បរិវេណផ្នែកខាងមុខ (façade) ធំជាងគេបំផុតនៅប៉ែកអឺរ៉ុប អាចផ្ទុកនូវរបងរុក្ខជាតិបៃតង បានរហូតដល់ទៅចំនួនជាង 3 ម៉ឺនរបង!



ក្រុមហ៊ុនស្ថាបត្យកម្ម Ingenhoven Architects បានប្រែក្លាយតំបន់នៃទីក្រុងខាងក្នុង Düsseldorf ពីពណ៌ប្រផេះទៅជាពណ៌បៃតងជាមួយនឹងគម្រោងដែលទើបតែបញ្ចប់ក្នុងពេលពេលថ្មីរបស់ខ្លួន មានឈ្មោះថា Kö-Bogen II។ យោងតាមក្រុមហ៊ុនបានឲ្យដឹងថា គម្រោងសម្រាប់ប្រើចម្រុះនេះ (Mixed-use project) នេះស្ថិតនៅចំកណ្តាលអគារធំមួយ ដែលមានរបងខណ្ឌព័ទ្ធជុំវិញនៅផ្នែកខាងក្រៅដល់ទៅ 8 គីឡូម៉ែត្រ ដែលធ្វើឲ្យទីនេះក្លាយជាទីតាំងអគារដែលមានបរិវេណផ្នែកខាងមុខ (façade) ពណ៌បៃតងធំជាងគេបំផុត នៅប៉ែកអឺរ៉ុប។



Kö-Bogen II រួមមានកន្លែងលក់រាយ ភោជនីយដ្ឋាន និងបរិវេណការិយាល័យ បូករួមទាំងចំណតរថយន្តក្រោមដី និងមានទីតាំងនៅលើទីតាំងដែលធ្លាប់ជាកន្លែងនៃផ្លូវសម្រាប់ធ្វើដំណើរដ៏ធំមួយ (Motorway)។ ប៉ុន្តែគួយឲ្យសោកស្តាយ ដែលយើងមិនមានរូបភាពនៃផ្ទៃខាងក្នុងរបស់គម្រោងនេះឡើយ ទោះបីជាយើងទទួលបានរូបភាពនៃផ្នែកខាងក្រៅពណ៌បៃតង ដ៏គួរឲ្យទាក់ទាញនេះក៏ដោយ។



ការរចនារួមនៃគម្រោងនេះ ត្រូវបានបំផុសគំនិតដោយ Land Art movement បើតាមសម្តីរបស់ស្ថាបត្យករ Ingenhoven និងមានអគារសំខាន់ដ៏ធំ បូករួមទាំងអគាររាងត្រីកោណតូចៗ នៅជាប់គ្នា ដែលគ្របដណ្ដប់ដោយពណ៌បៃតងនិងជម្រាលចុះក្រោម ដើម្បីអនុញ្ញាតឱ្យអ្នកធ្វើដំណើរឆ្លងកាត់លើផ្នែកដំបូល ដែលជាតំបន់សម្រាប់សម្រាក។



អគារសំខាន់ដ៏ធំនេះ មានទំហំ 42,000 ម៉ែត្រការ៉េ (ប្រហែល 452,000 ហ្វីតការ៉េ) និងឈានដល់កម្ពស់អតិបរមា 27 ម៉ែត្រ (88.5 ហ្វីត) ។ របងរុក្ខជាតិបៃតង មានដល់ជាង 3 ម៉ឺនរបង ត្រូវបានដាំនៅផ្នែកខាងក្រៅរបស់វា ដែលត្រូវបានដាំដំបូងនៅក្នុងថ្នាល ដូច្នេះពួកគេអាចត្រូវបានផ្តល់ឱ្យដោយឫស ដែលបានលូតលាស់យ៉ាងពេញលេញ។

ក្រុមហ៊ុនស្ថាបត្យកម្ម Ingenhoven Architects បានពន្យល់ថា “ផ្នែគ្រោងឆ្អឹងរបង (hornbeam) ត្រូវបានគេជ្រើសរើសជាឈើខ្លឹមមួយ ហើយពូជដែលត្រូវបានជ្រើសរើសរក្សាស្លឹករបស់ពួកគេ ក្នុងរដូវរងារ។ នៅរដូវផ្ការីក មានពន្លឺភ្លឺរលោងជាមួយស្លឹកបៃតងខ្ចីរបស់វា ដែលកាន់តែជ្រៅទៅជាពណ៌បៃតងចាស់ នៅរដូវក្តៅ បន្ទាប់មកទៅពណ៌ត្នោតមាស នៅរដូវស្លឹកឈើជ្រុះ។

រចនាបថពណ៌បៃតងនេះ ធ្វើអោយប្រសើរឡើងនូវ microclimate របស់ទីក្រុង ដោយវាការពារពីកាំរស្មីព្រះអាទិត្យនៅរដូវក្តៅ និងកាត់បន្ថយកំដៅទីក្រុង ចងភ្ជាប់កាបូនឌីអុកស៊ីត រក្សាទុកសំណើម ស្រូបយកសំលេងរំខាន និងគាំទ្រប្រព័ន្ធជីវៈចម្រុះផងដែរ។ អត្ថប្រយោជន៍អេកូឡូស៊ីនៃការហ៊ុមព័ទ្ធ hornbeam ស្មើនឹងដើមឈើធំចំនួន 80 ដើម” ។




ជាធម្មតារុក្ខជាតិបៃតងទាំងអស់ នឹងត្រូវការការយកចិត្តទុកដាក់ ​និងថែទាំ គួរឱ្យកត់សម្គាល់ ហើយអ្នកតំណាងម្នាក់បានប្រាប់យើងថា របងនឹងត្រូវបានតំរឹមបីដងក្នុងមួយឆ្នាំ ដោយអ្នកថែសួន ជាមួយនឹងការប្រើឧបករណ៍តំរឹមធម្មតា។ ទឹកភ្លៀងកំពុងត្រូវបានប្រមូលនៅលើផ្នែកដំបូល ហើយត្រូវបានប្រើ ដើម្បីស្រោចស្រពរបងទាំងនេះផងដែរ។



លើសពីនេះទៀត ឧបករណ៍ជំនួយនៃការផ្គត់ផ្គង់ ត្រូវបានតំឡើងនៅក្នុងនោះផងដែរ ដើម្បីធានាថាបណ្តាញការពារ បន្តទទួលបានទឹកគ្រប់គ្រាន់ នៅពេលវាមិនមានភ្លៀងធ្លាក់ឬខ្វះទឹកភ្លៀង។ នៅពេលអ្វីៗគ្រប់យ៉ាង ត្រូវបានដោះស្រាយនោះ facade ពណ៌បៃតងទាំងមូលកំពុងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ ហើយរុក្ខជាតិនីមួយៗ អាចត្រូវបានត្រួតពិនិត្យដោយដៃផ្ទាល់ ដោយប្រើផ្លូវដើរ ដែលស្ថិតនៅខាងក្រោយរបងទាំងនេះ។