ទទួលបានការបញ្ចុះតម្លៃរហូតដល់ ៩% ក្នុងឱកាសបើកការលក់នៃគម្រោង ដឹស្ដា មេរាហ្កាដិន ដំណាក់កាលថ្មី!

ក្រោយពីទទួលបានការគាំទ្រយ៉ាងច្រើន និងដើម្បីបំពេញតម្រូវការគេហដ្ឋានបន្ថែមទៀតនៅក្នុងតំបន់ទីក្រុងរណបថ្មី នៃរាជធានីភ្នំពេញ ផ្លូវក្រវ៉ាតក្រុងទី២ (ផ្លូវ ៥០ម៉ែត្រ) ក្រុមហ៊ុន បុរី ប៉េង ហួត បានចាប់ផ្ដើមបើកលក់នូវគម្រោងដឹស្ដា មេរាហ្កាដិន ដំណាក់ថ្មី ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៩% ហើយការផ្ដល់ជូននេះ មានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែសីហាតែប៉ុណ្ណោះ។ កាន់តែពិសេសទៀត អតិថិជន អាចធ្វើការបង់រំលស់ជាមួយលក្ខខណ្ឌងាយៗ ដែលមានអាត្រាការប្រាក់ចាប់ពី ៦.៨៨% ឡើងទៅជាមួយធនាគារជាដៃគូររបស់ បុរី ប៉េង ហួត។

គម្រោងដឹស្ដា មេរាហ្កាដិន ជាគម្រោង ជាគម្រោងវិនិយោគគេហដ្ឋានក្នុងបណ្ដុំសហគមន៍ទំនើបដែលមានទំហំជាង ៤០ ហិកតា ស្ថិតនៅលើផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវ ៥០ម៉ែត្រ) ដែលមានចម្ងាយត្រឹមតែ ០៣ នាទីប៉ុណ្ណោះពី មហាវិថីសម្ដេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) ដើម្បីផ្ដល់ជូនអតិថិជននូវការរស់នៅសម័យថ្មីដ៏ល្អប្រសើរ។ 

គម្រោងដឹស្ដា មេរាហ្កាដិន ត្រូវបានអភិវឌ្ឍន៍យ៉ាងយកចិត្តទុកដាក់បំផុត ផ្អែកទៅលើគុណភាព និងប្រណិតភាព ដែលគម្រោងនេះរួមមានជាមួយ អគារពាណិជ្ជកម្មស្របតាមស្ដង់ដារអន្តរជាតិ, រុក្ខវិថីពោរពេញទៅដោយលំហធម្មជាតិបៃតង អមដោយផ្កាចម្រុះពណ៌, សួនច្បារធំជាងគេដ៏ស្រស់បំព្រង, វេទិកាសិល្បៈកណ្ដាលសួនច្បារ, ក្លឹបហាត់ប្រាណបែបទំនើប, ទីធ្លារកីឡា, ទីតាំងពិចនិចលក្ខណៈគ្រួសារ និងសួនកុមារ -ល- ដែលទាំងអស់នេះនឹងផ្ដល់ជូនលោកអ្នកនូវការរស់នៅប្រកបដោយផាសុកភាព និងភាពស្រស់ថ្លាទ្វេដង។ លើសពីនេះទៀត គម្រោងនេះ ពោពេញទៅដោយតំបន់ពាណិជ្ជកម្ម រួមមាន ហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្មផ្សេងៗ ដើម្បីបំពេញតម្រូវការរស់នៅកាន់តែប្រសើរ។ 

គម្រោង ដឹស្ដា មេរាហ្កាដិន បានផ្ដល់ជូនលោកអ្នកនូវគេហដ្ឋានជាច្រើនប្រភេទ ដែលរួមមាន៖ វីឡាឃ្វីន វីឡាព្រីន វីឡាព្រីន ប៊ី វីឡាភ្លោះ និងវីឡាកូនកាត់ ដែលសុទ្ធសឹងត្រូវបានរចនាឡើងប្រកបដោយគុណភាពខ្ពស់ សំណង់រឹងមាំ សោភ័ណភាពស្រស់បំព្រង និងភាពច្នៃប្រឌិតល្អឥតខ្ចោះ ដើម្បីផ្ដល់ជូននូវជម្រើសកាន់តែសម្បូរបែបដល់អតិថិជន។ 

សូមបញ្ជាក់ផងដែរថា តំបន់តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) កំពុងតែវិវដ្ដខ្លួន ទៅជាទីក្រុងរណបថ្មីមួយ នាភាគខាងត្បូងរាជធានីភ្នំពេញ ដែលមានសន្ទុះការអភិវឌ្ឍន៍ខ្លាំងបំផុតលើវិស័យអចលនទ្រព្យចម្រុះ ដែលក្នុងនោះមានការអភិវឌ្ឍន៍សាលារៀនអន្តរជាតិ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ខុនដូ គម្រោងលំនៅដ្ឋាន មន្ទីពេទ្យអន្តរជាតិ -ល-។ ចំណែកឯផ្លូវក្រវ៉ាត់ក្រុងទី ២ (៥០ម៉ែត្រ) ក្បែរមហាវិថីសម្ដេចតេជោ (៦០ម៉ែត្រ) ក៏ទទួលបានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ផងដែរ ជាពិសេសផ្លូវនេះគឺជាច្រកសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការភ្ជាប់ពីផ្លូវជាតិលេខ១ លេខ២ លេខ៣ និងលេខ៤ ទៅកាន់បណ្ដាខេត្តនានា ថែមទាំងជាផ្លូវសម្រាប់ឆ្ពោះទៅទីតាំងព្រលានយន្ដហោះអន្តរជាតិថ្មី ដែលសាងសង់លើផ្ទៃដីទំហំ ២,៦០០ ហិកតា ធ្វើឲ្យតំបន់នេះនឹងមានការអភិវឌ្ឍន៍កាន់តែខ្លាំង ដែលជាកត្តាជំរុញវិស័យអលចនទ្រព្យ និងតម្លៃដីឡើងថ្លៃខ្ពស់ផងដែរ។ 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ០១៥ ៩០ ៦៧ ៨៩

Email: sale@penghuoth.com ឬចូលទៅកាន់គេហទំព័រហ្វេសប៊ុក www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករាល់ម៉ោងធ្វើការ។