ទីក្រុងទាំង 10 ដែលត្រូវបានចាត់ទុកថាជាទីក្រុងមានការឌីហ្សាញល្អបំផុតប្រចាំឆ្នាំ 2019!

យើងសង្កេតឃើញថា កំនើននៃសំណង់ស្ថាបត្យកម្មទំនើបៗ ដែលមានការរចនាបថស្រស់ស្អាតជាច្រើន មានការកើនឡើងច្រើនពីមួយឆ្នាំៗ ជាពិសេសនៅតាមតំបន់ទីប្រជុំជន នៃទីក្រុងធំៗមួយចំនួន។ ការកើនឡើងនៃសំណង់ស្ថាបត្យកម្មទាំងនេះ ក៏បានបង្ហាញពីដំណោះស្រាយជាមួយនឹងភាពច្នៃប្រឌិត សម្រាប់តម្រូវការដែលកំពុងវិវត្ត របស់មនុស្សនៅក្នុងពេលបច្ចុប្បន្នផងដែរ។

សម្រាប់នៅក្នុងអត្ថបទនេះ ដោយយោងតាមទស្សនាវដ្តីអន្តរជាតិ Metropolis យើងនឹងបង្ហាញអ្នកទាំងអស់គ្នាពីបញ្ជីនៃទីក្រុង ដែលមានការឌីហ្សាញល្អបំផុត (ទៅលើសំណង់ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធតុបតែង) ប្រចាំឆ្នាំ 2019 នេះ ដោយវាមានចំនួន 10 នៅលើទ្វីបចំនួន 5 ដែលមានគម្រោងគួរឲ្យចាប់អារម្មណ៍ជាច្រើនរួមបញ្ចូលទាំងរចនាបថបែបទំនើបនិងបែបវប្បធម៌ប្រពៃណី។

  • ទីក្រុង Lima នៃប្រទេសប៉េរូ  (Pero)


ស្ថាបត្យកម្មសញ្ជាតិ Pero ជាច្រើនដែលមានដូចជាលោក Sandra Barclay និង Jean Pierre Crousse បានធ្វើការងារដែលមិនគួរឲ្យជឿ បន្ទាប់ពីពួកគាត់បានត្រឡប់មកពីការសិក្សាពីប្រទេសបារាំងរួចមក នោះគឺការរួមបញ្ចូលគ្នា នៃឥទ្ធិពលទីក្រុងប៉ារីស និងបច្ចេកទេសរបស់ប៉េរូ បង្កើតបានជាសំណង់ស្ថាបត្យកម្ម នៅក្នុងទីក្រុង Lima របស់ប្រទេសប៉េរូនេះជាច្រើន តួយ៉ាងដូចជាគម្រូការិយាល័យសំបុកឃ្មុំនេះជាដើម ជាមួយនឹងរចនាបថ និងការតុបតែងដ៏អស្ចារ្យ ដែលមានប្រើបេតុងប្រភេទ “Exoskeltons” នៅលើផ្នែកខាងមុខ។

  • ទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីន

    លោកវិចិត្រករ Paola Vega និងកុលសម្ព័ន្ធសិល្បៈរួម Triba បានបង្កើតផ្ទាំងគំនូរដ៏រស់រវើកមួយ មានចំណងជើងថា “Esplendor” នៅលើច្រាំងទន្លេ Matanza ដែលជាទន្លេដ៏មានសារៈសំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្រ្តរបស់អាហ្សង់ទីន។ ផ្ទាំងគំនូរផ្តល់សោភ័ណភាព និងការច្នៃប្រឌិតដ៏រស់រវើក និងអាចមើលឃើញបានច្បាស់តាមរយៈទូក យន្តហោះ និងពីផ្នែកម្ខាងទៀតរបស់ទន្លបាន។ រួមជាមួយនឹងផ្ទាំងគំនូរមួយនេះ ក្រុមកុលសម្ព័ន្ធ Triba ក៏បានបង្កើតការតម្លើងស្នាដៃសិល្បៈជាច្រើនរាយប៉ាយ នៅតាមតំបន់នោះ។
  • ទីក្រុង Tirana នៃប្រទេស Albania

    លោក Edi Rama គឺជាអតីតអភិបាលក្រុង Tirana និងបច្ចុប្បន្នជានាយករដ្ឋមន្រ្តីនៅក្នុងប្រទេស Albania។ កាលពីឆ្នាំ 2000 លោកបានទទួលបន្ទុកជាអភិបាល និងអ្នកគ្រប់គ្រងទីក្រុង Tirana មួយនេះ ដោយវាត្រូវបានវិនិយោគ និងពោពេញទៅដោយរចនាសម្ព័ន្ធដែលមិនមានការបែងចែកច្បាស់លាស់។ ក្នុងចំណោមសមិទ្ធផលរបស់គាត់ គឺគាត់បានបំផ្លាញអាគារខុសច្បាប់ជាច្រើន និងបានបំលែងវាទៅជាឧទ្យានបៃតង និងបង្កើតជាគម្រោងធំៗជាច្រើនទៀត។ តំបន់​ Skanderbeg Square ធ្វើការអភិវឌ្ឍជាគម្រោង 514NE, Anri Sala និងគម្រោង en Houtgoed ដែលវាគឺជាទីកន្លែងសាធារណៈដែលទទួលបានពានរង្វាន់ជាតំបន់ ដែលមានរចនាបថស្រស់ស្អាត ទីធ្លាធំនិងជាតំបន់បៃតងដែលស្អាតបំផុតមួយ។ ក្រឡាក្បឿងប្រមាណ 130,000 នៃថ្ម 30 ប្រភេទត្រូវបានតំរៀប នៅតាមទីតាំង Pyramid, សារមន្ទីរជាតិ និងធនាគារជាតិ។
  • ទីក្រុង Valencia នៃប្រទេសអេស្ប៉ាញ

