កសិដ្ឋាននៅលើដំបូលនៃសាកលវិទ្យាល័យ Thammasat (ឬ TURF) ដែលរចនាឡើងដោយក្រុមហ៊ុន LandProcess បានកែច្នៃឡើងពីបរិវេណដំបូលទំនេរដែលបានទុកចោល របស់សាកលវិទ្យាល័យ Thammasat Rangsit Campus ប្រែក្លាយទៅជាកសិដ្ឋានសរីរាង្គដ៏ស្រស់ស្អាត។ គម្រោងនេះក៏មានរួមបញ្ចូលបន្ទះសូឡាស្រូបថាមពលព្រះអាទិត្យ និងប្រព័ន្ធប្រមូលទឹកភ្លៀង ក៏ដូចជាត្រូវបានប្រើដើម្បីបង្រៀនបច្ចេកទេសកសិកម្ម ដោយប្រើធនធានកើតឡើងវិញ (sustainable farming techniques) ផងដែរ។
TURF មានទំហំប្រហែលជា 236,800 ហ្វីតការ៉េ (22,000 ម៉ែត្រការ៉េ) ហើយយោងទៅតាមក្រុមហ៊ុន Landprocess បានឲ្យដឹងថា វាគឺជាកសិដ្ឋានដំបូលសរីរាង្គធំបំផុតនៅអាស៊ី។ ការរចនារួមរបស់វា គឺមានបែបបទស្រដៀងនឹងវាលស្រែបុរាណរបស់ថៃផងដែរ។
វាមានប្រភេទសត្វតូចៗ ដែលអាចឲ្យមនុស្សបរិភោគបានជាង 40 ប្រភេទរួមមានស្រូវ បន្លែ និងឱសថរុក្ខជាតិរបស់ជនជាតិដើម និងដើមឈើហូបផ្លែ ដែលត្រូវបានជ្រើសរើស ឱ្យត្រូវនឹងលក្ខខណ្ឌនៃទីតាំងទៀតផង។ យោងតាម Landprocess ក៏បានបញ្ជាក់ថា គម្រោងនេះផលិតអាហារសរីរាង្គ រហូតដល់ 80,000 រៀងរាល់ឆ្នាំ សម្រាប់សាកលវិទ្យាល័យនេះផ្ទាល់។ អាហារដ្ឋានក្នុងបរិវេណសាលា ក៏បានជួយធ្វើជីកំប៉ុសពីកាកសំណល់ចំណីអាហារ ដើម្បីដាក់ជីជាតិដល់ដំណាំ សំរាប់ប្រមូលផលជាបន្តបន្ទាប់ផងដែរ។
ផ្ទាំងបន្ទះសូឡាផ្តល់ថាមពលដល់កសិដ្ឋាន និងអគារសាកលវិទ្យាល័យដែលនៅខាងក្រោម។ ទឹកភ្លៀងក៏ត្រូវបានប្រមូលយក នៅក្នុងបណ្តាញ ដែលឱ្យវាហូរចូលទៅក្នុងកន្លែងស្តុកទឹកជាច្រើន និងត្រូវទុក ប្រើសម្រាប់ប្រព័ន្ធធារាសាស្រ្តនៅពេលចាំបាច់។
Landprocess ពន្យល់ថា “ដំបូលប្រក់ក្បឿង អាចបន្ថយល្បឿនរអិលដល់ 20 ដង និងមានប្រសិទ្ធភាពខ្ពស់ជាងដំបូលប្រក់បេតុង។ ដោយមានទឹកភ្លៀង នឹងរអិលធ្លាក់ចុះនៅលើជម្រាលរបស់ក្បឿង កម្រិតនៃការប្រមូលផលរបស់ TURF នីមួយៗ ហូរចេញពីកោសិកាមុន បង្កើតបានជាក្រុមតូចៗនៃ micro-watersheds នៅតាមផ្ទៃរាបស្មើ ដើម្បីជួយស្រូប ត្រង និងបន្សុទ្ធទឹកភ្លៀង ខណៈពេលដែលវាក៏កំពុងបង្កើនចំណីសម្រាប់ campus។ នៅចុងបញ្ចប់នៃដំណើរការរបស់វា ស្រះស្តុកចំនួន 4 កំពុងរង់ចាំទទួលទឹក និងអាចមានសមត្ថភាពអាចផ្ទុកទឹកបានដល់ 3,095,570 gallons [11,718,007 លីត្រ] រួមបញ្ចូលគ្នា។
ទីធ្លាជាច្រើនត្រូវបានតម្លើង សំរាប់ផ្តល់ទីតាំងសម្រាប់ការប្រាស្រ័យទាក់ទងគ្នា ហើយភ្ញៀវដែលមកទស្សនាកសិដ្ឋាននេះ អាចឡើងមកដល់កំពូល ដើម្បីរីករាយជាមួយនឹងទេសភាព 360 ដឺក្រេ នៃតំបន់ដែលស្ថិតនៅជុំវិញ។ លើសពីនេះទៅទៀត វាក៏មានសាលដ៏ធំមួយ ត្រូវបានប្រើជាកន្លែងអប់រំ និងសម្រាប់ TURF ប្រើដើម្បីដើរតួជាកន្លែងសម្រាប់បើកសិក្ខាសាលាពេញមួយឆ្នាំ លើបច្ចេកទេសកសិកម្មប្រកបដោយនិរន្តរភាព។
គម្រោងនេះបានបើកដំណើរការនៅខែធ្នូ ឆ្នាំ 2019 កន្លងទៅ ប៉ុន្តែវាទើបតែបានបញ្ចប់ជាស្ថាពរនាពេលថ្មីៗនេះទេ ហើយវាជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តកាន់តែធំ ដើម្បីធ្វើឱ្យសាកលវិទ្យាល័យ Thammasat របស់ប្រទេសថៃកាន់តែមាននិរន្តរភាព និងអាចប្រើធនធានកើតឡើងវិញ កាន់តែមានប្រសិទ្ធភាព។