ដំណើរទេសចរណ៍ គឺជារឿងមិនអាចខ្វះបាន វាគឺជាឱសថក្នុងការដោះស្រាយទុក្ខកង្វល់ កាត់បន្ថយភាពតានតឹង បង្កើនសមត្ថភាពនៃការគិត ការធ្វើការងារ ការសិក្សា លំហែខួរក្បាល គេចចេញពីទីក្រុងដ៏ស្មុគស្មាញ និងសកម្មភាព ដែលអ្នកមិនចង់ឃើញ។ ថ្ងៃនេះ ខេមបូឌា ប្រូភឺធី រីផត សូមបង្ហាញនូវទីតាំងរមណីយដ្ឋានប្លែកៗទាំង ១៥ កន្លែង ដែលអ្នកអាចរីករាយ ជាមួយក្រុមគ្រួសារ និងដៃគូផ្សងព្រេងជាមួយគ្នាបាន ទៅតាមតំបន់ផ្សេងៗគ្នាក្នុងពិភពលោក រួមមាននៅកម្ពុជាយើងផងដែរ។

១. ទន្លេ Yukon នៅកាណាដា
អ្នកទេសចរណ៍អាចចំនាយពេលវេលា ក្នុងការគេចចេញពីទីក្រុង ហើយសម្របខ្លួនជាមួយធម្មជាតិនៅក្នុងព្រៃជ្រៅ នៃប្រទេសកាណាដា ស្ថិតក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ មានដងទន្លេ Yukon River មានចម្ងាយដល់ទៅ ៣២០ គីឡូម៉ែត្រ ដែលអ្នកអាចជិះទូកលេង មើលសត្វ ចូលលេងភូមិ បែបលក្ខណៈផ្សងព្រេង។ ទន្លេ Yokon នៅកាណាដា ថ្ងៃខែដែលទៅលេងល្អបំផុតគឺនៅចន្លោះថ្ងៃទី៤ ទៅ ថ្ងៃទី២៥ ខែកក្កដា ដែលអ្នកទេសចរណ៍អាចចំនាយពេល ៨ ថ្ងៃយ៉ាងតិច ដើម្បីផ្សងព្រេងក្នុងតំបន់នោះ ដោយចំនាយទឹកប្រាក់ប្រហាក់ប្រហែល USD ៩៧៩ ដោយមិនរាប់បញ្ចូលថ្លៃហោះហើរ។
២. ជិះទូកកំសាន្តតាមដងទន្លេនៅតំបន់ Kerala ឥណ្ឌា
ទទួលបានបទពិសោធន៍បែ្លកជិះទូកតាមដងទន្លេ ឆ្លងកាត់តំបន់ជាច្រើន និងស្នាក់នៅលើទូករយៈពេល ១ យប់ពេញ ឬ ៣ យប់ក៏បាន មុននឹងឡើងគោកវិញ ដោយបន្តជិះកង់ នៅតាមសហគមន៍ដាច់ស្រយាលជាច្រើន ចូលលេងប្រាសាទបុរាណ និងសកម្មភាពផ្សេងៗទៀត។ តំណើរកំសាន្តជិះទូកតាមដងទន្លេនេះអាចទៅកំសាន្តពេលណាក៏បាន ដោយចំនាយពេល ៨ ថ្ងៃយ៉ាងតិច ក្នុងទឹកប្រាក់ប្រហាក់ប្រហែល USD ១,២៥០ ដុល្លារ មិនរាប់បញ្ចូលថ្លៃហោះហើរ។

