គម្រោងអគារខ្ពស់ថ្មីរបស់ ក្រុមហ៊ុនស្ថាបត្យកម្មមួយ នឹងមានបង្កើតទីធ្លារាបស្មើពណ៌បៃតងជាច្រើននៅលើមេឃ!

អាចនឹងកើនឡើងដល់កម្ពស់ 306 ម៉ែត្រ និងត្រូវបានកំណត់ដោយរចនាបថនៃទីធ្លារាបស្មើពណ៌បៃតងរបស់វា វិលជុំវិញទម្រង់កញ្ចក់របស់វាអមឡើងទៅខាងលើ។ អគារថ្មីដែលមានឈ្មោះថា “The Spiral” ដោយក្រុមហ៊ុនស្ថាបត្យកម្ម Bjarke Ingels Group (BIG) ពេលនេះ នឹងជិតត្រូវបានបញ្ចប់ការងារសាងសង់ហើយ។ អគារដ៏ធំនេះ ឈានដល់ចំណុចកំពូល ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការនៅឆ្នាំ 2022។

The Spiral គឺជាគម្រោងមួយផ្សេងទៀត ដែលជាផ្នែកមួយនៃការអភិវឌ្ឍន៍ដ៏ធំរបស់ Hudson Yards នៅ Manhattan ទីក្រុងញូវយ៉ក រួមជាមួយ 50 Hudson Yards របស់ ក្រុមហ៊ុន Foster + Partners, Vessel's Vessel, 30 Hudson Yards របស់ Kohn Pedersen Fox Associates និងជាច្រើនទៀត។

BIG បានបង្ហាញពីរូបភាព Renders មួយចំនួនដើម្បីកត់សម្គាល់ពីចំណុចសំខាន់របស់វា ឈានដល់កម្ពស់អតិបរិមារបស់វា ទោះបីជាមិនទាន់មានរូបថតណាដែលស្ថិតក្នុងពេលកំពុងសាងសង់ ត្រូវបានដាក់បង្ហាញជាផ្លូវការពីក្រុមហ៊ុននៅឡើយ។

 

អគារដ៏ខ្ពស់កប់ពពកមួយនេះ កំពុងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Tishman Speyer និងបានប្រើថវិកាគ្រោងទុកចំនួន 3.7 ពាន់លានដុល្លារ។  ផ្ទៃរាបស្មើបៃតងរបស់វា នឹងផ្តល់កន្លែងទំនេរដល់បុគ្គលិកការិយាល័យនៅគ្រប់ជាន់ និងនាំមកនូវការសម្គាល់ពី រចនាបថស្រដៀងគ្នាដោយស្នាដៃរបស់ Stefano Boer និង Green Spine នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលីដែរ។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនមានរចនាបថពណ៌បៃតងដូចរូបភាពឧទាហរណ៍ដែលបានលើកឡើងទាំងស្រុងទាំងនោះទេ។ ទម្រង់រួមរបស់វាត្រូវបានបង្កើតឡើង ដើម្បីត្រលប់ទៅអគារ NYC ពីមុន ដូចជាមជ្ឈមណ្ឌល Rockefeller ដែលត្រូវបានបង្កើតឡើងដោយ Tishman Speyer ផងដែរ។

ក្រុមហ៊ុនស្ថាបត្យកម្ម BIG បាននិយាយថា “ដោយមានទីតាំងនៅចំណុចប្រសព្វនៃ High Line និងឧទ្យាន Hudson Boulevard ដែលបានបង្កើតថ្មីនៅលើព្រំដែនខាងលិចរបស់ Manhattan នោះ អគារ The Spiral នឹងពង្រីកទីធ្លាពណ៌បៃតងនៃអតីត Train tracks ជាចលនាវិលជុំវិញឆ្ពោះទៅខាងលើមេឃពី High Line រហូតដល់ skyline។ អគារដែលមានរយៈកម្ពស់ 306 ម៉ែត្រនេះ គឺជារចនាបថកូនកាត់ដ៏ប្លែកមួយ ដែលនឹងមានឆ្លងកាត់ផ្លូវបៃតងបន្តជាមួយនឹងកន្លែងធ្វើការនៅគ្រប់កម្រិត។ ខ្សែសង្វាក់នៃបរិយាកាស និងផ្ទៃរាបស្មើមានទីតាំង នៅច្រកចូលសំខាន់របស់អគារ The Spiral នៅលើផ្លូវ 34th street និង Hudson Boulevard។ វង់នៃរចនាបថទីធ្លាពណ៌បៃតងនោះ នឹងព័ទ្ធជុំវិញប៉ម នឹងចាប់ផ្តើមស្តើងបន្តិចម្តងៗរហូតដល់កំពូល។ រចនាបថនេះបង្កើតបានជាជាន់ពិសេសមួយ ដែលនឹងផ្តល់ជូនសហគមន៍នេះនូវប្រព័ន្ធមុខងារចម្រុះ ក៏ដូចជាធ្វើឲ្យអគារនេះ ក្លាយជាកន្លែងដ៏រស់រវើក សម្រាប់អាជីវកម្ម ដែលមានកម្រិតខុសៗគ្នា និងផ្តល់ជូនអ្នកជួលអាផាតមិននៅទីនេះ នូវបទពិសោធន៍នៃអគារខ្ពស់កប់ពពក ដ៏អស្ចារ្យទៀតផង។”

ផ្នែកខាងក្នុងរបស់ The Spiral មានជាន់សរុប 264,775 ម៉ែត្រការ៉េ ដែលលាតសន្ធឹងលើ 65 ជាន់។ ភាគច្រើននៃជាន់ទាំងនេះ ត្រូវបានប្រគល់ឱ្យការិយាល័យ ទោះបីជាវានឹងមានកន្លែងលក់រាយមួយចំនួន នៅជាន់ខាងក្រោមក៏ដោយ។ 

គូសសម្គាល់ផងដែរថា The Spiral មិនមែនជាអគារខ្ពស់កប់ពពកមានលក្ខណៈរមូលតែមួយគត់ ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនស្ថាបត្យកម្ម BIG នៅក្នុងទីក្រុងញូវយ៉កឡើយ ដោយវាក៏នឹងចូលរួមជាមួយ XI Tower ផងដែរ។ បន្ថែមពីនេះ BIG ក៏ទើបតែបញ្ចប់គម្រោង The Smile នៅក្នុងទីក្រុងនេះ ទៀតផង។