គម្រោងផ្សារជីវសាស្ត្រថ្មី ដែលមានរចនាបថស្រស់ស្អាតប្លែកបែបធម្មជាតិ ប្រើប្រាស់មុខងារប្រកបដោយនិរន្តរភាព គ្រោងនឹងបង្ហាញវត្តមាននៅក្នុងទីក្រុងសៀងហៃ!

សម្រាប់គម្រោងនៃការរចនាចុងក្រោយបំផុត ដែលមាននៅក្នុងប្រទេសចិននោះ ក្រុមហ៊ុនស្ថាបត្យកម្មអូស្ត្រាលី Koichi Takada Architects បានទទួលការបំផុសគំនិតពីទេសភាពព្រៃឈើនៅតំបន់សៀងហៃ (Shanghai’s forest-rich landscape) និងបង្កើតជាបណ្តុំនៃទម្រង់ស្ថាបត្យកម្ម “ដើមឈើ” បន្តបន្ទាប់ រួមបានជាក្បាច់រចនាប្លែក (canopy) បន្តភ្ជាប់គ្នា នៅពីលើទីផ្សារថ្មីមួយ។ តាមរយៈការរចនាបែបបើកចំហរ និងតាមទម្រង់ជីវរូបវិទ្យា (Biophilic design) របស់ខ្លួននោះ គម្រោងផ្សារដើមឈើសូឡា (Solar Trees Marketplace) នឹងក្លាយជាការពង្រីកបន្ថែមទៅលើបរិវេណទីតាំងសាធារណៈខាងក្រៅ ជាមួយនឹងការបកស្រាយជាថ្មី ថាទីផ្សារចិនបុរាណគឺជាកន្លែងសហគមន៍ យ៉ាងពេញលេញ។

ដោយស្ថិតនៅក្នុងតំបន់ Minhang គម្រោងនេះគឺជាផ្នែកមួយនៃផែនការថ្មីដ៏ធំមួយ ដែលត្រូវបានគេស្គាល់ថាជា Shanghai Tian An Caobao Road Area Residential Masterplan ដែលនៅពេលផែនការនេះត្រូវបានបញ្ចប់ ហើយវានឹងក្លាយជាច្រកចេញចូល សម្រាប់ការអភិវឌ្ឍន៍ដ៏សំបូរបែប។ គម្រោងនេះប្រកាន់ខ្ជាប់នូវគោលដៅនៃការប្រែក្លាយទីក្រុងមួយ ក្នុងចំណោមទីក្រុងដែលមានការបំពុលបរិស្ថានបំផុត ទៅជាបរិស្ថានទីក្រុងដែលមានសុខភាពល្អ និងគួរឱ្យចង់រស់នៅ។ ដូចដែលក្រុមការងារនៃគម្រោងបានបង្ហាញ គំនិតនៃការនាំយកព្រៃឈើ មកនៅក្នុងតំបន់ទីក្រុង ក៏ជាផ្នែកយោងមួយផងដែរ ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការប្រែក្លាយខ្លួនជាប្រទេសដែលមិនមានបញ្ចេញសារធាតុចំហេះពុល (carbon neutral) នៅឆ្នាំ 2060។ 

ក្រុមហ៊ុនស្ថាបត្យកម្ម Koichi Takada ដែលទទួលបន្ទុកក្នុងគម្រោងនេះបាននិយាយថា “យើងចង់សាងសង់អគារដ៏សាកសមសម្រាប់មនុស្សជាតិ នៅក្នុងស្រុកនេះ ដើម្បីឲ្យមានសាធារណជនប្រមូលផ្តុំនៅទីនេះកាន់តែច្រើន និងដូចជាការចូលរួមចំណែក ក្នុងការបង្កើតសហគមន៍ និងសង្កាត់របស់ពួកគេ ឡើងវិញឲ្យបានកាន់តែប្រសើរ។ យើងចង់ឲ្យស្ថាបត្យកម្មអបអរអត្តសញ្ញាណវប្បធម៌ រួមជាមួយសកម្មភាពលើកទឹកចិត្តដល់អ្នកថ្មើរជើង និងជាទីក្រុងដែលអាចដើរបានដោយសេរី និងជាទីក្រុងដែលកាន់តែគួរឲ្យចង់រស់នៅ។”

គម្រោងថ្មីរបស់ផ្សារនេះ នឹងមានទម្រង់តូបលក់បែប (Modular stalls) ដែលរំលឹកដល់ផ្សារបែបបុរាណរបស់ចិន។ ការរចនានេះធ្វើឱ្យការប្រើប្រាស់លក្ខណៈពិសេសប្រកបដោយនិរន្តរភាព ដូចជាខ្យល់ធម្មជាតិ និងបន្ទះសូឡាស្រូបថាមពលពីព្រះអាទិត្យ។ 

សសរស្តម្ភ (Pillars) ដែលបង្កើតចេញជាឈើប្រក់ (Timber canopy) គឺជាការបញ្ជាក់ចំពោះ Shanghai’s Forests ខណៈការរចនាបែបជីវរូបវិទ្យា (Biophilic design) បន្ទរទម្រង់ឆ្អឹងខ្នងពណ៌បៃតងលាតសន្ធឹងសម្រាប់គ្រោងទុកសម្រាប់ភ្ជាប់ផែនការនៃអគារលំនៅដ្ឋាន។ ផ្នែកក្រោយៗទៀត នឹងមានដើមឈើ និងរុក្ខជាតិតូចៗដែលមានប្រភពមកពីសៀងហៃ មករួមគ្នាបង្កើតបានជាឧទ្យានថ្មីផងដែរ។ បច្ចុប្បន្នគម្រោងនេះ កំពុងសាងសង់ហើយ ព្រមទាំងគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ 2022 ផងដែរ។

គម្រោងដែលត្រូវបានគេស្គាល់ថាជា ផ្សារដើមឈើសូឡា (Solar Trees Marketplace) គឺជាគម្រោងចុងក្រោយបំផុតនៅក្នុងគម្រោងជាបន្តបន្ទាប់ (Series of projects) ដោយការអនុវត្តដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី ត្រូវបានបំផុសគំនិតទាំងអស់ចេញពីធម្មជាតិ និងធ្វើការជាមួយគោលការណ៍រចនា ប្រកបដោយនិរន្តរភាព ក្នុងគោលបំណងបង្កើតបរិយាកាសទីក្រុងដែលអាចរស់នៅបាន ប្រកបដោយផាសុកភាពបែបធម្មជាតិ។ 

ការរចនាម៉ូដទាំងនេះ (Series of designs) រួមមាន Urban Forest ក្នុងទីក្រុង Brisbane, អគារខ្ពស់កម្ពស់ 30 ជាន់ Mixed-use ជាមួយអគារស្នាក់នៅមានទម្រង់បញ្ឈរ ដែលជាគម្រោងមួយស្ថិតនៅក្នុង ចំណោមគម្រោងដែលមានព្រៃក្រាស់បំផុតនៅលើពិភពលោក (densely forested vertical gardens) ឬគម្រោង Sky Trees នៅកណ្តាលទីក្រុង Los Angeles ជាដើម។ ការងាររបស់ក្រុមហ៊ុនស្ថាបត្យកម្ម Koichi Takada លាតសន្ធឹងផែនការការងារតាំងពីផ្នែកតូច រហូតដល់ធំជាច្រើន រាប់ចាប់ពីការរចនាខាងក្នុង (Interior designs) រហូតដល់គម្រោងផ្ទះសម្រាប់មួយគ្រួសារ (Single-family houses) និងបន្តរហូតដល់ផែនការនៃអគារអភិវឌ្ឍប្រើប្រាស់ចម្រុះ ទ្រង់ទ្រាយធំ។ គម្រោងរបស់ស្ទូឌីយោនេះ រួមមានទាំង Infinity Residential Building, the ARC, ឬ interiors of the National Museum of Qatar ផងដែរ។