ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងបើកទទួលភ្ងៀវទេសចរណ៍មកកំសាន្ដនៅកោះបាលីឡើងវិញ

ឥណ្ឌូនេស៊ីកំពុងត្រៀមខ្លួនធ្វើការស្វាគមន៍ភ្ញៀវទេសចរបរទេសមកកាន់កោះបាលីដែលជាតំបន់ទេសចរណ៍សំខាន់បំផុតរបស់ខ្លួននៅក្នុងខែតុលាខាងមុខនេះ បន្ទាប់ពីមានការធ្លាក់ចុះ ភាគរយនៃករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ប្រមាណ ៩៨% កាលពីខែកក្កដាកន្លងទៅ។ តែទោះបីជាយ៉ាងណាក៏ដោយភ្ញៀវអន្តរជាតិដែលនឹងមកលេងនៅកោះបាលីក៏នៅតែត្រូវប្រឈមនឹងការរឹតបន្ដឹងសុខភាពដើម្បីទប់ស្កាត់ការរីករាលដាលថ្មីទៀត។

តាមការប្រកាសពីអជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីនឹងចាត់វិធានការមួយចំនួនរួមមានការផ្តល់វិញ្ញាបនប័ត្រចាក់វ៉ាក់សាំង ដាក់ឲ្យនៅដាច់ពីគេរយៈពេល ៨ ថ្ងៃ និងធ្វើតេស្ត PCR ចំនួន ៣ មុនពេលចូលមកកំសាន្ដនៅកោះបាលី។ ប្រទេសឥណ្ឌូនេស៊ីបានប្រកាសថាប្រទេសដែលអនុញ្ញាតចូលមកកំសាន្ដនៅកោះបាលីមានដូចជា France, Ukraine, Russia, Austria, Poland, South Korea, New Zealand, Singapore និង Japan ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូនេស៊ីពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍សម្រាប់សេដ្ឋកិច្ចរបស់ខ្លួន ហើយផលិតផលក្នុងស្រុកសរុបក្នុងតំបន់របស់ប្រទេសនេះបានធ្លាក់ចុះយ៉ាងខ្លាំងអំឡុងពេលមានជំងឺរាតត្បាតកាលពីឆ្នាំមុន បន្ទាប់ពីការផ្អាកការធ្វើដំណើរដោយគ្មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរបរទេស។