ព្រះវិហារប្រវត្តិសាស្ត្រ St. Nicholas Greek Orthodox Church និងបរិវេណ National Shrine របស់អាមេរិក កំពុងបន្តសាងសង់ឡើងវិញហើយ!

ស្ថាបត្យករនិងវិស្វករជនជាតិអេស្ប៉ាញ Santiago Calatrava បានកំពុងសាងសង់សាងសង់ ព្រះវិហារសាសនាប្រវត្តិសាស្ត្រ St. Nicholas Greek Orthodox Church និងបរិវេណ National Shrine ដែលនៅក្បែរនោះរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ព្រះវិហារចាស់ដែលត្រូវបានបំផ្លាញ កំឡុងការវាយប្រហារជាកំណត់ត្រាប្រវត្តិសាស្ត្រ ៩/១១ (១១ កញ្ញា ឆ្នាំ ២០០១) បានចាប់ផ្តើមដំណើរការសាងសង់ឡើងវិញនៅឆ្នាំ ២០១៥ ហើយទីបំផុតឈានដល់ការបញ្ចប់នៅឆ្នាំ ២០២២។

ការរចនារចនាសម្ព័នថ្មីនេះ ត្រូវបានបំផុសគំនិតដោយវិហារអ៊ីស្លាម Hagia Sophia Grand Mosque របស់ Istanbul ដែលជាអតីតវិហារ Hagia Sophia ហើយជាកត្តាគ្រឹះមួយ ក្នុងការកំណត់រចនាសម្ព័ន្ធស្ថាបត្យកម្មដើម នៃវិហារ St. Nicholas Greek Orthodox Church។

យោងតាមស្ថាបត្យករបានឲ្យដឹងថា គម្រោងស្ថាបត្យកម្មនេះត្រូវបានបង្កើតឡើងពី “គំនិតនៃដំណើរផ្លាស់ប្តូររូបភាពរបស់ Virgin ដែលជាបល្ល័ង្កនៃប្រាជ្ញា (Sedes sapientiae) ហើយប្រែក្លាយវា ទៅជាទម្រង់ប្រាសាទរបស់ព្រះវិហារសាសនា។” ដូចទៅនឹងវិហារ Byzantine ដែលបានណែនាំពីរូបរាងឈើឆ្កាងនៅក្នុងផែនការនៃព្រះវិហារ រួមជាមួយការតំរៀបទ្រង់ទ្រាយ និងសមាមាត្រនៃរាងកាយមនុស្សដែរ ស្ថាបត្យករពន្យល់ពីរបៀបដែលទម្រង់ anthropomorphism ត្រូវបានបញ្ចូលទៅក្នុងស្ថាបត្យកម្ម តាមរយៈគ្រីស្ទសាសនាទៀតផង។ ការសិក្សាស៊ីជម្រៅអំពីទំនាក់ទំនងរវាងប្រភេទស្ថាបត្យកម្ម Byzantine និងតួលេខ ត្រូវបានប្រើសម្រាប់ការរចនាគម្រោងស្ថាបត្យកម្មវិហារមួយនេះផងដែរ។ ចំនួននៃឆ្អឹងជំនីនៅក្នុង Hagia Sophia’s dome ត្រូវបានកំណត់បកប្រែដូចគ្នាទៅនឹងទម្រង់ឆ្អឹងជំនីនៅ St. Nicholas។

ផ្នែកខាងមុខត្រូវបានធ្វើពីថ្ម Pentelic ជាមួយនឹងចន្លោះអាចឲ្យពន្លឺចេញចូលបាន ដែលវាក៏នឹងបញ្ចេញពន្លឺ ចេញពីព្រះវិហារនៅពេលយប់ផងដែរ។ ការប្រើប្រាស់ថ្ម Pentelic ជានិមិត្តរូបនៃ Parthenon ដែលយោងទៅតាមស្ថាបត្យករ Hagia Sophia គឺជា Parthenon នៃ Orthodoxy។

 

ស្ថាបត្យករ Santiago Calatrava បានពន្យល់ថា “ស្ថាបត្យកម្មដែលលើសពីការភ្ជាប់ទៅនឹងការប្រើប្រាស់របស់មនុស្ស ពីទស្សនៈជាក់ស្តែង អាចមាននិមិត្តសញ្ញាខាងក្នុងប្រកបដោយគុណតម្លៃ ដែលមិនត្រូវបានសរសេរឬបង្ហាញតាមវិធីជាក់លាក់ទេ ប៉ុន្តែតាមលក្ខណៈអរូបីនិងសំយោគ តាមរយៈការបន្តរក្សានិមិត្តសញ្ញាដែលនឹងឈានដល់កូនចៅជំនាន់ក្រោយ។ តាមរបៀបនេះហើយ ដែលសារនៃការងារដូចជាគម្រូ Hagia Sophia បានមកដល់សម័យយើង។”

គម្រោងនេះបានបែកបាក់នៅចុងឆ្នាំ ២០១៤ ប៉ុន្តែបន្ទាប់ពីបញ្ចប់ការសាងសង់អគារកម្ពស់ ៥០ ហ្វីតរបស់ខ្លួន នៅចុងឆ្នាំ ២០១៦ ដោយការចំណាយលើសពីថវិកាដែលបានគ្រោងទុក បណ្តាលឱ្យក្រុម Greek Orthodox Archdiocese របស់អាមេរិកអស់ថវិកា មិនអាចដើរទៅមុខរួច។ នៅឆ្នាំ ២០២០ ការសាងសង់បានចាប់ផ្តើមឡើងវិញ បន្ទាប់ពីមានការគាំទ្រផ្នែកហិរញ្ញវត្ថុនៃអង្គការមិនរកប្រាក់ចំណេញថ្មីមួយ មានឈ្មោះថា Friends of St. Nicholas in 2020។

គួររំលឹកផងដែរថានាពេលថ្មីៗនេះ ស្ថាបត្យកររូបនេះបានបង្ហាញពីការរចនាម៉ូដទាំងគម្រោង UAE & Qatar Pavilions នៅឯពិព័រណ៍ Expo 2020 នៅទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម។ វិមានអារ៉ាប់រួម (UAE pavilion) ទំហំ ១៥,០០០ ម៉ែត្រការ៉េឈរជា “ការបកស្រាយពីនិមិត្តរូបនៃចលនា” ដែលត្រូវបានរចនាឡើងដោយទម្រង់បន្ទាត់ និងចន្លោះដែលបានរៀបចំយ៉ាងល្អិតល្អន់ លាយឡំជាមួយទេសភាពបៃតងព័ទ្ធជុំវិញវាលស្មៅ ផ្ទាំងស្រមោលនិងទម្រង់ស្លាប។ ម៉្យាងវិញទៀតគម្រោង Qatar Pavilion ត្រូវបានបំផុសគំនិតដោយធាតុទាំងបួនដែលតំណាងនៅលើ Coat of Arms of Qatar ហើយនឹងរួមបញ្ចូលទាំងសាលធំ និងកន្លែងតាំងពិពណ៌ចំនួន ២ ដែលផ្តល់ឱ្យអ្នកទស្សនានូវបរិយាកាសគួរឱ្យចាប់អារម្មណ៍រួមបញ្ចូលគ្នា និងមានអន្តរកម្មជាមួយបរិស្ថានបានយ៉ាងល្អផងដែរ។