គម្រោងនៃការរចនាផ្ទះកញ្ចក់ (Single-Domed Greenhouse) ដ៏ធំជាងគេបង្អស់របស់ពិភពលោក ត្រូវបានបង្ហើបឲ្យឃើញជាលើកដំបូង!

ដោយវាមិនមែនជាគោលការណ៍ស្វែងរកប្រាក់ចំណេញនោះ ខាង Zuecca Projects និង Coldefy បានចែករំលែកការស្រាវជ្រាវថ្មីសម្រាប់ Tropicalia ជាគម្រោងផ្ទះកញ្ចក់បែប (Single Domed Greenhouse) ដ៏ធំបំផុតនៅលើពិភពលោក សម្រាប់ទុកបង្ហាញក្នុងការតាំងពិព័រណ៍ស្ថាបត្យកម្មអន្តរជាតិលើកទី 17 - La Biennale di Venezia។ 

បន្ថែម ជាការលើកឡើងតំណាងឲ្យសត្វ និងរុក្ខជាតិនៅក្នុងតំបន់ត្រូពិកនោះ ក្រុមការងារក៏កំពុងចែករំលែកអំពីលក្ខណៈស្ថាបត្យកម្ម និងវិស្វកម្មនៃផ្ទះកញ្ចក់ត្រូពិក (Tropicalia greenhouse) ជាមួយនឹងប្រព័ន្ធវិស្វកម្ម (Air treating engineering) ប្រកបដោយនិរន្តភាពទៀតផង។

ដូចអ្វីដែលក្រុមការងារបានកត់សម្គាល់នោះបានបង្ហាញថា អ្នកដែលនឹងចូលមកទស្សនាក្នុងផ្ទះកញ្ចក់ដ៏ធំមួយនេះ នឹងត្រូវបានទទួលយកអារម្មណ៍ ចូលទៅក្នុងបរិយាកាសត្រូពិក ក្រោមស្បែកគ្រីស្តាល់ (crystal skin)។ នៅឆ្នាំ 2024  ផ្ទះកញ្ចក់ធំបំផុតនៅលើពិភពលោក នឹងត្រូវបានសាងសង់នៅលើកោះ Ctete (ប្រទេសបារាំង) ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ។ យ៉ាងណា Tropicalia ស្នើឱ្យមានផ្ទះកញ្ចក់មានលក្ខណៈត្រូពិកទំហំ 20,000 ម៉ែត្រការ៉េ ដែលគ្របដណ្ដប់ដោយលំហច្នៃប្រឌិត ដែលកើនឡើងដល់កម្ពស់ 35 ម៉ែត្រ។ Dome របស់វាត្រូវបានរចនាឡើង ដើម្បីដោះស្រាយសម្រប និងបង្ហាញពីកម្រិតនៃការចម្លងកម្តៅពីក្នុងដី ប្រព័ន្ធសន្សំសំចៃថាមពលដោយខ្លួនឯង និងថាមពលដែលបានកែច្នៃនិងស្តុកទុក។ ថាមពលលើស នឹងត្រូវនាំចេញតាមបណ្តាញកម្តៅទៅក្នុងអគារ និងតំបន់អាជីវកម្មដែលស្ថិតនៅជុំវិញ។

វាត្រូវបានឆ្លុះបញ្ចាំងដោយគម្រូស្ថាបត្យកម្ម គំនូរព្រាង វីដេអូ ការងារនៃគម្រោង សម្ភារៈការងារ និងការធ្វើបទបង្ហាញផ្សេងៗ ការតាំងពិព័រណ៍បង្ហាញសារបរិស្ថាននិងអប់រំ៖ វាបង្ហាញពីវិធីដែលវិទ្យាសាស្ត្រអាចឆ្លើយសំនួរថា "តើយើងនឹងរស់នៅជាមួយគ្នាដោយរបៀបណា?" ចំណងជើងនៃ Biennale Architettura 2021 ដោយ Hashim Sarkis។ ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍ ទីតាំងនោះក៏នឹងរៀបចំសន្និសីទ ដើម្បីស៊ើបអង្កេតនិងពិភាក្សា អំពីប្រធានបទនិងបញ្ហាប្រឈមដែលបង្ហាញដោយ Tropicalia ផងដែរ។

គួរបញ្ជាក់ផងដែរថា ការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយ Alessandro Possati ដែលជានាយក Zuecca Projects និង Arch។ លោក Thomas Coldefy នាយកនៃ Coldefy។ វានឹងត្រូវបានរៀបចំឡើងនៅ Squero Castello (Salizada Streta 368, Castello 30122, ទីក្រុង Venice) ចាប់ពីថ្ងៃទី 22 ខែឧសភាដល់ថ្ងៃទី 21 ខែវិច្ឆិកាឆ្នាំ 2021។