គន្លឹះ ៧ យ៉ាងជួយពង្រឹងសមត្ថភាពការងារ និងបង្កើនប្រាក់ចំណូលប្រចាំខែរបស់អ្នក

វាអាចជាអារម្មណ៍ថា ជាពេលវេលាចំលែកមួយ នៅក្នុងពេលដែលអ្នកគិតដល់ការតម្លើងប្រាក់ខែរបស់អ្នក នៅក្នុងអ្វីមួយដែលអ្នកកំពុងធ្វើ ប៉ុន្តែទន្ទឹមនឹងនេះ បើយោងតាមអ្នកជំនាញខាងអាជីពការងារ ឬបុគ្គលជោគជ័យមួយចំនួន ក៏បានរំលឹកដែរថា វាក៏ត្រូវការយុទ្ធសាស្ត្រ និងការគិតបន្ថែមទៀត ដើម្បីអាចធ្វើឲ្យប្រាក់ចំណូលកើនឡើងនៅក្នុងវិស័យរបស់អ្នក មិនត្រឹមតែការទាមទារ ពីអ្នកគ្រប់គ្រង ឬចៅហ្វាយនាយ របស់អ្នកឡើយ។ គោលដៅមួយដែលអាចធ្វើ ឬសម្រេចបាន គឺត្រូវរកប្រាក់ចំណូលឲ្យបាន ១០% បន្ថែមទៀតនៅក្នុងពេលដំណាច់ឆ្នាំ។ 

លោក Joy Altimare ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន EHE Health បានចែករំលែកទិន្នន័យបង្ហាញពីប្រាក់សំណងបានកើនឡើងប្រមាណ ១,៩% មុនពេលមានជម្ងឺរាតត្បាត ហើយនឹងសង្ឃឹមថា វានឹងត្រឡប់ទៅរកភាពប្រសើរឡើង នៅពេលដែលសេដ្ឋកិច្ចនឹងងើបឡើងវិញ នៅក្នុងឆ្នាំ ២០២១។ ដូចដែលត្រូវបានគេនិយាយថា ប្រាក់ខែយកទៅផ្ទះរបស់អ្នកមិនចាំបាច់ជាទម្រង់ដដែលនោះឡើយ ពីព្រោះមធ្យោបាយនៃការងារជាច្រើន បានដាក់លេខសូន្យ នៅក្នុងគណនីរបស់អ្នកបាត់ទៅហើយ។ យ៉ាងណា វាអាចកើតឡើងបានតាមរយៈការតម្លើងឋានៈ និងការផ្លាស់ប្តូរប្រាក់ខែ ការបន្ថែមការងារថ្មី ឬការផ្លាស់ប្តូរការងារនិង / ឬទាក់ទងនឹងប្រព័ន្ធឧស្សាហកម្មជាដើម។ នៅក្នុងអត្ថបទនេះ យើងនឹងណែនាំអ្នកទាំងអស់គ្នា នូវគន្លឹះ ៧ យ៉ាង ដើម្បីធ្វើឱ្យប្រាក់ខែរបស់អ្នក អាចកើនឡើងប្រកបដោយប្រសិទ្ធភាពនិងយុទ្ធសាស្ត្រ សមស្របទៅតាមកាលៈទេសៈផងដែរ។ 

 

១. សម្រេចថា តើដល់ពេលដែលអ្នកត្រូវប្តូរការងារហើយឬនៅ?

