ក្រុមហ៊ុនស្ថាបត្យកម្ម MVRDV ធ្វើការឌីហ្សាញទៅលើគម្រោងមជ្ឈមណ្ឌលបទពិសោធន៍ថ្មី (Harbour Experience Centre) សម្រាប់កំពង់ផែនៃទីក្រុង Rotterdam!

ក្រុមហ៊ុន MVRDV បានបង្ហាញការរចនានៃមជ្ឈមណ្ឌលពិព័រណ៍និងទីកន្លែងទាក់ទាញអ្នកទេសចរ សម្រាប់កំពង់ផែនៃទីក្រុង Rotterdam ដែលនឹងប្រាប់ពីរឿងរ៉ាវនៃកំពង់ផែដ៏ធំបំផុតនៅសហគមន៍អ៊ឺរ៉ុប។ វាត្រូវគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៤ ដែលមជ្ឈមណ្ឌលបែប Harbour Experience នេះនឹងមានទីតាំងសម្រាប់តាំងពិព័រណ៍ចំនួន ៥ ផ្តល់លក្ខណៈពិសេសអាចវិលបាន អមជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៅជុំវិញ និងមានជណ្តើរនៅខាងក្រៅព័ទ្ធជុំវិញរចនាសម្ព័ន្ធ ផ្តល់ជូនភ្ញៀវទេសចរនូវផ្លូវឡើងលើរាបស្មើផ្សេងៗគ្នា និងបន្តឡើងទៅដល់ផ្នែកដំបូល។ 

 

គម្រោងនេះគឺជាផ្នែកមួយបន្តពីគម្រោង FutureLand ដែលជាមជ្ឈមណ្ឌលព័ត៌មានបណ្តោះអាសន្នពីឆ្នាំ ២០០៩ ដែលទទួលបានភាពជោគជ័យខ្លាំង ព្រមទាំងបានជម្រុញឲ្យមានការបង្កើតពិព័រណ៍អចិន្ត្រៃយ៍មួយ តាំងពីពេលនោះមក។

 

តាមរយៈទម្រង់និងសម្ភារៈរបស់វា ការរចនាបង្ហាញពីភាពជាក់ស្តែង និងមុខងារជាច្រើនរបស់កំពង់ផែ។ ជាន់នីមួយៗមានបង្អួចបែប Panorama ដ៏ធំព័ទ្ធជុំវិញទិដ្ឋភាពនៅតាមចន្លោះជាក់លាក់របស់មាត់បង្អួច ស្របតាមសកម្មភាពដែលកើតឡើង នៅខាងក្នុង។ ជាន់ផ្ទាល់ដី មានហាងកាហ្វេមួយ ហើយជាន់ទី ៤ មានភោជនីយដ្ឋានមួយ ចំណែកឯកម្រិតដែលនៅចន្លោះនោះ ត្រូវបានចាត់ឱ្យទៅជាកន្លែងសម្រាប់តាំងពិព័រណ៍អចិន្រ្តៃយ៍ដែលរចនាដោយ Kossmanndejong។ Atrium ដ៏ធំមួយនៅចំកណ្តាលអគារ មានមុខងារជាកន្លែងតាំងពិព័រណ៍បន្ថែម បង្ហាញរូបចម្លាក់ (an explanatory kinetic sculpture) និងគម្រូកំពង់ផែ។

 

Winy Maas ដែលជា founding partner របស់ MVRDV បាននិយាយថា “យើងគិតពីមជ្ឈមណ្ឌលបទពិសោធន៍កំពង់ផែ - Harbour Experience Centre ដែលជាម៉ាស៊ីនមួយ ដើម្បីបង្ហាញពីពិភពកំពង់ផែ សឹងមិនគួរឱ្យជឿ។ វាចំណាយតិច វាត្រូវបានទាញយកមកវិញពីលើរចនាបថដើម ដែលអ្នកក៏អាចមើលឃើញរចនាសម្ព័ន្ធអគារខ្លះ នៅពេលដែលអ្នកនៅខាងក្នុង។ ផ្នែកទាំងអស់នៃការរចនាត្រូវបានតម្រង់ឆ្ពោះ ទៅរកមនុស្សដែលចូលរួម ហើយបន្ទាប់មកនឹងធ្វើការអប់រំ អំពីតំបន់ជុំវិញរបស់ពួកគេ។ តាមវិធីនេះ វាមិនត្រឹមតែបង្រៀនមនុស្សអំពីកំពង់ផែ Rotterdam ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះជម្រៅផ្លូវចិត្តរបស់ពួកគេ តាមរយៈអត្ថន័យនៃកំពង់ផែផ្ទាល់ផងដែរ។”

 

អគារនេះនឹងមានថាមពលដាច់ដោយឡែក (neutral energy) និងមានប្រើប្រាស់សម្ភារៈប្រកបដោយនិរន្តរភាព ទន្ទឹមនឹងការបញ្ចូលគោលការណ៍សេដ្ឋកិច្ចរាងជារង្វង់ផងដែរ។ ដូច្នេះគម្រោងនឹងប្រើប្រាស់សមាសធាតុដែកថែប ដែលបានទទួលពីរចនាសម្ព័ន្ធចាស់ ដែលត្រូវបានបំផ្លាញ។ បន្ទះខាងមុខ ផ្នែកខ្លះនឹងប្រើវត្ថុធាតុដើមកែច្នៃ ហើយពិដាននឹងធ្វើពីក្រដាសកែច្នៃ (recycled paper pulp) ដូចគ្នាដែរ។ 

 

លើសពីនេះទៀត រចនាសម្ពន្ធ័នេះនឹងអាចរុះរើបាន ហើយកិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងជាមួយ façade manufacturer សម្រាប់បន្ទះដែលត្រូវប្រគល់ឱ្យទៅរោងចក្រវិញនៅចុងបញ្ចប់ នៃអាយុកាលរបស់អគារ។ លើសពីនេះទៅទៀត មូលដ្ឋានគ្រឹះរបស់គម្រោង ត្រូវជៀសវាងពីការប្រើគំនរបេតុង ដើម្បីកុំឲ្យមានបន្សល់ដានលើសមាសភាគសំណង់ នៅពេលរចនាសម្ព័ន្ធត្រូវបានរុះរើ។