ក្រុមហ៊ុនវេជ្ជសាស្ត្រអាមេរិក Novavax កំពុងធ្វើការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ របស់ខ្លួន ជាមួយនឹងការកំណត់គោលដៅប្រឆាំងលើរ៉ារ៉្យង់ Omicron ថ្មី

ក្រុមហ៊ុនវេជ្ជសាស្ត្រ Novavax Inc បាននិយាយកាលពីថ្ងៃសុក្រ (២៦ វិច្ឆិកា)នេះថា ខ្លួនបានចាប់ផ្តើមធ្វើការលើកំណែទម្រង់វ៉ាក់សាំងកូវីដ-១៩ របស់ខ្លួន ដើម្បីកំណត់គោលដៅប្រឆាំងនឹងរ៉ារ៉្យង់ថ្មីអូមីក្រុង (Omicron) ដែលទើបបានរកឃើញថ្មីៗនៅអាហ្វ្រិកខាងត្បូង ហើយការអភិវឌ្ឍន៍លើកំណែទម្រង់នេះ អាចនឹងរួចរាល់សម្រាប់ការតេស្តសាកល្បង និងការផលិត នៅពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ 

វ៉ាក់សាំងកូវីដ-១៩ ថ្មីរបស់ក្រុមហ៊ុន នឹងមានផ្ទុកនូវប្រូតេអ៊ីនបន្ថែម ដែលកើនឡើងរបស់វីរុសបំលែងថ្មី ដែលមិនអាចបង្កជាជម្ងឺនោះឡើយ ប៉ុន្តែវានឹងបង្កើតបានជាប្រព័ន្ធការពាររាងកាយ យ៉ាងមានប្រសិទ្ធភាពជំនួសវិញ។ អ្នកបង្កើតវ៉ាក់សាំងបាននិយាយថា ខ្លួនបានចាប់ផ្តើមបង្កើតប្រូតេអ៊ីនកើនឡើងជាពិសេស ដោយផ្អែកលើលំដាប់ហ្សែន ដែលគេស្គាល់នៃវ៉ារ្យ៉ង់ B.1.1.529។

អង្គការសុខភាពពិភពលោក (WHO) បានកំណត់អត្តសញ្ញាណវ៉ារ្យ៉ង់ដែលមានឈ្មោះថា Omicron ថាជា "ប្រភេទបំលែងថ្មី ស្ថិតក្នុងការព្រួយបារម្ភ" ដែលជាស្លាក ដែលផ្តល់ឱ្យតែវ៉ារ្យ៉ង់ចំនួន ៤ ប៉ុណ្ណោះ រហូតមកដល់បច្ចុប្បន្ន។

អ្នកនាំពាក្យក្រុមហ៊ុន Novavax បាននិយាយថា "ការងារដំបូងនឹងចំណាយពេលពីរ ឬបីសប្តាហ៍"។ យ៉ាងណាភាគហ៊ុនរបស់ក្រុមហ៊ុននេះត្រូវបានរាយការណ៍ថាបានបិទជិត ៩% ផងដែរ កាលពីថ្ងៃសុក្រ។

គួររំលឹកដែរថា វ៉ាក់សាំងរបស់ Novavax បានទទួលការយល់ព្រម លើការប្រើប្រាស់ជាបន្ទាន់លើកដំបូងរបស់ខ្លួននៅដើមខែនេះ ក្នុងប្រទេសឥណ្ឌូនេស៊ី ក្រោយហ្វីលីពីនបន្តិច។

ក្រុមហ៊ុនវេជ្ជសាស្ត្ររបស់អាមេរិកមួយនេះ ក៏បាននិយាយថា ខ្លួនកំពុងស្ថិតនៅលើផ្លូវ ដើម្បីដាក់ពាក្យសុំការអនុម័ត ពីសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ។ ក្រុមហ៊ុននេះ ក៏បានដាក់ពាក្យសុំការយល់ព្រមជាមួយទីភ្នាក់ងារឱសថអ៊ឺរ៉ុបផងដែរ ក្នុងប្រទេសកាណាដា។

ដោយឡែក ក្រុមហ៊ុនបង្កើតវ៉ាក់សាំងផ្សេងទៀត រួមទាំង BioNTech SE របស់អាឡឺម៉ង់ និង Johnson & Johnson បាននិយាយថា ពួកគេក៏កំពុងសាកល្បងប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំងប្រឆាំងនឹងវ៉ារ្យ៉ង់ថ្មី អូមីក្រុង - Omicron នេះផងដែរ។

ចំពោះក្រុមហ៊ុន Inovio Pharmaceuticals Inc បាននិយាយថា ខ្លួនបានចាប់ផ្តើមសាកល្បងវ៉ាក់សាំងរបស់ខ្លួនប្រភេទ INO-4800 ដើម្បីវាយតម្លៃប្រសិទ្ធភាពរបស់វា ប្រឆាំងនឹងវ៉ារ្យ៉ង់ថ្មី។ ក្រុមហ៊ុនរំពឹងថា ការធ្វើតេស្តនឹងចំណាយពេលប្រហែល ២ សប្តាហ៍។

Inovio ក៏បាននិយាយផងដែរថា ខ្លួនកំពុងរៀបចំ ក្នុងពេលដំណាលគ្នានូវបេក្ខភាពវ៉ាក់សាំងថ្មី ដែលផ្តោតជាពិសេសទៅលើ Omicron។

Kate Broderick អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Inovio's R&D division បាននិយាយថា "សេណារីយ៉ូនៃករណីល្អបំផុត INO-4800 ... នឹងមានភាពធន់ទ្រាំទាំងស្រុងប្រឆាំងនឹង omicron ប៉ុន្តែប្រសិនបើមិនដូច្នោះទេ យើងនឹងមានវ៉ាក់សាំងដែលបានរចនាថ្មីរួចរាល់ ហើយប្រសិនបើចាំបាច់។”

គូសសម្គាល់ដែរថា កាលពីដើមខែនេះ Inovio បានបន្តការសាកល្បងដំណាក់កាលចុងក្រោយនៃវ៉ាក់សាំងរបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីរយៈពេល ១៤ ខែ លើការផ្អាកដំណើរការរបស់ខ្លួន។