Decade Café ហាងកាហ្វេទើបតែបង្កើតថ្មីនៅក្នុងតំបន់ Tianjin ប្រទេសចិន មានរចនាបថ និងការតុបតែងបានយ៉ាងល្អបំផុត!

បើសិនជាយើងបកប្រែពាក្យថា “Decade” ជាភាសាយើង ប្រាកដជាមានន័យថាទសវត្ស ឬរយៈពេល 10 ឆ្នាំ? ប៉ុន្តែនេះមិនមែនសំដៅតែទៅលើរយៈពេលនោះទេ វាគឺជាឈ្មោះរបស់ហាងកាហ្វេថ្មីដែលទើបតែត្រូវបានសាងសង់ឡើង នៅក្នុងពេលថ្មីៗនេះដែរ។ 

ហាងកាហ្វេនេះ បង្ហាញទាំងពីររចនាបថដ៏ស្រស់ស្អាត ភាពរ៉ូមែនទិក និងបទពិសោធន៍នៃការណាត់ជួបគ្នាបានយ៉ាងល្អ ជាពិសេសគឺទៅលើអ្នកដែលចូលចិត្តកាហ្វេនេះតែម្តង។ 

ហាងកាហ្វ “Decade Café” ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម “TOUCH Design” ហើយវាគឺជាហាងកាហ្វេដំបូងនៅក្នុងតំបន់ Tianjin របស់ប្រទេសចិន ដែលបង្ហាញពី Slow Lifestyle ជាមួយនឹងតន្ត្រី និងវប្បធម៌ និងផលិតផលនៃការឆុងកាហ្វេ ឲ្យបានលឿននិងទាន់ពេលវេលា។ 

Decade Café មានទីតាំងស្ថិតនៅផ្ទះលេខ 93 ផ្លូវ Chifeng ជាប់នឹងផ្លូវពាណិជ្ជកម្ម Binjiang នៅក្នុងតំបន់ Tianjin។ ពណ៌តំណាងទឹកក្រូច និងពណ៌ស ជាការរួមបញ្ចូលគ្នាដ៏ពិសេសនៃកាហ្វេ និងតន្រ្តី ដែលបានធ្វើឲ្យហាងកាហ្វេនេះទទួលបានភាពល្បីល្បាញភ្លាមៗ និងជាជម្រើសទីមួយរបស់អតិថិជន នៅក្នុងតំបន់។

ក្រៅពីពណ៌តំណាង និងភាពទាក់ទាញនៅខាងក្រៅហើយនោះ ចូលទៅខាងខាងក្នុង ក៏មានការរៀបចំឡើងបានយ៉ាងល្អផងដែរ នៅក្នុងផ្ទៃដីប្រមាណ 60 ម៉ែត្រការ៉េ ជាមួយនឹងរចនាបថតុបតែងបានយ៉ាងល្អមែនទែន ទាំងការដាក់តាំងព្យួររូបគំនូរនានានៅជាប់ជញ្ជាំង ប្រព័ន្ធភ្លើង ផ្នែកខាងឆ្វេងនិងខាងស្តាំ នៃច្រកចូលទ្វារកញ្ចក់ត្រូវបាន រចនាឡើងដើម្បីបង្ហាញកំណត់ត្រាចាស់ នៅលើជញ្ជាំងដែលបង្ហាញពីរសជាតិរបស់ម្ចាស់ដើម ហើយវាក៏ឆ្លុះបញ្ចាំងពីវប្បធម៌ និងបទពិសោធន៍នៃការស្តាប់តន្ត្រីផ្សេងៗ របស់ហាងកាហ្វេផងដែរ។ 

នៅជាប់នឹងទ្វារចម្លាក់កាន់ថាសដែលផ្ទុក ការផ្លាស់ប្តូរពែងកាហ្វេនិងផលិតផលដែលនៅជុំវិញបង្ហាញពីវប្បធម៌នៃហាងកាហ្វេ។ ក្រៅពីនេះហើយវាក៏មានគ្រឿងសង្ហារឹមឆ្លុះពណ៌បង្ហាញពីភាពទាក់ទាញ និងអារម្មណ៍បែបទំនើបជឿនលឿន អមជាមួយនឹងច្រកចូលតាមផ្លូវទំនេរចូលមកខាងក្នុង ពិតជាឆ្លុះបញ្ចាំងពីភាពស៊ីសង្វាក់គ្នាជាមួយនឹងរចនាបថទាំងនេះពិតមែន។

ហាងកាហ្វេ “Decade Café” មួយនេះ ថ្វីបើវាទើបតែបើកពិតមែន ប៉ុន្តែទីនេះ ត្រូវបានទទួលបានការចាប់អារម្មណ៍ច្រើនមែនទែន ទាំងប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរមួយចំនួនដែលបានមកដល់តំបន់នេះ ទាំងការលក់ជាកាហ្វេ បង្ហែម និងនំផ្សេងៗជាច្រើនទៀត។ វាត្រូវបានគេចាត់ទុកជាកន្លែងពិសេសបំផុតសម្រាប់អ្នកដែលចូលចិត្តកាហ្វេ អមជាមួយនឹងការស្តាប់តន្រ្តីដ៏ពិរោះ ឆ្លុះបញ្ចាំងពីរចនាបថវប្បធម៌ ព្រមទាំងជាកន្លែងបែបរ៉ូមែនទិក សម្រាប់ការណាត់ជួបផ្សេងៗផងដែរ។