នារសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត មណ្ឌលគិរី បានអញ្ជើញអមដំណើរ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ផាក ហ៊ឹងក្យុង (H.E. Park Heung-Kyeong) ឯកអគ្គរាជទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំ ប្រទេសកម្ពុជា និងលោក ហ្សន់ជូន រ៉ូ (Hyunjun RHO) នាយក ទីភ្នាក់ងារ KOICA ប្រចាំប្រទេសកម្ពុជា អញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសម្ភព និង ថែទាំទារកនៃគម្រោង ពង្រឹងសុខភាពមាតា និងទារក នៅមន្ទីរពេទ្យបង្អែកកោះញែក ដែលឧបត្ថម្ភដោយទីភ្នាក់ងារ KIOCA។
សូមបញ្ជាក់ថា៖ ក្រៅពីការផ្ដល់អគារសម្ភព និងថែទាំទារកចំនួន ៤អគារនេះ ទីភ្នាក់ងារ KOICA ក៏បាន ផ្ដល់រថយន្តសង្គ្រោះចំនួន ៣គ្រឿង ដល់មន្ទីរសុខាភិបាលខេត្ត ដើម្បីប្រើប្រាស់ជាមធ្យោបាយ និងភាព ងាយស្រួល រហ័ស ទាន់ពេលវេលាសម្រាប់ដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យផងដែរ៕