សឹង្ហបុរី នឹងចាប់ផ្ដើមស្វាគមន៍ភ្ញៀវទេសចរណ៍នៅទូទាំងពិភពលោក នាខែមករា ដើមឆ្នាំ២០២១

សឹង្ហបុរី៖ រដ្ឋាភិបាលសឹង្ហបុរី បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការបើកទទួលស្វាគមន៍ភ្ញៀវទេសចរណ៍មកកំសាន្តនៅលើផ្ទៃប្រទេសឡើងវិញ នាដើមឆ្នាំ២០២១ ខាងមុខនេះ ដើម្បីសង្គ្រោះសេដ្ឋកិច្ច ដែលបានធ្លាក់ដុនដាបអស់រយៈពេល ១២ ខែកន្លងមក។

រដ្ឋាភិបាលសឹង្ហបុរី បានអានុម័តជាផ្លូវការ ក្នុងការស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិ ឱ្យចូលមកក្នុងប្រទេសរបស់ខ្លួនជាផ្លូវការ នាខែមករា ឆ្នាំ២០២១ ខាងមុខនេះ ក្រោយពីចំនាយថវិការរាប់ពាន់លានដុល្លារ ដើម្បីជួយស្រោចស្រង់ និងអន្តរាគមន៍ទៅលើសេដ្ឋកិច្ចរបស់ខ្លួន ពីការធ្លាក់ចុះដុនដាប ដែលអាចនឹងពិបាកសង្គ្រោះ។ ប្រភពព័ត៌មានអន្តរជាតិ បានគូសបញ្ជាក់ថា ការធ្វើដំណើរទៅកាន់សឹង្ហបុរីនឹងបើកទូលាយសម្រាប់ពលរដ្ឋគ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោក តែក្នុងគោលដៅជំនួញតែប៉ុណ្ណោះ តែពួកគេក៏អាចឆ្លៀតពេលធ្វើការដើរកំសាន្តផងដែរ។

កិច្ចទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញនេះ នឹងបើកឱ្យមានការស្នាក់នៅរយៈពេលខ្លី រហូទដល់ទៅ ១៤ ថ្ងងៃ ជាមួយនឹងវិធានការការពារ និងបទបញ្ជា របស់អាជ្ញាធរ ដែលត្រូវតែអនុវត្តតាម ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩។ ទន្ទឹមគ្នានោះដែរ រដ្ឋាភិបាលសឹង្ហបុរី នឹងត្រៀមរាប់ចំបង្កើតជាព្រឹត្តិការណ៍វេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងចូលរួមពីអ្នកនយោបាយល្បីៗ និងធុរជនសំខាន់ៗក្នុងពិភពលោក ដើម្បីចូលរួមជាភ្ញៀវកិត្តិយស ក្នុងការចែករំលែកបទពិសោធន៍ មតិយោបល់ជាដើមនាឆ្នាំក្រោយនេះទៀតផង។

ការបើកទទួលជនបរទេសចូលមកក្នុងស្រុក របស់សឹង្ហបុរី គឺជាហានិភ័យមួយ ដែលត្រូវប្រឈមមុខ និងទប់ស្កាត់ ខណៈពេលដែលជំងឺកូវីដ ១៩ នៅអន្តរជាតិ ពុំទាន់មានលទ្ធផលធូស្បើយនៅឡើយ ពោលគឺចំនួនអ្នកឆ្លើយ បានកើនឡើងជារៀងរាល់ថ្ងៃ បើទោះបីជាវ៉ាក់សាំងមួយចំនួន ត្រូវបានប្រទេសខ្លះបានសម្រេចអនុម័តឱ្យប្រើប្រាស់ក៏ដោយ។ ដើម្បីពង្រឹងការទប់ស្កាត់ឱ្យកាន់តែប្រសើរ ពិសេសបញ្ជៀសនូវការឆ្លងពីប្រភពខាងក្រៅមកក្នុងស្រុក រាល់ការជួបគ្នារវាងជនបរទេស ជាមួយពលរដ្ឋសឹង្ហបុរី នឹងមានការឃាំងដោយពាដានថ្លា សម្រាប់ការសន្ទនាសំខាន់ៗ។

ការបើកទទួលភ្ញៀវទេសចរណ៍នេះ ត្រៀមធ្វើឡើងនៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១ ខាងមុខនេះឯង តែកាលបរិច្ឆេទពិតប្រាកដ នៅមិនទាន់កំណត់នៅឡើយទេ៕