មានហេតុផលជាច្រើន ដែលមនុស្សមួយចំនួន សម្រេចចិត្តប្រគល់សេចក្តីជូនដំណឹងរយៈពេលពីរសប្តាហ៍របស់ពួកគេ ហើយសាកល្បងសំណាង និងជោគជតា របស់ពួកគេនៅក្រុមហ៊ុនថ្មី។ ពេលខ្លះវាជាការឆេវឆាវ និងបណ្តាលមកពីបរិយាកាសការងារមិនល្អ។ ពេលផ្សេងទៀត វាជាការស្ថិតស្ថេរ និងអសមត្ថភាពក្នុងការបន្តទៅមុខទៀត នៅក្នុងក្រុមហ៊ុនចាស់។ ប្រសិនបើអ្នកឃើញថាខ្លួនអ្នកកំពុងរុករកការងារថ្មី នៅតាមវេបសាយ ឬសេចក្តីប្រកាសដំណឹងផ្សេងៗ វាអាចជាសញ្ញាច្បាស់ថា វាដល់ពេលដែលត្រូវយកចិត្តទុកដាក់ ក្នុងការដាក់ពាក្យសុំជាមួយនឹងការងារថ្មី។ 

 

បើយោងតាមលោក Steven Starks ដែលជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៃកម្មវិធីប្រឹក្សាយោបល់អំពីអាជីពនិងប្រតិបត្តិការនៅសាកលវិទ្យាល័យ Phoenix បានឲ្យដឹងថា សម្រាប់គ្រឿងជម្រុញចិត្តបន្ថែម សូមចាំថាការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការទទួលបានប្រាក់ខែបានច្រើនគួរឱ្យកត់សំគាល់បំផុត គឺមកពីការប្តូរការងារ ទៅកាន់ទីតាំងថ្មី។ ដូចគ្នានឹងការសម្រេចចិត្តសំខាន់ៗដែរ សូមចាប់ផ្តើមដាក់ចិត្ត រួចស៊ើបអង្កេតពីការងារថ្មី បើសិនជាអ្នកអស់អារម្មណ៍ និងកម្លាំងចិត្តជាមួយនឹងការងារចាស់ហើយ។ លោកបានលើកឡើងថា “មុននឹងប្តូរការងារ ត្រូវប្រាកដថាអ្នកបានស្រាវជ្រាវលើទីផ្សារ ដើម្បីយល់ថាតើក្រុមហ៊ុនណាខ្លះដែលកំពុងមានកំណើន និងស្របទៅតាមប្រភេទនៃវប្បធម៌ក្រុមហ៊ុនដែលអ្នកចូលចិត្ត។ អ្នកអាចនិយាយជាមួយមនុស្ស នៅតាមក្រុមហ៊ុនដែលអ្នកចាប់អារម្មណ៍ ហើយរៀនថា តើអ្វីដែលវាពិតជាចង់ធ្វើការនៅទីនោះ ជំនួសឱ្យការពឹងផ្អែកតែទៅលើការស្រាវជ្រាវតាមអ៊ីនធឺណេតប៉ុណ្ណោះ។"

 

២. ពិនិត្យឲ្យបានលម្អិត និងហ្មត់ចត់ទៅលើសមត្ថភាពការងាររបស់អ្នក

ដូចដែលអ្នកធ្លាប់មានបទពិសោធន៍ ក្នុងការងាររបស់អ្នកហើយ ខណៈដែលជម្ងឺរាតត្បាតបានបង្ខំឱ្យយើងជាច្រើន គិតនិងចូលរួមចំណែកដល់អង្គការខុសៗគ្នា។ ដូចដែល Altimare និយាយថា យើងភាគច្រើនបានផ្លាស់ប្តូរទៅជាតួនាទីដែលអាចមើលឃើញកាន់តែច្រើន ដែលសមិទ្ធិផលរបស់យើងកំពុងត្រូវបានគូសបញ្ជាក់។ ប្រសិនបើអ្នកមិនបានចំណាយពេល ដើម្បីគណនា និងធ្វើការវិភាគលទ្ធផលឬសមត្ថភាពការងាររបស់អ្នកទេ ឥឡូវនេះដល់ពេលដែលត្រូវធ្វើវាហើយ។ អ្នកអាចប្រើព័ត៌មាននៃការិភាគនេះ ដើម្បីកំណត់បំណង និងគោលដៅរបស់អ្នកសម្រាប់ឆ្នាំ ២០២១ បាន។ 

 

