ការធ្វើដំណើរទៅកាន់ប្រទេសថៃអាចនឹងមានភាពងាយស្រួលនៅខែក្រោយ

យោងតាមអាជ្ញាធរសុខាភិបាលបានឱ្យដឹងថា ក្រសួងសុខាភិបាលសាធារណៈនៅថ្ងៃសុក្រនឹងស្នើឱ្យមានការលទ្ធភាពស្រួលជាងមុនក្នុងការចូលទៅកាន់ប្រទេសថៃ រួមទាំងការផ្លាស់ប្តូរលក្ខខណ្ឌតម្រូវការធ្វើតេស្តកូវីដ19 ។ រដ្ឋមន្ត្រីសុខាភិបាលសាធារណៈលោក Anutin Charnvirakul បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងរបស់លោកនឹងស្នើទៅមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ19។ ដើម្បីឲ្យរដ្ឋាភិបាលបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀតលើការចូលទៅកាន់ប្រទេសចាប់ពីខែធ្នូតទៅ។ ការបន្ធូរបន្ថយនេះនឹងរួមបញ្ចូលការធ្វើតេស្ត Antigen ជំនួសការធ្វើតេស្ត RT-PCR នៅពេលទៅដល់។

លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងបាននិយាយថា ក្រសួងនឹងស្នើឱ្យបង្កើនចំនួនច្រកចូលប្រទេស ពីការធ្វើដំណើរតាមផ្លូវអាកាសតែមួយ ទៅជាការធ្វើដំណើរតាមផ្លូវអាកាសបូករួមទាំងតាមច្រកផ្លូវទឹក និងផ្លូវគោកមួយចំនួន តាមរយៈប៉ុស្តិ៍ត្រួតពិនិត្យ ដែលចាត់ទុកថាមានសុវត្ថិភាព។ ការកើនឡើងនៃច្រកអន្តោប្រវេសន៍គឺអាចធ្វើទៅបានដោយសារតែអត្រាឆ្លងជំងឺកូវីដ19 ក្នុងចំណោមភ្ញៀវទេសចរណ៏ដែលបានមកដល់តាមរយៈកម្មវិធី “Test & Go” មានកម្រិតទាបណាស់គឺត្រឹមតែ 0.០8 ភាគរយ។ កម្មវិធី “Test & Go” ស្វាគមន៍ភ្ញៀវទេសចរណ៏ដែលបានចាក់វ៉ាក់សាំងពេញលេញពី 61 ប្រទេស និងទឹកដីចំនួនពីរ។ភ្ញៀវទេសចរណ៏ទាំងនោះនឹងមិនតម្រូវអោយធ្វើចត្តាឡីស័កទេ ប្រសិនបើពួកគេធ្វើតេស្តអវិជ្ជមានកូវីដ19 បន្ទាប់ពីមកដល់។