៣. កោះឯកជននៅ Maldives
ទេសចរណ៍ជាច្រើន បានកំណត់យក Maldives ជារមណីយដ្ឋានស្ថិតក្នុងតារាងកំពូលរបស់ពិភពលោក ដោយសារតែដែនកោះជាច្រើន ត្រូវបានអភិវឌ្ឍន៍ក្លាយទៅជា Resort ប្រណិត ទៅលេងម្ដងហើយ ដឹងតែរំសាយអស់ទុក្ខកង្វល់។ មុននឹងចូលទៅកាន់វីឡា ឬទីសំណាក់ឯកជន នៅលើដែនកោះជាច្រើនទាំងនោះ ភ្ញៀវទេសចរណ៍អាចជិះទូកកំសាន្ត ស្ទូចត្រី មើលផ្កាថ្ម ត្រីចម្រុះពូជ ជាដើម ដែលអ្នកមិនអាចបំភ្លិចបានក្នុងមួយជីវិត ព្រោះអាកាសធាតុ ធម្មជាតិ គឺល្អឥតខ្ចោះ ថែមទាំងសេវាកម្មល្អថែមទៀត។ ទេសចរណ៍ទៅតំបន់ Maldives អាចធ្វើនៅថ្ងៃខែណាក៏បាន ដោយត្រូវចំនាយប្រហាក់ប្រហែល USD ១,២៦៧.៥១ សម្រាប់រយៈពេល ១ សប្ដាហ៍ ឬច្រើនជាងនេះអាស្រ័យទៅលើការស្នាក់នៅ និងប្រើប្រាស់សេវាកម្មរបស់អ្នក មិនទាន់រាប់បញ្ចូលថ្លៃធ្វើដំណើរ។

៤. វាលព្រៃនៅ Tanzania
ធ្វើដំណើរជាមួយរថយន្ត 4WD ចូលទៅក្នុងតំបន់អភិរក្សសម្រាប់សត្វព្រៃ ស្ថិតនៅតំបន់ Tanzania ដែលល្បីល្បាញ ជាតំបន់សត្វព្រៃ នៃធម្មជាតិសំបូរបែប ឬថ្មើជើងពីតំបន់មួយទៅកាន់តំបន់មួយទៀត កាត់ព្រៃភ្នំ ជ្រលងភ្នំជាច្រើននៅភាគខាងជើង ជាបែបបទនៃការរស់នៅរបស់ប្រជាជនក្នុងតំបន់។ ភ្ញៀវទេសចរណ៍ អាចមើលឃើញសត្វជាច្រើនប្រភេទ រស់នៅជាក្រុម ឬដាច់ដោយឡែកតែឯង អាចចូលរួមជាមួយមនុស្សរាប់ពាន់នាក់ ជាមួយសេះបង្កង់ ល្អបំផុតសម្រាប់អ្នកស្រលាញ់សត្វ និងផ្សងព្រេងបែបធម្មជាតិ។ ពេលវេលាដែលល្អបំផុតសម្រាប់ការកំសាន្តនៅ Tanzania គឺនៅចន្លោះខែមិថុនា ដល់ខែតុលា ដោយចំនាយពេលយ៉ាងតិច ១ សប្ដាហ៍ ក្នុងរង្វង់ទឹកប្រាក់ប្រហាក់ប្រហែល USD ៥,៣៣៣ មិនទាន់រាប់បញ្ចូលថ្លៃហោះហើរ។

៥. ទៅលេងខេត្ត នៅប្រទេសឥណ្ឌា
ឥណ្ឌាអាចជាប្រទេស ដែលអ្នកគិតថាច្របូកច្របល់ តែមិនមែនគ្រប់តំបន់នោះទេ ព្រោះអ្នកស្វែងរកភាពស្ងប់ស្ងាត់ ហើយចង់ទៅលេងឥណ្ឌា Rajasthan ជាតំបន់នៅភាគខាងជើង អាចជាកន្លែងប្លែកមួយ ដែលភ្ញៀវទេសចរណ៍អាចរីករាយដើរកំសាន្ត មើលពីជីវភាពរស់នៅរបស់ប្រជាជនឥណ្ឌា។ ដើរផ្សា មើលអ្នកផលិតក្រដាសប្រាក់ លក់គ្រឿងអលង្ការ ធ្វើពីដែក និងប្រៀបបានដូចជាអ្នកចំនាយពេល ១ យប់ជាភ្ញៀវកិត្តិយស នៃព្រះមហាក្សត្រ Fort Ahilya និង Madhya Pradesh មុនពេលដុតទីក្រុង ដែលមានមន្តស្នេហ៍ និងប្រាងប្រាសាទនានានៅទីនោះ។ ពេលវេលាល្អទៅកំសាន្តនៅតំបន់នេះ គឺចាប់ពីខែវិច្ឆិកា ដល់ខែកុម្ភៈ ជុំវិញការចំនាយពេល ១៥ ថ្ងៃយ៉ាងតិច ក្នុងកញ្ចប់ទឹកប្រាក់ប្រហាក់ប្រហែល USD ៣,០៦០ ដុល្លារ មិនរាប់បញ្ចូលថ្លៃជិះយន្តហោះ។

