សំណង់ប្លែកៗដែលមាននៅប្រទេសចិន

ប្រទេសចិន គ្រាន់តែលលឺ ក៏យើងអាចជឿបានថា ពួកគេអាចធ្វើអ្វីបានគ្រប់យ៉ាង និងមានរបស់ខ្លះ ប្រទេសផ្សេងមិនអាចធ្វើបានដូច ទើបធ្វើឲ្យប្រទេសនេះមានសេដ្ឋកិច្ចហក់ឡើងលឿនជាងគេ។ ដូចសំណង់ទាំងនេះ យើងគិតថាមិនមែននៅប្រទេសចិនទេ តែប្រាកដណាស់ វាស្ថិតនៅលើទឹកដីប្រទេសចិន រួមមានព្រះវិហាររាងវីយូឡង់ ផ្ទះបញ្ជ្រាស់ និងសំណង់ប្លែកៗជាច្រើនទៀត ដែលមិត្តអ្នកអាន នឹងបានឃើញនៅក្នុងរូបភាពខាងក្រោមនេះ។

រយះពេលពាក់កណ្តាលទសវត្សន៍ ក្រោមការគ្រប់គ្រងរបស់លោក Xi Jingping យើងឃើញមានសំណង់ជាច្រើនប្រភេទ បានកកើតឡើងនៅក្នុងប្រទេស រួមទាំងសំណង់ប្រណីត សំណង់តូចធំ ស្រស់ស្អាត ចម្លែកយ៉ាងម៉េចក៏មានដែរ មានតាំងពីសណ្ឋាគារ សារមន្ទីរ អាគារខ្ពស់ៗ និងកន្លែងហាត់ប្រាណ។ បន្ទាប់មកទៀត ដល់ពេលយើងមកទស្សនារូបភាព របស់សំណង់ចំលែកៗទាំងនោះ នៅខាងក្រោម។  

 

សណ្ឋាគាររូបរាងតុក្កតារបស់ប្រទេសរុស្ស៊ី 

 

អាគារវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា Songjiang ស្ថិតនៅទីក្រុងសៀងហៃ 

 

ស្ពានថ្មើរជើង ទីក្រុងកុនមីង 

 

សារមន្ទីរវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា Xiangyang 

 

អាគាររាងកាកមូល Guangzho Circle 

 

សណ្ឋាគារ Tianzi នៅខេត្ត Hebei 

 

អាគារការិយាល័យរូបរាងដបស្រា នៅទីក្រុង Yibin 

មិនត្រឹមតែចំលែកប៉ុណ្ណោះទេ នៅមានមតិជាច្រើនទៀត ទាំងជនរួមជាតិ និងជនអន្តរជាតិ បានបោះឆ្នោតចាត់ទុកថា អាគារទាំងនេះ មានរចនាសម្ព័ន្ធអាក្រក់មើល។ តែតាមមើលទៅវាមិនអាក្រក់ណាស់នោះទេ តាមដែលយើងមើលឃើញ តែគ្រាន់តែចំលែកបន្តិចមែន។