ស្ថាបត្យកម្មដ៏អស្ចារ្យ៖ គម្រោងក្រោមទឹក (Global Aquariums) ចាប់យកទេសភាពនៃពិភពពណ៌ខៀវ!

ស្ថាបត្យកម្មដែលស្ថិតនៅក្រោមទឹក (Aquarium Architects) ត្រូវបានសាងសង់ឡើង ដើម្បីផ្តល់នូវអ្វីលើសពីការរំពឹងទុក។ តួយ៉ាងដូចជាការផ្តល់ភ្ញៀវទេសចរនូវចំណុចថ្មីមួយ ដើម្បីអាចសង្កេតមើលនូវដំណើរជីវិតរបស់សត្វទឹកសាប ក៏ដូចជាសត្វក្នុងសមុទ្រ ដោយរចនាសម្ព័ន្ធទាំងនេះ មានចាប់ពីខ្នាតតាំងពិព័រណ៍ដ៏សាមញ្ញ រហូតដល់គម្រោងអាងក្រោមទឹកសាធារណៈ (Public Aquaria)។ ជាមួយនឹងភាពចម្រុះនៃកម្មវិធីទាំងនេះ ក្រុមស្ថាបត្យករភាគច្រើន រួមបញ្ចូលកន្លែងសម្រាប់ការស្តារ និងអភិរក្សបរិស្ថាននៅទីនោះ ក៏ដូចជាកន្លែងអប់រំ ដើម្បីគាំទ្រដល់ការរៀនសូត្រ និងការរុករកថ្មីៗ។ សព្វថ្ងៃគម្រោងក្រោមទឹកជឿនលឿន (Modern aquariums) ផ្តល់នូវពន្លឺនៃជីវិតសត្វទាំងលើទឹក និងនៅខាងក្រោមទឹក និងទេសភាពដ៏អស្ចារ្យ។

 

គំនិតដែលមានការពាក់ព័ន្ធនឹងជីវិតក្រោមទឹក មានតាំងពីរាប់ពាន់ឆ្នាំ ហើយត្រូវបានបង្កើតឡើងជាយូរមកហើយ ដើម្បីបញ្ចូលតុល្យភាពរវាងសត្វសមុទ្រ កម្រិតអុកស៊ីសែន និងរុក្ខជាតិក្រោមទឹក។ គម្រោង Aquariums ថ្មីត្រូវបានបង្កើតឡើង ដោយមានការរៀបចំជាអង្គការយុទ្ធសាស្ត្រ ដែលនឹងគ្រប់គ្រងទៅលើទេសភាព និងចលនារបស់ជីវិតសមុទ្រ តាមរយៈការតាំងបង្ហាញផ្សេងៗ។ ដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះភ្លើងបំភ្លឺនិងការថែទាំ វាត្រូវបានបង្កើតឡើងទាំងការអភិវឌ្ឍន៍ឯកជន និងពាណិជ្ជកម្ម ដែលធ្វើឱ្យមានតុល្យភាពរវាងប្រព័ន្ធចម្រោះ និងប្រព័ន្ធត្រជាក់។ ដើម្បីជាការអបអរសាទរដល់ពិភពពណ៌ខៀវ គម្រោង Aquariums ខាងក្រោមប្រើប្រព័ន្ធស្ថាបត្យកម្ម ដើម្បីចងក្រងបទពិសោធន៍ និងជម្រុញវិធីថ្មីៗដើម្បីផ្តល់ភាពងាយស្រួលក្នុងការរៀនពីជីវិតក្រោមទឹក។

 

១/ The Blue Planet / 3XN

 

ត្រូវបានបំផុសគំនិតដោយទម្រង់រូបរាងទឹកក្នុងចលនាគ្មានទីបញ្ចប់ (shape of water in endless motion) គម្រោងថ្មីនៃ National Aquarium របស់ដាណឺម៉ាកមានឈ្មោះថា The Blue Planet មានរាងដូចជាខ្យល់កួចដ៏អស្ចារ្យ ហើយអគារផ្ទាល់បានប្រាប់ពីអ្វីដែលកំពុងរង់ចាំនៅខាងក្នុង។ គំនិតនៃខ្យល់កួចមាននៅក្នុងនិទានកថាអំពីទឹក ហើយដូចជារូបភាពមួយ គឺនៅពេលតែមួយទាំងទម្រង់អរូបី និងន័យធៀប។ វារំញោចការចាប់អារម្មណ៍ជាមួយនឹង distinctive vortex blades របស់វា ដែលមានលក្ខណៈប្លែក ប៉ុន្តែនៅពេលដំណាលគ្នាជាអគារមានការផ្លាស់ប្តូរយ៉ាងខ្លាំង អាស្រ័យលើចំណុចគែមជ្រុង រយៈចម្ងាយ និងស្ថានភាពពន្លឺថ្ងៃ។

 

២/ Aquatis Aquarium / Richter Dahl Rocha & Associés

 

