ពលរដ្ឋទីក្រុងប៉េកាំង ត្រូវបានបង្គាប់មិនឱ្យធ្វើដំណើរចេញក្រៅក្រុងឡើយ នាថ្ងៃចូលឆ្នាំចិនខាងមុខ

ប៉េកាំង៖ រដ្ឋាភិបាលទីក្រុងប៉េកាំង កាលពីម្សិលមិញនេះបានចេញសេចក្ដីបង្គាប់ និងទទូចឱ្យប្រជាពលរដ្ឋរបស់ខ្លួន នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចិន ខាងមុខ ធ្វើការផ្អាកការធ្វើដំណើរ ចេញទៅក្រៅទីក្រុង ក៏ដូចជាទៅកាន់បរទេសសិន ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩។

រដ្ឋាភិបាលក្រុងប៉េកាំង បានបង្គាប់ឱ្យប្រជាពលរដ្ឋចិន ដែលកំពុងរស់នៅក្នុងទីក្រុងប៉េកាំង ផ្អាកការធ្វើដំណើររបស់ខ្លួន ទៅក្រៅទីក្រុង និងអន្តរជាតិ ក៏ដូចជាការធ្វើដំណើរនៅលើផ្ទៃប្រទេស នាឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ដែលជាទូទៅ ពលរដ្ឋចិនរាប់ពាន់លាននាក់ តែងតែចំនាយពេលធ្វើដំណើរទៅកាន់អន្តរជាតិ ដើម្បីកំសាន្ត ឬធ្វើដំណើរពីអន្តរជាតិ ចូលទៅកាន់ប្រទេសចិនវិញ ដើម្បីជួបជុំក្រុមគ្រួសារ មិត្តភក្ដិ បងប្អូនជាដើម។ សេចក្ដីបង្គាប់នេះ បានធ្វើឡើងបន្ទាប់ពី ករណីឆ្លងក្នុងសហគមន៍ នៅចិនបានបន្តផ្ទុះឡើងកាន់តែច្រើនឡើងៗ ដែលអាចនឹងឈានដល់បញ្ហាប្រឈមធំនាពេលដ៏ខ្លី ពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខតែម្ដង។

ដោយារតែមានការព្រួយបារម្មណ៍ ថាមិនអាចធ្វើការគ្រប់គ្រងស្ថានការណ៍បាន បច្ចុប្បន្ននេះ រដ្ឋាភិបាលចិន បានកំពុងជម្រុញការធ្វើតេស្ដស្វែងរកវីរុសកូវីដ ១៩ នៅក្នុងសហគមន៍កាន់តែមម៉ាញឹក និងសកម្មជាងមុនទៅទៀត ក្រោយពេលករណីឆ្លងជាច្រើន ត្រូវបានរកឃើញនៅក្នុងទីក្រុងប៉េកាំង។ ជាមួយគ្នានោះដែរ រដ្ឋាភិបាលក្រុង បានសម្រេចហាមមិនឱ្យមានការជួបជុំ ផ្អាកដំណើរការជាបណ្ដោះអាសន្ននូវក្លឹបហាត់ប្រាណ សាលារៀន និងវត្តអារាមនានា ក៏ដូចជាអនុញ្ញាតឱ្យ រោងភាពយន្ត បណ្ណាល័យ សារៈមន្ទីរ និងទីកន្លែង ដែលមានការប្រមូលផ្ដុំជាច្រើនផ្សេងទៀតបើកដំណើរការត្រឹមតែកម្រិត ៧៥% នៃអាជីវកម្មតែប៉ុណ្ណោះ។

រដ្ឋាភិបាលចិន ក៏បានរៀបចំផែនការសម្រាប់ឆ្នាំ២០២១ នេះផងដែរ ពិសេសបង្គាប់ឱ្យក្រុមហ៊ុន សហគ្រាសជាច្រើន លុបចោល ការធ្វើដំណើរកំសាន្តសម្រាប់បុគ្គលិករបស់ខ្លួនចេញក្រៅក្រុងប៉េកាំង ឬទៅកាន់បរទេសផងដែរ។ សេចក្ដីបង្គាប់នេះ បានធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋយ៉ាងច្រើន តែវាគឺជាបញ្ហាសង្គម ដែលត្រូវរួបរួមគ្នា ដើម្បីទប់ស្កាត់ ទើបអាចយកឈ្នះជំងឺកូវីដ ១៩ បាន។ ម្យ៉ាងវិញទៀត បើទោះបីជាចិនចាប់ផ្ដើមចាក់វ៉ាក់សាំងក៏ដោយ តែពលរដ្ឋរាប់លាននាក់ នៅមិនទាន់អាចទទួលបានវ៉ាក់សាំងនោះនៅឡើយ ខណៈកូវីដ ១៩ ថ្មី ដែលលេចចេញពីចក្រភពអង់គ្លេស កំពុងចោទជាបញ្ហាប្រឈមថ្មី។

រដ្ឋាភិបាលក្រុងប៉េកាំង បានចេញសេចក្ដីបង្គាប់នេះសម្រាប់តែពលរដ្ឋនៅក្នុងទីក្រុងប៉េកាំងសិនតែប៉ុណ្ណោះ ដោយឡែកពលរដ្ឋនៅទីក្រុងផ្សេងៗទៀត ឬតាមបណ្ដាខេត្តអាចនឹងត្រូវអនុវត្តដូចគ្នា ឬយ៉ាងណា គឺអាស្រ័យទៅលើស្ថានការណ៍ជាក់ស្ដែងនៃចំនួនអ្នកឆ្លង។ ការចេញវិធានការទប់ស្កាត់នាឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខ គឺជាបញ្ហាប្រឈម និងធំមួយរបស់រាជរដ្ឋាភិបាលចិន ព្រោះជារៀងរាល់ឆ្នាំការធ្វើដំណើរ និងការជួបជុំ នារដូវការបុណ្យចូលឆ្នាំប្រពៃណីជាតិ