បន្ទាប់មក Altimare និយាយថាអ្នកគួរបង្កើតការប្រជុំមួយ ដើម្បីពិភាក្សាអំពីបញ្ហាទាំងនេះជាមួយអ្នកគ្រប់គ្រងរបស់អ្នក។ អ្នកស្រីបន្តថា៖ “ឥឡូវនេះដល់ពេលដែលត្រូវទទួលតម្លៃនៃការងារល្អ ដែលអ្នកបានធ្វើ សូមបង្ហាញវាដល់ក្រុមដឹកនាំរបស់អ្នក និងបង្កើនប្រាក់ខែថ្ងៃនេះ ហើយតំឡើងខ្លួនអ្នកសម្រាប់ការអភិវឌ្ឍខ្លួនរយៈពេល ១២ ខែ។ គម្លាត ១០% អាចមានលក្ខណៈខ្លាំងក្លាឬចំនួនច្រើន អាស្រ័យលើលាភការងារប្រាក់ខែដែលអ្នកកំពុងមាន ឬការដំឡើងប្រាក់ខែទៅតាមបទពិសោធន៍ការងារដែលអ្នកបាន និងកំពុងជួបប្រទះ ដូច្នេះសូមនាំមកនូវហេតុផល ក៏ដូចជាសមិទ្ធផលការងារ ដែលសមហេតុផលសម្រាប់អ្នកនិងក្រុមហ៊ុនរបស់អ្នកផងដែរ។”

 

៣. ទទួលយកការងារបន្ថែមថ្មីៗទៀត

ជាមួយនឹងការធ្លាប់ ឬបានចំណាយពេលច្រើនម៉ោងនៅផ្ទះ អ្នកប្រហែលជាកំពុងតែប្រើសេវាកម្មកម្សាន្ត ជាមួយភាពយន្តរបស់ក្រុមហ៊ុន Netflix, Hulu, HBO និង Disney + ច្រើនជាងអ្នកយកចិត្តទុកដាក់លើខ្លួនឯង។ ម៉ោងទំនេរទាំងនោះ អាចត្រូវបានប្រើបានយ៉ាងល្អប្រសើរ និងមានប្រយោជន៍ នៅពេលអ្នកចាប់យកអ្វីមួយផ្សេងទៀត ដែលអាចរកចំណូល ឬអាចបង្កើនការអភិវឌ្ឍដល់ខ្លួនអ្នក។ ដូចដែលបានកំណត់ដោយ Jenay Sellers ប្រធានផ្នែកទីផ្សារសម្រាប់ GigSmart.com បានបង្ហាញថា ការងារមួយផ្នែកផ្សេងទៀត គឺជាការងារបណ្តោះអាសន្ន ដែលអាចបត់បែនបាន ដែលអ្នកអាចធ្វើបានបន្ថែមលើការងារពេញម៉ោងរបស់អ្នក ដើម្បីបង្កើនសក្តានុពលប្រាក់ខែរបស់អ្នក។ លោកស្រីបន្តថា “វាជាមធ្យោបាយលឿននិងងាយស្រួល ក្នុងការបង្កើនប្រាក់ចំណូលរបស់អ្នក ដោយប្រើជំនាញដែលអ្នកមាន ដើម្បីជួយបំពេញតម្រូវការរបស់ក្រុមហ៊ុនផ្សេងទៀត ឬអ្នកអាចសាកល្បងនូវចំណង់ចំណូលចិត្ត ឬឧស្សាហកម្មថ្មី” ផងដែរ។ ការងារបន្ថែមក្រៅម៉ោង (Gig work) កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ទាំងសម្រាប់កម្មករនិងនិយោជក។” 

 

ចាប់ផ្តើមគិតអំពីអ្វីដែលជាប្រភេទការងារ សមស្របនឹងជំនាញដែលអ្នកអាចធ្វើបានយ៉ាងងាយស្រួល ដែលអ្នកផ្សេងទៀតអាចនឹងពិបាកក្នុងការធ្វើ។ វាអាចជាការងារទាក់ទងនឹង Web Development, ការងារទីផ្សារខ្លីៗ, សេវាកម្មខាងគណី និងជាច្រើនផ្សេងទៀត។

