ក្រុមហ៊ុនផលិតរថយន្ត Volkswagen បំពេញតាមគោលដៅនៃច្បាប់បំភាយឧស្ម័ន CO2 របស់អឺរ៉ុប

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នេះថា ការបំភាយឧស្ម័នកាបូនិច របស់ក្រុមហ៊ុនផលិតរថយន្ត Volkswagen នៅក្នុងឆ្នាំ២០២១ កន្លងទៅនេះ មានការថយចុះមកត្រឹមប្រហែល 2% ដែលជាតួរលេខស្ថិតក្រោមការកំណត់គោលដៅរបស់អឺរ៉ុបតែបន្ដិចប៉ុណ្ណោះ ពោលគឺលើសតែ 118 ក្រាមក្នុងមួយគីឡូម៉ែត្រប៉ុណ្ណោះ នេះបើយោងតាមតួលេខបឋម ក្រុមហ៊ុនផលិតរថយន្តបាននិយាយកាលពីថ្ងៃចន្ទ។ 

ស្របគ្នានេះដែលក្រុមហ៊ុន Volkswagen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្តអគ្គិសនីសរុបចំនួន 472,300 គ្រឿងរបស់ខ្លួនត្រូវបានចែកចាយនៅក្នុងសហភាពអឺរ៉ុប ន័រវេស និងអ៊ីស្លង់កាលពីក្នុងឆ្នាំ 2021 នេះ ដែលស្មើនឹងប្រមាណជា 64% នៃការផលិតសរុបឯណោះ បើធៀបទៅនឹងឆ្នាំ 2020។ ក្នុងនោះផងដែរ សមាមាត្រនៃរថយន្តអគ្គិសនី និងរថយន្តកូនកាត់ក្នុងចំណោមការលក់សរុបបានកើនឡើងរហូតដល់ 17.2% ដែលខ្ពស់ជាងកាលពីឆ្នាំមុនដែលមានត្រឹមតែ 10.1% ប៉ុណ្ណោះ។ 

ដោយឡែក នៅខាងក្រុមហ៊ុនផលិតរថយន្តធំៗ ផ្សេងទៀតដូចជា BMW និង Daimler (DAIGn.DE) ក៏បាននិយាយផងដែរថា តួលេខបឋមនៃការផលិតរថយន្ដរបស់ខ្លួនក៏បានបំពេញតាមគោលដៅនៃច្បាប់បំភាយឧស្ម័ននៅអឺរ៉ុបផងដែរ ប៉ុន្តែមិនទាន់បានបញ្ចេញតួលេខជាក់លាក់នៅឡើយទេ។