ក្រុមហ៊ុន Visa ផ្តល់បច្ចេកវិទ្យាសុវត្ថិភាព Contactless EMV® Chip Standards ដល់សមាគមធនាគារនៅកម្ពុជា ដើម្បីជំរុញអន្តរប្រតិបត្តិការទូទាត់ តាមរយៈការប្រើប្រាស់កាតនៅកម្ពុជា

សមាគមធនាគារនៅកម្ពុជា និង ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈ ប្រព័ន្ធឌីជីថលឈានមុខគេ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបន្ត ផ្តល់អាជ្ញាប័ណ្ណប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាព Visa’s contactless EMV® chip standards សម្រាប់ ពង្រឹងប្រព័ន្ធ ecosystem នៃការទូទាត់ក្នុងស្រុក និង គាំទ្រដល់បណ្តាញអន្ដរធនាគាររបស់កម្ពុជាដែល មានឈ្មោះថា Cambodian Shared Switch (CSS) ក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាស្តង់ដារួមស្របគ្នា ជាមួយនឹងកាតអន្តរជាតិដទៃទៀត កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ចាប់តាំងពីឆ្នាំ២០១៩ មក Visa បានផ្តល់សិទ្ធិដល់សមាគមធនាគារនៅកម្ពុជា ក្នុងការប្រើប្រាស់បច្ចេក វិទ្យាភាព EMV® chip standards ក្នុងទម្រង់ជាបន្ទះឈីបសម្រាប់ប្រតិបត្តិការទូទាត់ក្នុងស្រុក ជំនួស ការប្រើ Magnetic Stripe ដើម្បីពន្លឿនការផ្លាស់ប្តូរសម្រាប់ការទូទាត់តាមរយៈកាត។ សេចក្តីមាននៅ ក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃម្សិលមិញ ក៏បានបញ្ជាក់ពីការសហការរបស់ ក្រុមហ៊ុន Visa ជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍ ប្រព័ន្ធទូទាត់ក្នុងស្រុកឲ្យកាន់តែប្រសើរឡើង។ ការសហការគ្នាលើការទូទាត់តាមរយៈកាតដោយប្រើបច្ចេក វិទ្យារបស់ Visa នឹងធ្វើឲ្យប្រតិបត្តិការនៃការទូទាត់អាចប្រព្រឹត្តទៅតាមរយៈបណ្តាញទំនើបឈានមុខគេ បំផុតមួយរបស់ពិភពលោកគឺ VisaNet ដែលនឹងផ្តល់នូវការទូទាត់ដែលអាចទុកចិត្តបាន និងមានសុវត្ថិ ភាពនៅទូទាំងពិភពលោក។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា កិច្ចសហការរួមនៃ បណ្តាញអន្ដរធនាគាររបស់កម្ពុជានេះ គឺធ្វើឡើងស្របជាមួយនឹងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា នឹងជួយពន្លឿនការអភិវឌ្ឍនៃការទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការួម នេះ ក៏នឹងជួយលើកម្ពស់ស្តង់ដារសុវត្ថិភាព ផ្តល់ជាប្រយោជន៍ដល់ប្រព័ន្ធ ecosystem ទាំងមូលផងដែរ។ សមាគមធនាគារនៅកម្ពុជា លើកទឹកចិត្តឲ្យសមាជិកទាំងអស់ ចូលរួមជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា រួមនេះ ដើម្បីអនុម័តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ធនាគារពាណិជ្ជ និងគ្រឹះស្ថានដាក់ប្រាក់បញ្ញើ មីក្រូហិរញ្ញវត្ថុ ទាំងអស់ តម្រូវឱ្យចូលរួមជាមួយបណ្តាញអន្ដរធនាគាររបស់កម្ពុជា (CSS) នោះគឺការដាក់ បញ្ចូលស្លាកសញ្ញាបង់ប្រាក់ពីរ ឬច្រើន ឬកម្មវិធីទូទាត់ដែលមានលក្ខណៈដូចគ្នានៅលើឧបករណ៍ ទូទាត់ដូចគ្នា នឹងបង្កើនស្តង់ដារសុវត្ថិភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ប្រព័ន្ធទូទាត់នៅកម្ពុជា ទាំងមូល។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា តាមរយៈការ ផ្តល់នូវបច្ចេកវិទ្យារបស់យើងសម្រាប់ការបង្កើតនូវស្លាកសញ្ញាទូទាត់រួម ជូនដល់ធនាគារពាណិជ្ជ និងគ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុ គឺជាការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa ចំពោះទីផ្សារ។ កត្តានេះ នឹង ផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មទាំងមូល ឲ្យទទួលបាននូវបច្ចេកវិទ្យាឈានមុខគេបំផុតមួយរបស់ ពិភពលោក គាំទ្រដល់ ecosystem សម្រាប់ជម្រុញវិស័យទូទាត់ក្នុងស្រុកឱ្យកាន់តែរីកចម្រើនប្រកប ដោយចីរភាព។ នៅក្នុងកិច្ចព្រមព្រៀងជាមួយ សមាគមធនាគារនៅកម្ពុជា ក្រុមហ៊ុន Visa ក៏បានយល់ ព្រមក្នុងការវិនិយោគលើការពិនិត្យប្រព័ន្ធបច្ចេកវិទ្យា បន្ទះឈីបកាតរបស់ CSS និងគាំទ្របណ្តាញអន្ដរ ធនាគាររបស់កម្ពុជាក្នុងការងារនេះផងដែរ។ សមាជិកសមាគមធនាគារនៅកម្ពុជា ដែលចូលរួមសហការ ជាមួយនឹងគម្រោងកាតអន្តរជាតិផ្សេងទៀត ក្រុមហ៊ុន Visa បានសន្យាថា នឹងផ្សារភ្ជាប់ពួកគេជាមួយ ក្រុមហ៊ុនភាគីទីបីសម្រាប់សេវាកម្មដែលពាក់ព័ន្ធ។

