ក្រុមហ៊ុនស្ថាបត្យមម្ម Rogers Stirk Harbour + Partners (RSHP) រួមជាមួយនឹងក្រុមហ៊ុន AUBE Conception បានឈ្នះការប្រកួតប្រជែងក្នុងការរចនាប្លង់អគារការិយាល័យកណ្តាលផ្នែកហិរញ្ញវត្ថុ Qianhai ដែលជាអគារពាណិជ្ជកម្មប្រើចម្រុះ នៅកណ្តាលតំបន់ Qianhai ក្នុងទីក្រុងសិនជិន ប្រទេសចិន។ វានឹងកើនឡើងរហូតដល់កម្ពស់ ២២០ ម៉ែត្រ ហើយជាប៉មធ្វើពីលោហៈស្ពាន់ ក៏ដូចជាមានការរួមបញ្ចូល Sky lobbies ចំនួនបីជាន់, Atrium កណ្តាល និងមានវត្តនៅលើនោះផងដែរ (Skyline Pagoda) ដែលមានកម្ពស់ខ្ពស់អាចលូតឡើងបាន និងទ្រទ្រង់ដោយសសរគ្រឹះចំនួនបួន (four monumental columns)។
សសរគ្រឹះធំៗទាំងបួននោះ សាងសង់ពីជាន់ផ្ទាល់ដី ដែលមានលក្ខណៈផ្ទុយពីវិមាត្រនៃប៉ម និងអនុញ្ញាតឱ្យមានការលើកកម្ពស់ដំបូងចំនួន ៣ ជាន់ ស្ថិតនៅពីខាងលើ Street Level ដែលបង្កើតជាកន្លែងសាធារណៈ (free-flowing unobscured public space) នៅជាន់ផ្ទាល់ដី។ ដើម្បីលើកកម្ពស់កម្រិតសហគមន៍រួមបន្ថែមទៀត ស្ថាបត្យកររួមបញ្ចូលឧទ្យានថ្មី ហាងលក់រាយក្រោមដី និងការតភ្ជាប់ទៅតំបន់មេត្រូ នៅក្នុងគម្រោង។
Sky lobbies កម្ពស់បីជាន់ ទាំងបីត្រូវបានបញ្ចូលទៅក្នុងប៉ម រួមជាមួយ “Vertical Villages” ដែលនឹងអមជាមួយនឹងទេសភាពនៃប្រជុំភ្នំ ឆ្នេរ Qianhai និងដងទន្លេនៅក្បែរនោះ។ Lobby នីមួយៗត្រូវបានរចនាឡើងបែប Organic ទម្រង់ចម្លាក់ ហើយត្រូវបានបញ្ចប់ដោយលោហៈ ដែលទាក់ទងនឹងទេសភាពដែលត្រូវបានចាប់យក៖ បណ្តុំ (Hue) ទង់ដែងសម្រាប់តំបន់មាត់ទន្លេ, ពណ៌ប្រាក់សម្រាប់ឈូងសមុទ្រ និងពណ៌មាសសម្រាប់ប្រជុំភ្នំ។ នៅលើដំបូលអគារនេះមានរចនាសម្ព័ន្ធកញ្ចក់ឆ្លុះ ដែលជះពន្លឺព្រះអាទិត្យ និងគ្រោងធ្នឹមស្តើងៗ ៦ ជាន់ចុះក្រោម តាមតំបន់ atrium កណ្តាល។ នៅពេលយប់ vanes ទាំងនេះចាំងឆ្លុះពន្លឺដែលចេញពីខាងក្នុង បង្កើតបានជាអំពូលភ្លើងនៅលើផ្នែកដំបូល។