 

៤. ចាប់ផ្តើមបង្កើតបណ្តាញ នៅខាងក្រៅស្ថាប័នការងាររបស់អ្នក

ប្រសិនបើអ្នកចង់ទទួលបានការតំឡើង និងផ្សព្វផ្សាយនៅក្នុងក្រុមហ៊ុន ឬស្ថាប័នការងាររបស់អ្នក អ្នកត្រូវតែជាមនុស្សដែលមានគេស្គាល់ ចូលចិត្ត និងទុកចិត្តច្រើន។ សហការីនិងអ្នកគ្រប់គ្រងក្រុមរបស់អ្នក អាចធ្វើជាសាក្សីចំពោះឧត្តមភាព និងភាពស្មោះត្រង់របស់អ្នកបាន ប៉ុន្តែវាមានសារៈសំខាន់ណាស់ក្នុងការពង្រីកបណ្តាញរបស់អ្នក ឲ្យបានកាន់តែឆ្ងាយពីផ្នែករបស់អ្នក នេះបើយោងតាម Lucy Garcia ដែលជា Client advocate សំរាប់ G&A Partners ។ លោកស្រីបន្តថា “តាមរយៈការនិយាយជាមួយមនុស្សក្រៅ ពីក្រុមហ៊ុនរបស់អ្នក នឹងនាំអ្នកឲ្យមានការយល់ដឹងកាន់តែទូលំទូលាយ អំពីអ្វីដែលកំពុងកើតឡើងនៅក្នុងក្រុមហ៊ុន ឬក្រៅក្រុមហ៊ុន និងវិធីដែលអ្នកអាចជួយចូលរួមចំណែក ដល់បេសកកម្មកាន់តែធំរបស់ក្រុមហ៊ុនអ្នកទៀតផង។”

 

លោកស្រីបានបន្តថា “អ្នកដឹងកាន់តែច្រើន អ្នកអាចចូលរួមវិភាគទានក្នុងដំណើរបេសកកម្មបានកាន់តែច្រើន ដ៏ដូចជាបានចូលរួមកាន់តែច្រើនក្នុងករណីជំនួញកាន់តែខ្លាំង ដែលអ្នកនឹងត្រូវបង្ហាញវាជូនអ្នកគ្រប់គ្រងរបស់អ្នកជាភ័ស្តុតាង នៅពេលស្នើសុំតម្លើងប្រាក់ខែ និងពន្យល់ពីមូលហេតុដែលអ្នកសមនឹងទទួលបាន។ លើសពីនេះទៀតជាមួយនឹងកម្មវិធី Slack, Zoom និងវិធីធ្វើទំនាក់ទំនងបែបឌីជីថលដទៃទៀត វាកាន់តែងាយស្រួលជាងមុន ក្នុងការបង្កើតពេលណាត់ជួបជាមួយនឹងអ្នកដទៃ នៅហាងកាហ្វេ ជិតនឹងផ្ទះរបស់អ្នកបាន។”

 

៥. កុំស្មានថាការងាររបស់អ្នក អាចនឹងនិយាយជំនួសខ្លួនអ្នកបាន

អ្នកគឺជាអ្នកដំបូងដែលបាន log ចូលដល់ Zoom មុនគេ ជាអ្នកដំបូងដែលស្ម័គ្រចិត្តធ្វើការងារបន្ថែម អ្នកនឹងមកជួយ នៅពេលអ្នកធ្វើការជាមួយអ្នកម្នាក់មានអារម្មណ៍ថាធ្វើការហួសកម្លាំង ហើយអ្នកមិនដែលធ្វើការងារមិនទាន់ពេលកំណត់ឡើយ។ ជាមួយនឹងការយកចិត្តទុកដាក់ទាំងអស់របស់អ្នក ចំពោះការងាររបស់អ្នក ការចេះជួយអ្នកដទៃ និងភាពមានទំនួលខុសត្រូវរបស់អ្នកនោះ  អ្នកយល់ថាអ្នកគ្រប់គ្រងរបស់អ្នកនឹងកត់សម្គាល់ពីវា។ 

