ផ្ទះឈើលំហែកាយបែបធម្មជាតិដែលពេញនិយមនៅប្រទេសផ្សេងៗ

អ្នកទេសចរដែលកំពុងស្វែងរកវិស្សមកាលនៅខាងក្រៅប្រទេសដ៏អស្ចារ្យកំពុងងាកទៅរកប្រភពនៃធម្មជាតិជាប្រភេទផ្ទះឈើលំហែជាលក្ខណះស្ងប់ស្ងាត់ និងភាពជាឯកជន ប៉ុន្តែទាំងនេះមិនមែនជាផ្ទះដើមឈើកាលពីកុមារភាពរបស់ពួកគេទេ។ ដូចជាអ្នកដំណើរដែលកំពុងកក់ផ្ទះឈើប្រភេទភាគច្រើនជាអ្នកមានទ្រព្យសម្បត្តិច្រើន និងវ័យជំទង់ ដោយសារតែវាមានតម្លៃថ្លៃក្នុងការស្នាក់នៅរយះពេលមួយយប់ៗ។ ផ្ទះឈើទំនើបគឺ ជាផ្ទះប្រណីតជាងកន្លែងដើរលេងកំសាន្តជាមួយក្មេងៗដែលមានតម្លៃសមរម្យ។ ផ្ទះឈើដែលសាងសង់ដោយអ្នកជំនាញ។ 

លោក Pete Nelson ជាតារានៃកម្មវិធីទូរទស្សន៍ Treehouse Masters របស់ទូរទស្សន៍ Animal Planet បានប្រាប់ថា ផ្ទះឈើដែលត្រូវបានរៀបចំយ៉ាងពេញលេញ មានផ្ទះបាយ បន្ទប់ទឹកកំដៅ និងម៉ាស៊ីនត្រជាក់។ ផ្ទះឈើដែលត្រូវបានសាងសង់សម្រាប់ប្រជាជនរស់នៅបច្ចុប្បន្ន ជាមធ្យមចំណាយប្រហែល 240,000 ដុល្លារ នេះបើយោងតាមគេហទំព័រ HomeAdvisor។ 

ចាប់តាំងពីពេលនោះមកតម្លៃបានកើនឡើង រួមជាមួយតម្រូវការដែល ជាស្ថានភាពរីករាលដាលនៃជំងឺរាតត្បាតសកល និងបំណងប្រាថ្នាចង់បានកន្លែងស្នាក់នៅក្រៅផ្ទះ។ ព្រោះអ្នកទេសចរណ៍ និងជនរួមជាតិចង់នៅដាច់ដោយឡែកពីទីក្រុង ទើបពួកគេជ្រើសរើសការស្នាក់នៅផ្ទះឈើលំហែកាយបែបនេះ។ 

 

The Chez 

ផ្ទះឈើលំហែកាយក្បែបឹង Finger ជិតទីក្រុងញ៉ូវយក។ ទីនេះព័ទ្ធជុំវិញដោយដើមឈើ ស្មៅធម្មជាតិ ជាមួយខ្យល់អាកាសស្រស់ស្រាយ ផ្លូវដើរចូលផ្ទះតូចល្មម ជាមួយជណ្តើរថ្ម បំពាក់នូវផ្លូវដែក សម្រាប់ប្រើជាមួយកៅអីមានកង់សម្រាប់ជិះ ឬដាក់អូសសត្វចិញ្ចឹម ប្រសិនបើមិនហ៊ានដើរឆ្លងកាត់។ នៅមានផ្លូវយោលមួយទៀតដើរឆ្លងកាត់ទៅកាន់កន្លែងអង្គុយលេង។ តម្លៃចាប់ពី 285 ដុល្លារក្នុងមួយយប់។

 

The Punta Jaquar 

ផ្ទះឈើនេះស្ថិតនៅតំបន់ Matapalo នៃប្រទេស Costa Rica នៅជុំវិញ ប្រាកដណាស់ព័ទ្ធជុំដោយដើមឈើ និងធម្មជាតិស្រស់បំព្រង តម្លៃស្នាក់នៅចំនួន 255 ដុល្លារក្នុងមួយយប់។ 

 

