រូបភាពឌីជីថលផ្លូវការនូវអគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលនឹងសាងសង់នៅចុងឆ្នាំនេះ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទើបបាន បង្ហោះនូវរូបភាព Render/Digital ផ្លូវការរបស់ អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែល កំពុងតែ សាងសង់នៅលើទីតាំងចាស់ តាមបណ្តោផ្លូវ៥៩៨ ខណ្ឌឬស្សីកែវ។ ឯកឧត្តមក៏មាន ប្រសាសន៍ បន្ថែមថា មានទីកន្លែងធ្វើការថ្មី ស្អាត និងទំនើបហើយ សូមមន្ត្រីទាំងអស់ពង្រឹងប្រសិទ្ធភាព ការងារឱ្យ បានកាន់ តែល្អ ជាពិសេសបម្រើសេវាទូទៅជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ 

អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានទំហំ ៤០ម៉ែត្រ x ៥០ម៉ែត្រ និងកម្ពស់ ៩ជាន់ បំពាក់ដោយសម្ភារ: និងបច្ចេកវិទ្យាទំនើប ជាពិសេសអមដោយការរៀបចំសួនច្បារ និងដាំដើមឈើ ជាច្រើន បានសាង់សង់រួចរាល់លើសពី ៧០ ភាគរយហើយ នឹងត្រូវបញ្ចប់នាចុងខែធ្នូខាងមុខនេះ តាម ផែនការដែលបានកំណត់។ អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ផ្តើមការសាងសង់នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ មក។