 

បើតាមការពិតទៅ ទោះបីជាយ៉ាងណាក៏ដោយ លោក Garcia និយាយថា អ្នកដឹកនាំទូទៅ គឺមានភាពមមាញឹកណាស់ និងមិនងាយកត់សម្គាល់បានច្បាស់លាស់ឡើយ បើអ្នកមិននិយាយ និងបង្ហាញដល់ពួកគាត់ឲ្យបានឃើញច្បាស់។ លោកស្រីពន្យល់ថា“ ដោយសារនិយោជិកភាគច្រើន ធ្វើការសម្រេចចិត្តលើប្រាក់ឈ្នួលរបស់ពួកគេ យ៉ាងហោចណាស់មួយផ្នែក ទៅលើការបំពេញមុខងាររបស់ពួកគេ វាគឺជាផ្នែកសំខាន់មួយ នៅពេលត្រូវបានគេពិចារណាសម្រាប់ការតម្លើងប្រាក់ខែ ឬតំឡើងឋានៈទៅលើបុគ្គលណាម្នាក់។” ដូច្នេះដើម្បីបង្ហាញពីការលះបង់និងភាពសក្ដិសមរបស់អ្នក អ្នកត្រូវមានភស្តុតាងដើម្បីគាំទ្រការស្នើសុំរបស់អ្នក។ 

 

នោះហើយជាមូលហេតុ ដែលអ្នកជំនាញលើអាជីពការងារ លោក Joe Mullings ណែនាំឱ្យនិយាយជាមួយអ្នកគ្រប់គ្រងរបស់អ្នក អំពីអ្វីដែលត្រូវការឱ្យត្រូវបំពេញក្នុងពេលមួយត្រីមាសទៅមួយត្រីមាស ដើម្បីធានាលើការតម្លើងប្រាក់ខែរបស់អ្នក។ ឬប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកបានធ្វើកិច្ចការនេះហើយសមនឹងទទួលបានជោគជ័យ ឥឡូវនេះសូមនាំយកទិន្នន័យប្រតិបត្តិការមកបម្រុងទុកជាមុនសិន។ គាត់ចែករំលែកថា “រក្សាកំណត់ត្រារយៈពេល ៣០ ថ្ងៃ ក្នុងរយៈពេលមួយឆ្នាំក្រោយ នៃអ្វីដែលអ្នកបានសម្រេច និងរបៀបដែលអ្នកត្រួតពិនិត្យផ្ទាល់ និងក្រុមហ៊ុនទទួលបានអត្ថប្រយោជន៍ពីអ្វីដែលអ្នកបានប្រគល់មក។” ភ័ស្តុតាងនៅក្នុងកណ្តាប់ដៃរបស់អ្នកត្រួតពិនិត្យរបស់អ្នក នឹងអនុញ្ញាតឱ្យពួកគេយកវាទៅឱ្យថ្នាក់លើ ដើម្បីជាអ្នកដែលសម្រេចចិត្តលើការកើនឡើងនូវគុណសម្បត្តិរបស់អ្នកបាន។

 