វាត្រូវបានរចនាដោយក្រុមហ៊ុនស្ថាបត្យកម្ម Richter Dahl Rocha & Associés firm of architects។ Aquatis Complex គឺជាផ្នែកមួយនៃ Biopôle ដែលជាឧទ្យានវិទ្យាសាស្ត្រ ផ្តោតលើវិទ្យាសាស្ត្រជីវិត ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស នៅតំបន់ភាគខាងជើងនៃ Lausanne។ ចំណតឡានមានប្រមាណ ១.២០០ កន្លែង បង្កើតបានជាមូលដ្ឋានគ្រឹះនៃគម្រោង។ រូបរាងមិនធម្មតារបស់វា ធ្វើតាមតំបន់ដែលត្រូវបានបង្កើតឡើង។ វាក៏ដើរតាមcontours of the terrain និងមានទស្សនៈបើកទូលាយដល់ផ្នែកខាងត្បូង នៃជួរទាំងបី។

 

៣/ Karlovac Freshwater Aquarium and River Museum / 3LHD

 

The Karlovac freshwater aquarium មានទីតាំងស្ថិតនៅតាមដងទន្លេ Korana។ បរិមាណអគារត្រូវបានជីកដោយផ្នែកខ្លះទៅក្នុងដី និងគ្របដណ្ដប់ដោយដីឥដ្ឋ និងដីបៃតងពីគែមខាងក្រៅរបស់វា។ គំនិតរចនាត្រូវបានជម្រុញដោយមជ្ឈមណ្ឌលប្រវត្តិសាស្ត្រនៃទីក្រុង ““Karlovac star” ដែលព័ទ្ធជុំវិញដោយ “Šanci” ជញ្ជាំងការពារនិងពំនូកដី។ គោលដៅគឺដើម្បីបង្កើតជាចំណុចប្រសព្វនៃទីក្រុងថ្មី និងដើម្បីធ្វើឱ្យមានសុទិដ្ឋិនិយម នៅតាមមាត់ទន្លេ។

 

៤/ Antalya Aquarium / Bahadir Kul Architects

 

ការសម្រេចចិត្តទៅលើការរចនាសំខាន់ៗនៃគម្រោង Antalya Aquarium ត្រូវបានកំណត់ដោយបរិស្ថាននៃតំបន់ អមជាមួយសណ្ឋានដី។ ទាញត្រឡប់មកវិញនៃជាន់ផ្ទាល់ដី ដែលជាកន្លែងសាធារណៈ ដែលមានម្លប់ ត្រូវបានបង្កើតឡើងដើម្បីចៀសពីព្រះអាទិត្យ និងខ្យល់។ តំបន់សាធារណៈដែលមានម្លប់នេះ គឺជាចំណុចនៃវិធីសាស្រ្តប្រមូលផ្តុំ និងផ្សព្វផ្សាយគម្រោង aquarium។ ទីនេះក៏មានជាកន្លែងសម្រាប់បង្ហាញព័ត៌មាន និងតំបន់ម្ហូបអាហារ ទីកន្លែងសម្រាកលំហែជាដើម។

 

៥/ Mora River Aquarium / PROMONTORIO

 

The River Aquarium មានទីតាំងស្ថិតនៅទីក្រុង Mora ដែលជាក្រុងតូចមួយនៅតំបន់ភាគខាងជើង Alentejo។ ដោយមានតម្រូវការផ្លាស់ប្តូរការអភិវឌ្ឍក្នុងតំបន់ ពីការពឹងផ្អែកនៃសេដ្ឋកិច្ចកសិកម្ម ដែលកាន់តែខ្សោយ ទៅក្នុងវិស័យទេសចរណ៍បរិស្ថាន និងទីផ្សារកម្សាន្ត ទីក្រុងបានបើកការប្រកួតប្រជែងរចនា និងសាងសង់សម្រាប់គម្រោង Aquarium ដែលអាចបង្កប់នូវគម្រូជីវចម្រុះនៃទន្លេ Iberian។

 

៦/ Phillip and Patricia Frost Museum of Science / Grimshaw Architects

 

សារមន្ទីរ Phillip និង Patricia Frost Museum of Science (Frost Science) ដែលមានទំហំ ២៥០.០០០ ហ្វីតការ៉េនៅទីក្រុង Miami នៃរដ្ឋផ្លរីដា នាំមកនូវសារមន្ទីរ aquarium សួនឧទ្យាន និងសារមន្ទីរវិទ្យាសាស្រ្តរួមគ្នា នៅលើទីធ្លាមួយ នៅកណ្តាលឧទ្យានសារមន្ទីរ Miami។ គម្រោងនេះត្រូវបានធ្វើឡើងដើម្បីទាញយកអត្ថប្រយោជន៍ពីពន្លឺព្រះអាទិត្យ កម្លាំងខ្យល់បក់ពីមហាសមុទ្រ ចាប់ពីឆ្នេរសមុទ្រ Biscayne Bay និងទេសភាពទៅតំបន់ទីប្រជុំជន downtown skyline ដែលកំពុងមានភាពរីកចម្រើន។