រដ្ឋាភិបាលកូរ៉េខាងត្បូង បម្រុងទឹកប្រាក់ ១៣.៣ ពាន់លានដុល្លារ សម្រាប់សង្គ្រោះប្រទេសពីជំងឺកូវីដ ១៩

សេអ៊ូល៖ ឈានចូលសប្ដាហ៍ទីមួយ នៃខែមីនា ឆ្នាំ២០២១ នេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានបញ្ចេញកញ្ចប់ថវិការជាតិ គិតជាទឹកប្រាក់រាប់សិបពាន់លានដុល្លាររួចមកហើយ ដើម្បីយកមកសង្គ្រោះប្រទេស និងប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារតែជំងឺកូវីដ ១៩។ សម្រាប់ឆ្នាំ ២០២១ ជាឆ្នាំនេះក្ដីសង្ឃឹមថ្មី កូរ៉េខាងត្បូង បានកំពុងសិក្សាក្នុងការបម្រុងទឹកប្រាក់រហូតដល់ទៅ ១៣.៣ ពាន់លានដុល្លារបន្ថែមទៀត ដើម្បីប្រើប្រាស់ក្នុងគោលបំណងសង្គ្រោះជាតិ។

កាលពីថ្ងៃអង្គារកន្លងទៅនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានស្នើសុំកញ្ចប់ថវិការជាតិក្នុងទំហំរហូតដល់ទៅ ១៥ ទ្រីលានវ៉ុន ឬស្មើនឹងប្រមាណជា ១៣.៣ ពាន់លានដុល្លារ ដើម្បីយកមកប្រើប្រាស់សម្រាប់បម្រើទៅដល់ផលប្រយោជន៍ជាតិជារួម ពោលគឺសង្គ្រោះប្រទេសចេញពីជំងឺកូវីដ ១៩។ ការស្នើសុំនេះ ត្រូវបានធ្វើឡើងដោយលោក........... ប្រធានាធិបតីកូរ៉េខាងត្បូង ស្នើទៅកាន់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដើម្បីដាក់ទៅកាន់រដ្ឋសភា ដើម្បីអនុម័ត។

ការស្នើសុំប្រើប្រាស់កញ្ចប់ថវិការដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងតម្រូវឱ្យរដ្ឋលក់បំណុលរបស់រដ្ឋផ្ទាល់ក្នុងទំហំទឹកប្រាក់ ៩.៩ ទ្រីលានដុល្លារអាមេរិក ដើម្បីយកមកសង្គ្រោះជាតិ ដែលត្រូវបានរៀបចំឡើងសម្រាប់សម្រួល និងបន្ធូរបន្ថយសម្ពាធទៅដល់សេដ្ឋកិច្ច ដែលកំពុងរងគ្រោះ និងត្រៀមនឹងរងគ្រោះជាបន្តទៀត ដោយសារតែជំងឺកូវីដ ១៩។ 

ការស្នើសុំលើកនេះ បើរដ្ឋសភាពកូរ៉េខាងត្បូងសម្រេចអនុម័តនោះ នឹងក្លាយជាការបញ្ចេញកញ្ចប់ថវិការលើកទី៤ របស់រដ្ឋាភិបាលកូរ៉េខាងត្បូង និងជាកញ្ចប់ថវិការជាតិធំទី៣ ដោយរាប់បញ្ចូលនាឆ្នាំ ២០២០ កន្លងទៅ។ តាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា កញ្ចប់ថវិការជាតិនេះ នឹងយកថវិការ ៨.១ ទ្រីលានវ៉ុន ដើម្បីជួយទៅដល់អាជីវកម្មខ្នាតតូច និងពលរដ្ឋដែលមានអាជីវកម្មផ្ទាល់ខ្លួន ហើយកំពុងរងគ្រោះធ្ងន់ធ្ងរដោយសាតែការផ្អាកដំណើរការអាជីវកម្មរបស់ខ្លួន។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ទៀតថា ផ្នែករងគ្រោះសំខាន់ៗជាច្រើនទៀត នឹងត្រូវបានជួយដោយកញ្ចប់ថវិការនោះ ដូចជាទីផ្សារកាងាររបស់ពលរដ្ឋ អាជីវកម្ម សហគ្រាស វិស័យសុខាភិបាល ជាអាទិ៍។ នេះគឺជាលើកទី ៤ ហើយ បើសិនរដ្ឋសភាសម្រេចអនុម័តទៅលើការស្នើសុំរបស់រដ្ឋាភិបាលកាន់អំណាច ហើយក៏ជាកញ្ចប់ទឹកប្រាក់ធំទី ៣ ផងដែរ ដែលរដ្ឋបានសម្រេចចិត្តក្នុងការសង្គ្រោះសង្គមជាតិ កុំឱ្យធ្លាក់ដុនដាបជាងនេះ ដោយសារតែវីរុសចង្រៃ៕