ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្តីណែនាំស្តីពី វិធានការណ៍ការពារជាមុន នូវការចម្លងជំងឺអុតស្វា


ក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា បានធ្វើការលើកឡើង និងបង្ហាញជូនដល់បងប្អួនប្រជាពលរដ្ឋរបស់យើង រួចមកហើយថា ក្នុងពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានទទួលរបាយការណ៍ អំពីការផ្ទុះឡើងជាបន្តបន្ទាប់ នូវជំងឺអុតស្វា (Monkeypox) ដែលត្រូវបានបញ្ជាក់ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ លើបុគ្គលម្នាក់​នៅចក្រភពអង់គ្លេស ដែលបានធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា ដែលមានកន្លែងជំងឺនេះបានកើតមាន បែបអង់ដេមី (Endemic area)។

ករណីជំងឺអុតស្វានេះ ត្រូវបានរកឃើញជាបន្តបន្ទាប់ នៅបណ្តាប្រទេសប្រមាណជា ១៩ប្រទេស នៅលើសកលលោក ដែលមិនមែនជាប្រទេសអង់ដេមីនៃជំងឺនេះ ដោយគិតត្រឹមថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២ ករណីជំងឺអុតស្វា ដែលបានរាយការណ៍ជូន អង្គការសុខភាពពិភពលោក មានចំនួនសរុប ១៥៨នាក់ មានអ្នកសង្ស័យសរុបចំនួន ១១៧នាក់ ដែលកំពុងតែធ្វើការ អង្កេតបញ្ជាក់ និងមិនទាន់មានករណីស្លាប់នៅឡើយ។ គួរកត់សម្គាល់ថា នៅតំបន់ប៉ាស៊ីហ្វិកខាងលិច មានការរាយការណ៍ពី ករណីជំងឺអុតស្វានេះ ចំនួន ២ករណីហើយ។ គិតត្រឹមថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា មិនទាន់មាន ករណីជំងឺអុតស្វាបែបនេះនៅឡើយទេ តែទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលបានចេញ សេចក្តីណែនាំស្តីពី វិធានការណ៍ការពារជាមុន នូវការចម្លងជំងឺអុតស្វា (Monkeypox) ដែលបានចេញផ្សាយ ដូចក្នុងសេចក្តីណែនាំខាងក្រោមនេះ៖