៦. តំបន់ Matera នៅអីុតាលី
ចំនាយពេលទទួលទានអាហារពេលល្ងាច មើលថ្ងៃរាបលិច ពីជម្រាលភ្នំ ដែលជាទីប្រជុំជនប្លែក សាងសង់ពីថ្ម ដែលមានអាយុកាលរាប់សតវត្ស ជាមួយនឹងខ្យល់អាកាសបរិសុទ្ធ ម្ហូបអាហារឈ្ងុយឆ្ងាញ់ ទទួលទានស្រាក្រហម បង្កើតអត្ថន័យនៃជីវិត។ ភ្ញៀវទេសចរណ៍អាច ទៅទស្សនានៅតំបន់ផ្សេងៗទៀតជាច្រើន មើលអ្នកនេសាទយកត្រីមកលក់នៅច្រាំង អាចចូលទៅលេងរូងភ្នំ Matera ប្រាសាទ និងព្រះវិហារជាច្រើន ដែលអាចបន្ធូបន្ថយទុក្ខកង្វល់បានយ៉ាងប្រសើរ។ ពេលវេលាល្អទៅកំសាន្តនៅតំបន់នេះ គឺចន្លោះខែមេសា ទៅខែតុលា ជុំវិញការចំនាយពេល ៧ ថ្ងៃយ៉ាងតិច ក្នុងកញ្ចប់ទឹកប្រាក់ប្រហាក់ប្រហែល USD ១,១១១ ដុល្លារ មិនទាន់រាប់បញ្ចូលការចំនាយលើការហោះហើរ។

៧. បទពិសោធន៍រស់នៅលើកោះនៅក្រិច
កំសាន្តបែបជិះស្គី ឬជិះកង់នៅក្នុងទីប្រជុំជន អាចជួលទូកជិះកំសាន្ត ទៅលេងតំបន់ផ្សេងៗ និងនៅជុំវិញកោះ ល្អបំផុតសម្រាប់អ្នកចូលចិត្តសមុទ្របែបអឺរ៉ុប។ ពេលវេលាល្អទៅកំសាន្តនៅតំបន់នេះ គឺនៅចុងខែសីហា ដល់ ខែតុលា ជុំវិញការចំនាយពេល ៨ ថ្ងៃយ៉ាងតិច ក្នុងកញ្ចប់ទឹកប្រាក់ប្រហាក់ប្រហែល USD ១,៥៦១ ដុល្លារ ដោយមិនរាប់បញ្ចូលថ្លៃហោះហើរ។

៨. តំបន់ Croatia នៅក្រិច
ស្វែងយល់ពីរបៀបរស់នៅនៃទីក្រុង The Walled City រីករាយជាមួយឆ្នេរ Adriatic និងកំសាន្តលើកោះ Elafiti សម្រាប់រយៈពេល ១ សប្ដាហ៍របស់អ្នក ជុំវិញការសិក្សាស្វែងយល់ ចូលទស្សនាវត្តអារាមចាស់ៗ និងព្រះបរមរាជវាំង ដែលមានអាយុកាលរាប់សតវត្ស រួចអាចឡើងលើភ្នំមើលទេសភាពពីខាងលើ ដ៏មានន័យ ជាមួយខ្យល់ត្រជាក់ រួមជាមួយអាហារឈ្ងុយឆ្ងាញ់នៅពេលរាត្រី។ ពេលវេលាល្អសម្រាប់ទៅកំសាន្តគឺនៅចន្លោះខែមេសា ទៅខែតុលា សម្រាប់រយៈពេល ៧ ថ្ងៃ ដោយចំនាយប្រាក់ប្រហាក់ប្រហែល USD ៩៣០ ដុល្លារ មិនរាប់បញ្ចូលថ្លៃហោះហើរ។