ក្រុមហ៊ុន RSHP បាននិយាយថា “សំណើរបស់យើងនាំមកនូវអត្តសញ្ញាណមនុស្ស និងផ្លាស់ប្តូរមុខមាត់ថ្មីរបស់គម្រោង ទៅជាអគារកណ្តាលទីក្រុងដ៏ខ្ពស់និងមានភាពឆើតឆាយទាក់ទាញ។ ការពង្រីកបទពិសោធន៍របស់យើង អគារប្រកបដោយចក្ខុវិស័យនេះ មានកន្លែងការងារ ដែលមានលក្ខណៈសាមញ្ញ និងអាចបត់បែនបាននាពេលអនាគត ដែលត្រូវបានបង្កើតឡើងរួម ជាមួយកន្លែងទំនេរដែលមានលក្ខណៈច្នៃប្រឌិត ដែលរួមគ្នានឹងបម្រើសហគមន៍នៅកន្លែងធ្វើការក្នុងរយៈពេលជាច្រើនឆ្នាំ ខាងមុខ។ កម្រិតផ្លូវទាំងអស់ ត្រូវបានប្រគល់ឱ្យទាំងស្រុងទៅកន្លែងសកម្ម និងអាចចូលដំណើរការបាន សម្រាប់មនុស្សគ្រប់គ្នា។ យើងប្តេជ្ញា ចំពោះការពង្រីកវិស័យសាធារណៈដែលលាតសន្ធឹងហួសពីដែននៃអគារដែលមាន ភ្ជាប់ទៅកាន់ឧទ្យានជិតខាង។”
យោងតាមលោក Simon Tonks សហសេវិកជាន់ខ្ពស់ (Senior Associate) នៅ RSHP បាននិយាយថា គម្រោងនេះផ្តល់ជូនវិធីសាស្រ្តដែលអាចបត់បែនបាន និងប្រើប្រាស់បានយូរ ជាមួយនឹងដំណោះស្រាយថាមពល និងបច្ចេកវិទ្យាដែលមានប្រសិទ្ធភាព។ អគារនេះនឹងផ្តល់អាទិភាពដល់សុខភាពសាធារណៈជាមួយនឹងប្រព័ន្ធដំណកដង្ហើម ដែលមានខ្យល់ចេញចូលដោយធម្មជាតិ មានទីធ្លាបើកចំហរទូលាយ និងទីធ្លាសហគមន៍ខាងក្នុង និងខាងក្រៅ ដែលមានកម្ពស់បីជាន់ ដែលទាំងអស់នេះផ្តល់ដល់យុគសម័យក្រោយរោគរាតត្បាតដែលជម្រុញការតភ្ជាប់ រវាងមនុស្សនៅខាងក្នុង និងមនុស្សនៅខាងក្រៅ។
នៅក្នុងការប្រកួតប្រជែងមួយផ្សេងទៀត ដែលរៀបចំឡើងដោយ អាកាសយានដ្ឋានសិនជិន RSHP និងវិទ្យាស្ថានស្រាវជ្រាវស្ថាបត្យកម្មប្រទេសចិន (CNADRI) បានឈ្នះការប្រកួតប្រជែង ដើម្បីធ្វើការរចនាស្ថានីយទី ៤ នៃអាកាសយានដ្ឋានអន្ដរជាតិ Bao’an នៅទីក្រុងសិនជិន ប្រទេសចិន។ ការរចនាដែលឈ្នះបានផ្តល់នូវអគារថ្មី ៤០០.០០០ ម៉ែត្រការ៉េ ដែលភ្ជាប់ទៅនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលមានស្រាប់ និងផ្នែកថ្មីៗ ក៏ដូចជាកន្លែងទំនេរដែលលើកកម្ពស់ការទំនាក់ទំនង និងផ្តល់សុខុមាលភាពអ្នកដំណើរ ខណៈពេលដែលរក្សាបាននូវបរិស្ថានដ៏ល្អ ក្រោយធានាសុវត្ថិភាពនៃការធ្វើដំណើរឡើងវិញ ក្រោយរោគរាតត្បាតកូវីដ-១៩។