៣ ចំណុច ដែលអ្នកគួរមាន និងគប្បីធ្វើពេលចូលវ័យ ៤០ ឆ្នាំ ដើម្បីសម្រេចគោលដៅជីវិត

ទំនាក់ទំនងនៅក្នុងសង្គម មិនអាចខ្វះបាននោះទេ វាគឺជាប្រាស្រ័យទាក់ទងយ៉ាងសំខាន់របស់មនុស្សម្នាក់ៗ ជាពិសេសនៅពេលដែលអ្នកចូលធ្វើការងារ នៅតាមស្ថាប័ន ឬក្រុមហ៊ុន ជាទំនាក់ទំនងដែលមិនអាចខ្វះបានឡើយ។ ទំនាក់ទំនង ក៏ជាតំណភ្ជាប់ ដោយផ្សាភ្ជាប់កិច្ចសហការ ហើយជាគន្លឹះដ៏សំខាន់មួយ ដែលត្រូវធ្វើដំណើរទៅមុខក្នុងការប្រកបរបរ និងការងារ ហើយវាក៏ផ្ដល់នូវឱកាសជាច្រើន ជាងជំនាញ អ្នកបានសម្រេចចិត្ត និងជ្រើសរើសផងដែរ។

ដោយសារតែទំនាក់ទំនងសំខាន់ និងចាំបាច់បំផុត ខាងក្រោមគឺជាការចែករំលែកនូវបទពិសោធន៍ដ៏សំខាន់ទាំង ៣ ដែលបុគ្គលម្នាក់ៗគប្បីអនុវត្តតាមពេលឈានចូលដល់អាយុ ៤០ ឆ្នាំ៖

១. គិតក្នុងនាមជាអ្នកដឹកនាំ

ឈានដល់អាយុ ៤០ ឆ្នាំ អ្នកប្រាកដជាមានទំនាក់ទំនងច្រើន តាមរយៈមុខរបរ និងការងារជាដើម។ ហេតុនេះអ្នកគប្បីគិតគូរ និងចាប់ផ្ដើមរៀបចំ ដោយប្រើការគិតក្នុងនាមជាថ្នាក់ដឹកនាំ នៅក្នុងវិស័យរបស់អ្នក ដែលអ្នកគិតថា វាអាចជម្រុញ និងជួយទៅដល់ខ្លួនឯង ឬដើម្បីផលប្រយោជន៍នៃជីវិតអាជីវកម្មរបស់អ្នក។ អ្នកមានគំនិតជាអ្នកដឹកនាំ គឺជាមនុស្សដែលប្រឡូកក្នុងវិស័យ ដែលពួកគេសិក្សា និងមានចំណាប់អារម្មណ៍ ហើយអាចបង្កើតជាកម្មវិធី ទ្រឹស្ដី តាមរយៈការបង្ហាត់បង្រៀន និងធ្វើការសន្និដ្ឋាន ដែលជម្រុញឱ្យពួកគេទទួលបានជោគជ័យ។  

២. ធ្វើខ្លួនជាអ្នកវិនិយោគ

ពេលយើងមានទំនាក់ទំនងជាមួយអ្នកជំនួញ អ្នកដែលមានថវិការច្រើន ពួកគេអាចជម្រុញ និងជួយយើង ក្នុងការវិនិយោគ ឬដោះស្រាយបញ្ហាប្រឈមណាមួយ និងបន្ថែមមកវិញនូវគំនិតច្នៃប្រឌិត។ មហាសេដ្ឋី ឬអ្នកមានទ្រព្យស្ដុកស្ដមភាគច្រើន ពួកគេមានទំនាក់ទំនងយ៉ាងច្រើន ហើយនេះគឺជាឱកាសសម្រាប់អ្នកក្នុងការបង្កើតទំនាក់ទំនង ដែលជម្រុញឱ្យការវិនិយោគរបស់អ្នកកាន់តែប្រសើរ តាមរៈកិច្ចសហការណ៍ ឬទំនាក់ទំនងពាណិជ្ជកម្មជាដើម។ បើទោះបីជាទាល់តែអ្នកមានថវិការច្រើន ទើបអាចដាក់ទុនវិនិយោគបានក៏ដោយ តែអ្នកដែលមានទំនាក់ទំនងល្អក្នុងសង្គមច្រើន គឺអាចបង្កើតជាមូលនិធិ និងឱកាសនានា ដើម្បីជួយ និងឧបត្ថម ទៅដល់អ្នកដែលមានសមត្ថភាព ចក្ខុវិស័យ ជំនាញក្នុងការបង្កើត ផលិត ចែករំលែកនូវអ្វីដែលអស្ចារ្យ។ ហេតុនេះអ្នកគប្បីសម្លឹងមើលថា តើនរណាអាចជាបុគ្គល ក្នុងការចំនាយពេលជាមួយគ្នា ក្នុងការបំពេញការងារណាមួយ ដែលផ្ដល់ប្រយោជន៍ទៅដល់ជីវិតផ្ទាល់ខ្លួន និងគោលដៅនៃមុខរបប ឬការងាររបស់អ្នក។

៣. មានទំនាក់ទំនងល្អជាមួយបុគ្គលគ្រប់ទីកន្លែង

នេះគឺជាទំនាក់ទំនងដ៏សំខាន់សម្រាប់មនុស្សគ្រប់វ័យ អ្នកត្រូវតែមានទំនាក់ទំនងរឹងម៉ាំ ពេលចូលដល់អាយុ ៤០ ឆ្នាំ ព្រោះវាជាតម្រូវការដែលមិនអាចខ្វះបាន ហើយអ្នកក៏ត្រូវមានទំនាក់ទំនងទៅវិញទៅមក ការជួយគ្នា ការលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តជាដើម។ បុគ្គលទាំងអស់នោះ អាចជាក្រុមគ្រួសារ សាច់ញាតិ មិត្តភក្ដិ ក្រុមការងារ ដែលពួកគេអាចជួយអ្នកឱ្យសម្រេចបានជោគជ័យ ជួយអ្នកឱ្យបន្តធ្វើដំណើរទៅរកក្ដីស្រម៉ៃ ជួយជ្រុមជ្រែងអ្នកនៅពេលអ្នកជួបបញ្ហា និងសកម្មភាពជាច្រើនផ្សេងទៀត ក្នុងនាមជាក្រុមរបស់អ្នក ដែលតែងតែអាចបង្ហាញខ្លួននៅពេលអ្នកត្រូវការពួកគេ។