៩. អង្គវត្ត នៅព្រះរាជាណាចក្រកម្ពុជា
ស្វែងយល់ និងភ្ញាក់ផ្អើលទៅលើអរិយធម៌ ដ៏សំបូរបែបរបស់ព្រះរាជាណាចក្រកម្ពុជា ជុំវិញជីវិតនៃការរស់នៅ ថ្មចម្លាក់បុរាណ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ។ ការធ្វើដំណើរមានជម្រើសច្រើនប្រភេទអាចជិះម៉ូតូកង់បី រថយន្ត ទៅកាន់តំបន់ប្រាសាទផ្សេងៗគ្នា ទស្សនាថ្ងៃរាបលិចលើកំពូលភ្នំបាក់ខែង មុននឹងបន្តដំណើរទៅកាន់កោះរ៉ុង។ ពេលវេលាល្អសម្រាប់កំសាន្តសម្រាប់ជនបរទេសគឺចន្លោះខែឧសភា ទៅកញ្ញា សម្រាប់រយៈពេល ១៤ ថ្ងៃ ដោយចំនាយប្រហែល USD ២,២៥០ ដុល្លារ មិនរាប់បញ្ចូលថ្លៃហោះហើរ។

១០. វាលស្រែ នៅឥណ្ឌូនេស៊ី
ទុកការព្រួយបារម្ភរបស់អ្នកឲ្យឆ្ងាយ ហើយស្រូបយកវប្បធម៌បរទេសមួយរយៈពេលខ្លីនៅឥណ្ឌូនេស៊ី ទស្សនាវាលស្រែខៀវខ្ចី ស្វែងយល់អំពីប្រភេទអង្កដ៏សំបូរបែប ក៏ដូចជាលំហែកាយតាមចំការកាហ្វេ ជាមួយនឹងការទទួលទានអាហារបែបប្រពៃណីនៅបាលី និងញ៉ាំអាហាសមុទ្រស្រស់ៗ មានរសជាតិឈ្ងុយឆ្ងាញ់ ជាមួយធម្មជាតិដ៏ស្រស់ស្អាត។ ដោយសារតែឥណ្ឌូនេស៊ីមានអាកាសធាតុដូចនៅកម្ពុជា ភ្ញៀវទេសចរណ៍អាចទៅលេងនៅខែណាក៏បាន ដោយចំនាយពេលល្អបំផុតគឺ ១៤ ថ្ងៃ និងចំនាយទឹកប្រាក់ប្រហែលជា ១,៣៣០ ដុល្លារ មិនរាប់បញ្ចូលថ្លៃហោះហើរ។

១១. ទៅលេងនៅអាហ្វ្រិកខាងត្បូង
ជាមួយនឹងអាកាសធាតុស្រដៀងទៅនឹងប្រទេសអូស្ត្រាលី អាហ្វ្រិកខាងត្បូង នឹងផ្ដល់នូវបទពិសោធន៍ប្លែកសម្រាប់ភ្ញៀវទេសចរណ៍ ជាមួយនឹងសត្វព្រៃ ពិសេសសត្វ Peguins នៅតាមតំបន់ឆ្នេរសមុទ្រនៅអាហ្វ្រិក ដែលអ្នកមិនធ្លាប់បានឃើញពីមុនមក។ រីករាយជាមួយទេសភាពព្រៃភ្នំដ៏អស្ចារ្យនៅតំបន់ Cape Peninsular និងភ្នំ Hottentots Holland បន្ទាប់ពីបញ្ចប់ការទស្សនាសត្វព្រៃ។ ពេលវេលាល្អសម្រាប់ទេសចរណ៍គឺចន្លោះខែកញ្ញា ទៅចុងឆ្នាំ ដោយចំនាយពេល ១០ ថ្ងៃយ៉ាងតិច ដោយចំនាយទឹកប្រាក់ប្រហាក់ប្រហែល USD ៤,៨២៥ ដុល្លារអាមេរិក បញ្ចូលថ្លៃហោះហើរអន្តរជាតិ។