៦. ជ្រើសរើសពេលវេលាដ៏ត្រឹមត្រូវ ដើម្បីលើកនិយាយពីសំណើតម្លើងប្រាក់ខែ 

លោក Altimare បានព្រមានថាការធ្វេសប្រហែស នឹងការកំណត់ពេលវេលាសក្តិសមណាមួយ គឺមិនល្អទេនៅពេលពិភាក្សាអំពីការតម្លើងប្រាក់ខែ។ វាទាមទារការយល់ដឹងអំពីអារម្មណ៍ ក៏ដូចជាការចំណាយពេលសិក្សា និងស្វែងយល់អំពីអត្តចរិក និងជំហ៊ាននៃអ្នកគ្រប់គ្រងរបស់អ្នក។ Altimare បន្តថា “ ប្រសិនបើអ្នកបានធ្វើការនៅស្ថាប័ននេះ អស់រយៈពេលមួយឆ្នាំ អ្នកដឹងពីរបៀបដែលនាងឬគាត់ ចូលចិត្តធ្វើអ្វីមួយ។ ប្រសិនបើចៅហ្វាយរបស់អ្នកគឺជាមនុស្សត្រង់ ចូររៀបចំការប្រជុំដោយមានគោលបំណងច្បាស់លាស់ថា “ខ្ញុំចង់រៀបចំពេលវេលាមួយសម្រាប់បង ដើម្បីពិនិត្យប្រាក់ខែរបស់ខ្ញុំឡើងវិញ។” របៀបវារៈមួយទល់នឹងមួយគឺពិតជាត្រឹមត្រូវណាស់។ ប្រសិនបើស្ថាប័នរបស់អ្នក ទើបតែឆ្លងកាត់បញ្ហាដ៏គួរអោយកត់សម្គាល់ណាមួយ ហើយទើបតែបញ្ឈប់បុគ្គលិកណាមួយនោះ វាប្រហែលជាត្រូវរង់ចាំពីរបីខែទៀត មុនពេលដែលអ្នកគួរលើកសំណើនេះឡើង។

 

៧. រៀនជំនាញដែលត្រូវការ

វិធីមួយទៀតដើម្បីមើលឃើញការកើនឡើងប្រាក់ចំណូលរបស់អ្នក គឺតាមរយៈការរៀនជំនាញដែលកំពុងតែត្រូវការ ដែលអនុញ្ញាតឱ្យអ្នកធ្វើទីផ្សារដោយខ្លួនឯង នៅក្នុងការប្រកួតប្រជែងណាមួយ។ បច្ចុប្បន្ននេះ លោក Starks និយាយថាជំនាញដូចជា blockchain, Cloud Computing និង analytical reasoning បានស្ថិតនៅលើចំណាត់ថ្នាក់កំពូលទាំងបី សម្រាប់ឆ្នាំ ២០២០ នៅក្នុងទីផ្សារការងារ។ 

 

ដូចគ្នានេះផងដែរលោក Starks និយាយថាក្រុមហ៊ុនយល់ដឹងអំពីទីផ្សារការងារ Burning Glass ក៏បានបោះពុម្ភការស្រាវជ្រាវដែលបង្ហាញពីជំនាញមិនធម្មតានៅក្នុងតួនាទី រួមអាចមានប្រាក់ខែខ្ពស់នៅក្នុងទីផ្សារផងដែរ។ គាត់ចែករំលែកថា “គន្លឹះសំខាន់គឺត្រូវស្វែងយល់ថា តើជំនាញមួយណាដែលអាចធ្វើអោយអ្នកដាច់ឆ្ងាយពីការប្រកួតប្រជែង និងស្ថិតក្នុងជម្រើសមួយដែលត្រូវការចាំបាច់ជាងគេ។” 

 

អ្នកក៏អាចនិយាយជាមួយ Hiring Managers និងផ្នែក HR Managers ឱ្យយល់កាន់តែច្បាស់អំពីតម្រូវការនៃទេពកោសល្យ និងជំនាញណាមួយចាំបាច់ ដែលមាននៅក្នុងបញ្ជីចង់បាន របស់ពួកគេ។ បន្ទាប់មកអ្នកអាចចុះឈ្មោះចូលរៀន តាមរយៈវគ្គសិក្សា Coursera, Udemy, LinkedIn Learning ឬវគ្គសិក្សាតែមួយ នៅមហាវិទ្យាល័យឬសាកលវិទ្យាល័យក្នុងតំបន់របស់អ្នកបាន។