យាល័យបានបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលថ្មីនេះត្រូវបានបង្កើតឡើងជាគម្រោង low-carbon ប្រើប្រាស់កម្រិតកាបូនទាប ដែលគាំទ្រដល់ការស្រាវជ្រាវ និងការអប់រំ ដែលអាចបត់បែនបាន សម្រាប់មនុស្សគ្រប់វ័យ។ HBRC (Honey Bee Research Center) នឹងធ្វើការស្វាគមន៍ដល់កុមារ និស្សិត និងបុគ្គលឆ្នើម មកពីជុំវិញពិភពលោក ហើយនឹងមានកន្លែងដ៏ធំមួយ ផ្តល់ជូនសម្រាប់ការស្រាវជ្រាវ កន្លែងសិក្សា ដែលមានមុខងារច្រើន កន្លែងតាំងពិព័រណ៍ មន្ទីរពិសោធន៍ស្រាវជ្រាវ បន្ទប់រៀន ហាងកាហ្វេ និងហាងអនុស្សាវរីយទៀតផង។ 

រចនាសម្ព័ន្ធធ្វើពីឈើ រួមមានរចនាសម្ព័ន្ធដំបូលព័ន្ធចូលគ្នាទុកចន្លោះ ដែលបង្កើតជាការច្នៃប្រឌិតបង្ហាញជូនជាសាធារណៈនៃលំហសត្វឃ្មុំ។ ដំបូលនិងទេសភាពត្រូវបានរួមបញ្ចូលតាមរយៈផ្នែកមួយ ដែលកើនឡើង និងអាចនាំទៅដល់ Centre’s landmark interpretive Tower ដែលមានទំហំទ្វេដងទម្រង់ជាបំពង់ផ្សែងសូឡា អាចស្រូបយកថាមពលពីព្រះអាទិត្យ និងផ្តល់គុណប្រយោជន៍ដ៏ល្អនៃ ជម្រកសម្រាប់លម្អងផ្កាដែលត្រូវបានបង្កើតឡើង ព្រមទាំងជាចំណីរបស់សត្វឃ្មុំ។

ប្រធានថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យ លោក Franco Vaccarino មានប្រសាសន៍ថា “សត្វឃ្មុំស្ថិតក្នុងចំណោមសត្វល្អិតសំខាន់បំផុត នៅលើពិភពលោក ហើយសាកលវិទ្យាល័យ Guelph ដឹកនាំពិភពលោក ក្នុងការស្រាវជ្រាវនិងអភិរក្សសត្វឃ្មុំ។ ការធ្វើឱ្យប្រសើរឡើង នូវសុខភាពរបស់ឃ្មុំ និងប្រភពនៃលំអងផ្កា បង្កើតឡើងដោយឃ្មុំ គឺមានសារៈសំខាន់ណាស់ ហើយយើងកំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរកការបង្កើតមជ្ឈមណ្ឌល ដ៏ល្បីល្បាញលំដាប់ពិភពលោក។”

HBRC ត្រូវបានបង្កើតឡើង ដើម្បីបង្កើនការភ្ជាប់ទៅនឹងសាកលវិទ្យាល័យ Guelph និងទេសភាពធម្មជាតិដែលស្ថិតនៅជុំវិញ និងប្រព័ន្ធផ្លូវរួមបញ្ចូលគ្នា ដែលមានស្រាប់។ 

មជ្ឈមណ្ឌលថ្មីត្រូវបានគេមើលឃើញថា ជាទេសភាពប្រកបដោយផលិតភាព និងសង្គម ដែលអាចទទួលយកបានសម្រាប់បង្កើតនូវកម្មវិធីស្រាវជ្រាវ និងព្រឹត្តិការណ៍ផ្សេងៗ។ 

វានឹងធ្វើឱ្យមានតុល្យភាព រវាងមុខងារអេកូឡូស៊ីនៃតំបន់បណ្តាញ ជាមួយកម្មវិធីអប់រំមូលដ្ឋាន បង្ហាញពីផលិតភាពនៃប្រព័ន្ធកសិកម្មជាផ្លូវការ តាមរយៈដីកសិកម្មដាំដុះ និងបែបផែនក្នុងការធ្វើការ។