 

បណ្តាញអន្ដរធនាគាររបស់កម្ពុជា (Cambodian Shared Switch) គឺជាគ្រោងការណ៍មួយរបស់ធនាគារ ជាតិនៃកម្ពុជា ដើម្បីគាំទ្រដល់អន្តរប្រតិបត្តិការនៃប័ណ្ណឥណពន្ធ ដែលមានកម្មសិទ្ធិនៅតាមបណ្តាញ ម៉ាស៊ីន ATM និងម៉ាស៊ីនឆូតកាត POS នៅទូទាំងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា សមាគមធនាគារនៅកម្ពុជា (ABC) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ និងត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា គឺជាស្ថាប័នផ្លូវការតំណាងឲ្យវិស័យធនាគារឯកជននៅកម្ពុជា។ ក្នុងឆ្នាំ១៩៩៧ ABC ត្រូវបានទទួលស្គាល់ជាផ្លូវការពីទីស្តីការគណៈរដ្ឋមន្ត្រី ហើយ ABCបានក្លាយជាសមាជិកទី៨ នៃសមាគមធនាគារអាស៊ាន (ABA) នៅក្នុងឆ្នាំ១៩៩៩។ ABC ត្រូវបានដំណើរការក្រោមក្របខ័ណ្ឌនៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឆ្នាំ ១៩៩៩ នឹងមាត្រា នានាដែលត្រូវបានអនុម័តកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០១ ព្រមទាំងបានចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជានៅ ថ្ងៃទី២ ខែតុលា ឆ្នាំ២០០១។ ទីបំផុតនៅថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០១២ ABC បានចុះឈ្មោះជាផ្លូវការជាមួយក្រសួងមហាផ្ទៃ។

Pic2

 

 

សមាគមនេះ មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជាដែលមានភាពរឹងមាំ ហើយABC បានដើរតួនាទីយ៉ាងសកម្ម និងសំខាន់ក្នុងការជំរុញការសន្ទនាប្រកបដោយការស្ថាបនា និងកិច្ចសហប្រតិបត្តិការជាមួយសមាជិកធនាគារជាតិនៃកម្ពុជា និងអ្នកពាក់ព័ន្ធដទៃទៀតនៅថ្នាក់ជាតិ និងថ្នាក់តំបន់ដើម្បីពង្រឹងសមត្ថភាព និងដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើង ទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់ ហើយដើម្បីលើកស្ទួយសុខភាពហិរញ្ញវត្ថុ និងវិជ្ជាជីវៈជំនាញរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយតុល្យភាព និងនិរន្តរភាពហើយដែលសមស្របនឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។ គួរបញ្ជាក់ថា បច្ចុប្បន្ន ABC មានសមាជិកចំនួន ៦៥ រួមមានធនាគារពាណិជ្ជកម្មចំនួន ៤៥ ធនាគារឯកទេសចំនួន ១៥ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ០១ (CMA) និងការិយាល័យតំណាងធនាគារចំនួន ០៤ ដែលមានទីតាំងនៅប្រទេសកម្ពុជា។

ដោយឡែក VISA គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់VISA គឺផ្សាភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet ដែលផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុន ក៏បានផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាព រីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏ បាន និងជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិន្តរបស់អនាគត cashless សម្រាប់មនុស្ស គ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថល វីសាក៏កំពុងតែពង្រឹង លើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។