ជារៀងរាល់ឆ្នាំ គេហទំព័រ Travel Leisure គឺតែងតែធ្វើការស្ទង់មតិ និងផ្ដល់ពានរង្វាន់ ទៅលើប្រធានបទ ជាតំបន់ ឬទីកន្លែងល្អបំផុតដល់ តំបន់ទេសចរណ៍ និងទីតាំងកម្សាន្ដនានា ជុំវិញពិភពលោក។ ដូច្នេះនេះដែរ សម្រាប់តំបន់កម្សាន្ដ ជាលក្ខណៈកោះ ក៏ត្រូវបាន Travel Leisure ធ្វើការស្ទង់មតិ និងកត់ត្រាចូលក្នុងបញ្ជី ជាកោះល្អបំផុតប្រចាំឆ្នាំ 2022 នេះផងដែរ ដោយផ្អែកលើការថ្លឹងថ្លែង លើបទពិសោធន៍ធ្វើដំណើរ របស់ភ្ញៀវទេសចរ ជុំវិញពិភពលោកផ្ទាល់តែម្ដង ដើម្បីចែករំលែកគំនិតរបស់ពួកគេ។ ការវាយតម្លៃភាគច្រើន ត្រូវបានផ្ដោតសំខាន់លើ ចំណុចមួយចំនួនដូចជា តាមសកម្មភាពកម្សាន្ដ និងទេសភាព ភាពទាក់ទាញធម្មជាតិ និងឆ្នេរ អាហារ ភាពរួសរាយរាក់ទាក់ និងតម្លៃរួម នៃការកម្សាន្ដជាដើម។

ជាលទ្ធផល Travel Leisure រើសជ្រើសយកោះចំនូន 25 ដែលចាត់ទុកថាល្អបំផុត សម្រាប់ទេសចរណ៍ក្នុងឆ្នាំ 2022 នេះ ដោយចំណាត់ថ្នាក់កំពូលតារាង Top 5 មានដូចជា កោះ Ischia របស់អ៊ីតាលី ជាប់ចំណាត់ថ្នាក់លេខ 1 ខណៈចំណាត់ថ្នាក់លេខ 2 គឺកោះម៉ាល់ឌីវ, លេខ 3 កោះបាលីនៅប្រទេសឥណ្ឌូនេស៊ី, លេខ 4 កោះ Mílos ប្រទេសក្រិក និងលេខ 5 កោះហ្វីជី។ ដូច្នេះចង់ដឹងថាមានកោះណាមួយទៀត ដែលជាប់ចំណាត់ថ្នាក់ល្អបំផុតក្នុងឆ្នាំ 2022 នេះដែរ សូមតាមដានលម្អិតបន្ដខាងក្រោម៖
1. Ischia ប្រទេសអ៊ីតាលី ទទួលបានពិន្ទុ 94.61

2. កោះម៉ាល់ឌីវ ទទួលបានពិន្ទុ 94.44

3. កោះបាលី ប្រទេសឥណ្ឌូនេស៊ី ទទួលបានពិន្ទុ 92.51

4. កោះ Mílos ប្រទេសក្រិក ទទួលបានពិន្ទុ 92.50

5. កោះហ្វីជី ទទួលបានពិន្ទុ 92.38

6. កោះហ្គាឡាប៉ាហ្គោស ប្រទេសអេក្វាឌ័រ ទទួលបានពិន្ទុ 92.00

7. ភូកេត ប្រទេសថៃ ទទួលបានពិន្ទុ 91.90

8. កោះដូមីនីកា ទទួលបានពិន្ទុ 91.00

9. កោះ Boracay ប្រទេសហ្វីលីពីន ទទួលបានពិន្ទុ 90.89

10. កោះ Cape Breton ប្រទេសកាណាដា ទទួលបានពិន្ទុ 90.88

11. កោះ Palawan ប្រទេសហ្វីលីពីន ទទួលបានពិន្ទុ 90.81

12. កោះ Páros ប្រទេសក្រិក ទទួលបានពិន្ទុ 90.62

13. កោះ Azores ប្រទេសព័រទុយហ្គាល់ ទទួលបានពិន្ទុ 90.48

14. កោះ ភូកុក ប្រទេសវៀតណាម ទទួលបានពិន្ទុ 90.25

15. កោះ Moorea ប៉ូលីនេស៊ីបារាំង ទទួលបានពិន្ទុ 90.24

16. កោះ Cebu ប្រទេសហ្វីលីពីន ទទួលបានពិន្ទុ 90.12

17. កោះ Ibiza ប្រទេសអេស្ប៉ាញ ទទួលបានពិន្ទុ 89.89

18. កោះ St. Vincent and the Grenadines ទទួលបានពិន្ទុ 89.79

19. កោះ Madeira ប្រទេសព័រទុយហ្គាល់ ទទួលបានពិន្ទុ 89.78

20. កោះ Maui, Hawaii ទទួលបានពិន្ទុ 89.55

21. កោះ Anguilla ទទួលបានពិន្ទុ 89.43

22. កោះ Crete ប្រទេសក្រិក ទទួលបានពិន្ទុ 89.40

23. កោះ Mackinac រដ្ឋ Michigan ទទួលបានពិន្ទុ 89.10

24. កោះហាវ៉ៃ ទទួលបានពិន្ទុ 88.53

25. កោះ Kiawah រដ្ឋ South Carolina ទទួលបានពិន្ទុ 88.49