Amazonica Treehouse 

ផ្ទះឈើនេះស្ថិតលើទឹកដីនៃសណ្ឋាគារ Inkaterra ក្នុងប្រទេស Peru ។ កន្លែងស្នាក់នៅមានកំពស់ដល់ទៅជាង 21 ម៉ែត្រពីដី ដូច្នេះអ្នកស្នាក់នៅទីនេះត្រូវមានស្មារតីរឹងមាំបន្តិច ដោយសារតែត្រូវដើរឆ្លងស្ពានយោលរាងវែងគួរសម ទើបដល់បន្ទប់គេង ទើបពួកគេកំណត់ក្មេងចាប់ពី 7 ឆ្នាំឡើងទើបមកស្នាក់នៅបាន។ ពួកគេក៏មានជាកញ្ចក់សេវាសម្រាកពីរយប់តម្លៃ 492 ដុល្លារ។

 

Wollemi Treehouse 

ផ្ទះឈើនេះសាងឡើងនៅលើភ្នំខៀវនៃប្រទេសអូស្រ្តាលី អាចឲ្យអ្នកស្នាក់គយគន់ទេសភាពពីលើទីខ្ពស់នៃភ្នំមួយនេះតែម្តង ដោយហេតុនេះទើបពួកគេមិនអនុញ្ញាតឲ្យក្មេងមកស្នាក់នៅជាមួយទេ ព្រោះវាមានគ្រោះថ្នាក់បន្តិច។ ការឡើងមកស្នាក់នៅត្រូវឡើងតាមស្ពានផង និងជណ្តើរផងទើបរួច។ ការស្នាក់នៅរយះពេលមួយយប់តម្លៃ 804 ដុល្លារ។ 

 

The Aerohouse 

ផ្ទះឈើនេះមានទីតាំងរមនីយដ្ឋានក្នុងតំបន់ Okinawa ប្រទេសជប៉ុន។ ផ្ទះនេះសាងសង់ឡើងនៅក្នុងព្រៃតែម្តង អមជាមួយទឹកជ្រោះធ្លាក់ក្បែរនោះ អាចធ្វើឲ្យអ្នកស្នាក់មានអារម្មណ៍ស្ងប់សុខ ជាមួយការដេគ័រខាងក្រៅ និងខាងក្នុងមានភាពប្រណីត សាកសមសម្រាប់មនុស្សស៊ីវីល័យ។ ទីនេះអនុញ្ញាតក្មេងអាយុ 10 ឆ្នាំឡើងទើបអាចមកស្នាក់នៅបាន។ សម្រាប់ការស្នាក់នៅកំណត់ត្រឹម 3 នាក់ គិតតម្លៃ 905 ដុល្លារក្នុងមួយយប់ តែបើថែមម្នាក់ទៀតគិតតម្លៃថែម 225 ដុល្លារ បើធ្វើការកក់ឥឡូវនេះបញ្ចុះតម្លៃ 33 ភាគរយ។ 

 

Trinity Treehouse 

ចំពោះផ្ទះឈើនេះមានទម្រង់ផ្ទះជាលក្ខណះអក្សរ L រចនាបថបែបគ្រួសារតែម្តង ដោយសារតែនៅក្នុងនេះមានចង្រ្កានបាយស្រាប់ សម្រាប់ការចម្អិនម្ហូប។ ផ្ទះនេះសាងសង់ឡើងលើបរិវេនផ្ទៃដីប្រមាណ 2,500 ហិចតា ក្នុងរដ្ឋ Geogia សហរដ្ឋអាមេរិក ទីនោះមានតំបន់ភ្នំ និងផ្លូវសម្រាប់ជិះកង់ ដូច្នេះអ្នកមកលេងទីនេះ អាចចូលរួមសកម្មភាពជិះកង់ ឬឡើងភ្នំកម្សាន្តលេងបាន ដោយមានអ្នកមគ្គុទេសនាំផ្លូវផងដែរ។ សម្រាប់ការស្នាក់នៅក្នុងមួយយប់តម្លៃ 289 ដុល្លារ។ 

 

Wanderlust Treehouse 

ផ្ទះឈើនេះមិនសូវប្រណីតទេ វាមានលក្ខណះបែបសាមញ្ញៗ តែបានទេសភាពជុំវិញយោងបរិយាកាស។ ទីនេះមិនអនុញ្ញាតសម្រាប់កុមារឡើយ បើយើងមើលឃើញផ្ទះនេះសាកសមជាមួយដៃគូស្នេហា អាចអញ្ជើញមកក្រេបទឹកឃ្មុំបាន ជាមួយភាពស្ងប់ស្ងាត់ និងរ៉ូមែនទិច។ ទីតាំងរបស់វាស្ថិតនៅរដ្ឋ Alabama សហរដ្ឋអាមេរិក។ ការស្នាក់នៅរយះពេលមួយយប់តម្លៃ 350 ដុល្លារ។