    វិចិត្រករនៃទីក្រុង Valencia លោកស្រី Marivi Calvo និងតន្រី្តករសញ្ជាតិអូស្រ្តលី លោក Sandro Tothill បានបង្កើតគំនិតក្នុងការបង្កើតពន្លឺភ្លើង ចេញពីឈើឆ្លាក់ជារូបរាងផ្សេងៗ ខណៈដែលពួកគាត់បានរៀបចំតុបតែងផ្ទះល្វែងដំបូងរបស់ពួកគេ។ ទាំងពីរនាក់នេះគឺជាប្តីប្រពន្ធនឹងគ្នា ហើយសព្វថ្ងៃពួកគាត់ក៏ជាម្ចាស់ក្រុមហ៊ុនអំពូលភ្លើង LZE ដែលមានវត្តមានតាំងពីឆ្នាំ 1995 មកម៉្លេះ។ អំពូលភ្លើង ជារូបចម្លាក់ធ្វើពីឈើ ដែលមានជាត្រីគល់រាំងនេះ ជាសិល្បៈនៃការបង្កើតឡើងរបស់ពួកគាត់ទាំងពីរ និងត្រូវបានដាក់ដេញថ្លៃសម្រាប់យកទៅប្រើនៅតាមតំបន់សិល្បៈមួយចំនួនក្នុងប្រទេស តាមសារមន្ទីរ ឬទីកន្លែងវប្បធម៌មួយចំនួនក៏បាន ដែលវាមើលទៅពិតជារស់រវើកតែម្តង។
  • ទីក្រុង Tulsa នៃរដ្ឋ Oklahoma របស់សហរដ្ឋអាមេរិច

    ឧទ្យាននៅតាមមាត់ទន្លេមាត់ទន្លេនៅក្នុងទីក្រុង Tulsa ដែលមានទំហំ 100 ហិចតា (ប្រហែល 400,000 ម៉ែត្រការ៉េ) គឺជាកន្លែងនៃការទាក់ទាញជាសាធារណៈថ្មីរបស់ទីក្រុងដោយមានដើមឈើបៃតងជាច្រើនកន្លែងស្នាក់នៅកន្លែងរំអិលលេងដ៏ធំផ្ទះទូកកន្លែងជិះស្គីសួនកុមារនិងកន្លែងផ្សេងៗទៀតជាច្រើន។
  • ទីក្រុង Memphis នៃរដ្ឋ Tennessee របស់សហរដ្ឋអាមេរិច

    ឧទ្យាន Madison ដែលកំពុងតែមានការអភិវឌ្ឍ និងការប្រែឲ្យសាកសមជាទីកន្លែងដែលផ្តល់ការកម្សាន្តដ៏សំបូរបែបនៅក្នុងទីក្រុង Memphis ដែលជាទីក្រុងធំទី 2 របស់រដ្ឋ Tennessee។ វាក៏ត្រូវបានរចនាឡើងដោយស្ថាបត្យករ លោក Davies Toews ផងដែរ។
  • ទីក្រុង Dakar នៃប្រទេស Senegal

    វាគឺជាទីក្រុងដែលមានការតុបតែង និងច្នៃប្រឌិតខ្ពស់។ អ្នកឌីហ្សាញជំនាញសញ្ជាតិ Senegal លោក Bibi Seck ដែលជាអ្នកផ្គត់ផ្គង់គ្រឿងសង្ហារឹមឲ្យ Herman Miller និង Nucraft បានបង្កើត Lap ផ្ទាល់ខ្លួនរបស់គាត់ ដែលមានឈ្មោះថា “Dakar Next” និងរាល់សម្ភារៈដែលបានបង្កើតពីគាត់ ត្រូវបានទទួលស្គាល់ និងមានតម្លៃបំផុតនៅក្នុងប្រទេស Senegal។ គាត់ធ្វើការជាមួយនឹងសិប្បករជាច្រើននាក់ ដោយចែករំលែកថ្លៃដើម និងប្រាក់ចំណេញដល់សិប្បករទាំងនោះ ហើយគាត់ក៏បានផ្តល់ឱកាសការងារជាច្រើននៅក្នុងទីក្រុង Dakar នេះ។ គ្រឿងសង្ហារឹមរបស់គាត់ក៏មានតម្លៃថ្លៃផងដែរ នៅក្នុងទីផ្សារ ដោយកៅអីអង្គុយ Moroso របស់គាត់មានតម្លៃដល់ទៅ $2000 ឯណោះ។
    ក្រៅពីទីក្រុងទាំង 7 នេះហើយ នៅមានចំនួនបីទៀតផងដែរដែលមានឈ្មោះនៅក្នុងបញ្ជី ទីក្រុងដែលមានការ Design ស្អាតបំផុតនៅក្នុងឆ្នាំ 2019:
  • ទីក្រុង Algiers នៃប្រទេស Algeria
  • ទីក្រុងចាកាតា នៃប្រទេសឥណ្ឌូនេស៊ី

  • ទីក្រុង Fukuoka នៃប្រទេសជប៉ុន