សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសហគមន៍ឌីជីថលកម្ពុជា (Digital Community of Cambodia)

ស្របតាមគោលនយោបាលសេដ្ឋកិច្ច និងសង្គមឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន ប្រកាសការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសហគមន៍ឌីជីថលកម្ពុជា (Digital Community of Cambodia)។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញផ្សាយ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សូមជម្រាបជូនដល់មន្ត្រីរាជការ បុគ្គលិក ឯកជន និស្សិត បញ្ញវន្ត និងសាធារណជនមេត្តាជ្រាបថា ដោយស្របតាមគោលនយោបាយ សេដ្ឋកិច្ចនិងសង្គមឌីជីថល និងដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាល ឌីជីថល ក្រសួងបានបង្កើតប្រព័ន្ធ “សហគមន៍ឌីជីថលកម្ពុជា"។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា «ប្រព័ន្ធនេះបង្កើតឡើងក្នុងគោល បំណងប្រមូលផ្ដុំ បុគ្គលដែលមានគុណវុឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថល ទាំងក្នុងប្រទេស និងក្រៅ ប្រទេស ចុះឈ្មោះចូលប្រើ ប្រាស់ប្រព័ន្ធ ដើម្បីទទួលបានឱកាសក្នុងការអភិវឌ្ឍជំនាញ វិជ្ជាជីវៈ របស់ខ្លួន ឱកាសការងារល្អ ការចែក រំលែកចំណេះដឹងនិងបទពិសោធ ទៅវិញទៅមក រវាងអ្នកជំនាញ ព្រមទាំង ព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹង គោលនយោបាយក្នុង វិស័យបច្ចេក វិទ្យាគមនាគមន៍និងព័ត៌មានផងដែរ»។ ជាមួយគ្នានោះដែរ ក្រសួង សូមលើកទឹកចិត្តដល់ មន្ត្រីរាជការ បុគ្គលិកឯកជន និស្សិត បញ្ញវន្ត និងសាធារណជន ដែលមានជំនាញ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលទាំងអស់ ចូលរួមក្នុងការប្រើប្រាស់ប្រព័ន្ធនេះ ដោយធ្វើការចុះឈោ្មះតាម រយៈតំណភ្ជាប់ https://dcc.gov.kh៕