ទីតាំងអគារមួយត្រូវបានរចនាឡើងជាថ្មី ដោយបង្ហាញនូវភាពលេចធ្លោ និងទាក់ទាញ ជាមួយនឹងជញ្ជាំងជាអេក្រង់ LED ដែលមានទំហំរហូតដល់ 125,000 ហ្វីតការ៉េ!

ក្រុមហ៊ុនស្ថាបត្យកម្មរបស់ Austria ដែលមានឈ្មោះថា Coop Himmelb(l)au អាចនិយាយបានថាមិនមែនជាក្រុមហ៊ុនប្លែកឡើយ ដែលបានស្ថាបនាគម្រូអគារដែលមានទម្រង់ប្លែកៗនោះ ហើយសម្រាប់គម្រោងចុងក្រោយរបស់ក្រុមហ៊ុននេះ គឺប្រាកដជាមិនខុសពីរាល់ដងឡើយ ដោយវាកាន់តែប្លែក អមជាមួយនឹងភាពលេចធ្លោថែមទៀត។ វាមានការរៀបចំទៅលើការច្នៃឡើងវិញយ៉ាងធំសំបើម នៃរោងមហោស្រពកីឡាដែលមានស្រាប់ និងទីតាំងការប្រគុំតន្ត្រីនៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងរចនាបទផ្នែកខាងក្រៅយ៉ាងទាក់ទាញ ដែលគូរបន្ថែមពីលើរចនាបថចាស់នៃជំនាន់ស្ថាបត្យកម្មសូវៀតបុរាណ។

ដោយឡែក គម្រោង CKA Arena និងឧទ្យានត្រូវបានរៀបចំឡើងនៅតំបន់ St. Perterburg ហើយនឹងមានការផ្លាស់ប្តូរ Arena នៅលើទីតាំងតែម្តង ដែលវាត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ 2000 ហើយបច្ចុប្បន្នមានផ្នែកខាងក្រៅមិនមានសោភណ៌ភាព និងមិនគួរឲ្យចាប់អារម្មណ៍ឡើយ។ ក្រុមហ៊ុន Coop Himmelb(l)au នឹងធ្វើការបន្ថែមផ្នែកដែកខាងមុខ ជាមួយនឹងរចនាបថតាមបែបសំណង់រុស្ស៊ី បន្ថែមពីនេះទៅលើទម្រង់នៃការបំផុសគំនិតរបស់រុស្ស៊ីទៅលើ Skating inspiration ហើយត្រូវបាននាំមកជូនដោយ Vladimir Tatlin's Monument ទៅកាន់វិមានអន្តរជាតិទីបី។ ក៏ដូចជាការធ្វើឲ្យអគារមានភាពលេចធ្លោជាងមុនគួរឲ្យកត់សម្គាល់ ផែនការនេះនឹងផ្តល់ជូននូវអត្ថប្រយោជន៍នៃទីជម្រកថ្មី រួមទាំងភោជនីយដ្ឋានដែលស្ថិតនៅលើផ្ទៃរាបស្មើ កន្លែងដាក់ម្ហូប និង arcade មួយទៀតផង។

 

ក្រុមហ៊ុនពន្យល់ថា “ដោយមិនផ្លាស់ប្តូរផែនការដែលមានស្រាប់ នៅក្នុង Arena នោះ គោលការណ៍ transparent cladding ទីពីរត្រូវបានបង្កើតឡើង ដែលដើរតួជារចនាសម្ព័ន្ធទ្រទ្រង់ដល់ដំបូលប្រក់ស្បូវ។ សំណង់ទម្រង់នេះ ត្រូវបានបង្អាក់ដោយ Arches នៅចំណុចទាំងនោះ ដែលជណ្តើរទៅនឹងរនាំងរាងមូល ដែលត្រូវបានគេដាក់ទៅតាមកន្លែងកំណត់។ នេះបង្កើតជា covered arcade ដែលត្រូវបានការពារពីខ្យល់និងភ្លៀង និងអាចត្រូវបានប្រើសម្រាប់ហាងលក់ទំនិញ និងកន្លែងតាំងឬដាក់ម្ហូបអាហារផងដែរ។

ផ្នែកខាងក្រៅមានទំហំ 22,178 ម៉ែត្រការ៉េ និងមានជញ្ជាំងដែលមានផ្ទៃអេក្រង់ បង្ហាញប្រភេទ LED ទំហំ 11,631 ម៉ែត្រការ៉េ (125,000 ហ្វីតការ៉េ) សម្រាប់បង្ហាញព័ត៌មានទាក់ទងនឹងពហុកីឡាដ្ឋាន។ លើសពីនេះទៀត បន្ទះសូឡាដែលមានទំហំ 11,680 ម៉ែត្រការ៉េ នឹងត្រូវបានតំឡើងនៅលើដំបូល ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល នៅលើបណ្តាញអគ្គិសនី។

ការរៀបចំឡើងវិញនៃ CKA Arena និងបរិវេណឧទ្យានរបស់វា ក៏នឹងចូលរួម ក្នុងការរៀបចំឡើងវិញនូវទេសភាពជុំវិញសួនផងដែរ។ សម្រាប់ការប្រើប្រាស់ពេញមួយឆ្នាំ វានឹងមានផ្លូវជាច្រើន ដែលអាចធ្វើដំណើរឆ្លងកាត់ឧទ្យាន ហើយក៏មានកន្លែងសម្រាប់ទស្សនិកជនទស្សនា ដែលត្រូវបានធ្វើឡើងឲ្យមានរូបរាងសមស្របក្នុងការការពារ រារាំងខ្យល់ខ្លាំង ចូលទៅក្នុងបរិវេណលេង ឬប្រកួតកីឡា។ ជួរដើមឈើជាច្រើន ត្រូវបានគេដាំ នឹងត្រូវបានប្រើដើម្បីកាត់បន្ថយកម្លាំងខ្យល់ផងដែរ។ ក្រៅពីនៅលើ Main Arena ហើយ កន្លែងលេងកីឡាផ្សេងទៀតនឹងរួមបញ្ចូលទាំង Ice rink, កន្លែងជិះស្គី កន្លែងហាត់ប្រាណ និងកន្លែងហាត់កីឡាជាដើម។

សំណើររបស់ CKA Arena និងឧទ្យានរបស់វា នាពេលថ្មីៗនេះ បានឈ្នះការប្រកួតប្រជែងស្ថាបត្យកម្មអន្តរជាតិ ទោះបីជាយើងនៅមិនទាន់បានព័ត៌មានថា តើនៅពេលណាដែលការសាងសង់គម្រោងនេះ ត្រូវបានចាប់ផ្តើមនៅឡើយនោះទេ។