១២. ជិះរថភ្លើងនៅស្កុតឡេន
រីករាយជិះរថភ្លើងយឺតៗទៅកាន់តំបន់ផ្សេងៗគ្នានៅស្កុតឡេន ឆ្លតកាត់តំបន់ជាច្រើន មានព្រៃ មានភ្នំ ទៅកាន់តំបន់ដាច់ស្រយាល ដែលអ្នកកម្រនឹងមាឱកាសបានទៅដល់។ ដំណើរកំសាន្តឯកជន នៅតាមភូមិ Plockton និង Isle of Skye ពិសេសព្រៃក្រាសនៅភាគខាងជើងនៃឆ្នេរសមុទ្រ។ អ្នកទេសចរណ៍ក៏អាចចំនាយពេលវេលាផ្សេងទៀតទៅលេងនៅតំបន់ល្បីៗជាច្រើន នៅចក្រភពអង់គ្លេសផងដែរ ហើយសម្រាប់ពេលវេលាល្អសម្រាប់ទៅកំសាន្ត គឺចន្លោះខែមេសា ទៅខែតុលា សម្រាប់រយៈពេល ៧ ថ្ងៃ ដោយចំនាយប្រហាក់ប្រហែល USD ១,៣៥០ ដុល្លារ មិនទាន់រាប់បញ្ចូលថ្លៃហោះហើរអន្តជាតិ។

១៣. ទៅលេងនៅប្រទេសហ្វីលីពីន
ហោះទៅលេងហ្វីលីពីន ទៅលេងភ្នំភ្លើងចំណាស់ឈ្មោះ Mount Taal ដែលមានទំហំប្រហាក់ប្រហែលពីរ៉ាមីត ហើយបង្ហួសទៅមើលសត្វព្រៃនៅលើភ្នំ Ifugao ក៏ដូចជាជិះសេះកំសាន្តនៅលើកំអែលភ្នំភ្លើងដែលកក និងទៅលេងកន្លែងសត្វផ្សោតនៅលើកោះ Balicasag។ មិនតែប៉ុណ្ណោះអាចធ្វើសកម្មភាពជាច្រើនផ្សេងទៀត តាមការជិះទូកតាមដងទន្លេរ ស្ទូចត្រី មើលថ្ងៃលិច ជាមួយនឹងទីសំណាក់ប្រណិត មានបម្រើសេវាកម្មល្អ។ ពេលវេលាល្អសម្រាប់ការកំសាន្ត គឺពេលណាក៏ដោយ ព្រោះអាកាសធាតុប្រហាក់ប្រហែលនៅកម្ពុជាដែរ ដោយចំនាយពេល ១៨ ថ្ងៃ ក្នុងរង្វង់ទឹកប្រាក់ជាង USD ២,៤០០ ដុល្លារ មិនរាប់បញ្ចូលថ្លៃហោះហើរ។

១៤. ទៅលេងនៅប្រទេស Iceland
ទទួលយកបទពិសោធន៍ប្លែក រុគរកនូវអ្វីដែលថ្មីហើយប្លែក នៃការរស់នៅក្នុងប្រទេស Iceland ដែលត្រជាក់ ជាមួយនឹងការជិះទូកលេង ទៅមើលត្រីបាឡែន និងធ្វើដំណើរតាមផ្លូវគោល និងផ្លូវដែក ដែលប្លែកតាមផ្លូវបើកចំហរ ដ៏ធំធេង មានឆ្នេរខ្សាច់ ថ្មកំបោ ទឹកភក់ និងរស់ជាតិនៃពិភពប្លែកមួយ មានទឹកធ្លាក់ ភ្លៀងធ្លាក់ សម្លេងផ្គរលាន់ សម្លេងសត្វ ដែលអ្នកមិនអាចបំភ្លិចបាន។ ទេសចរណ៍ទៅ Iceland ពេលណាក៏បាន ដោយចំនាយពេល ១១ ថ្ងៃ ក្នុងរង្វង់ទឹកប្រាក់ជាង ៥,៨០០ ដុល្លារ ដែលរួមបញ្ចូលថ្លៃហោះហើរអន្តជាតិ។

១៥. ទៅលេងនៅប្រទេស Greenland
អ្នកចង់ទទួលបានបទពិសោធន៍នៅពិភពទឹកកកពិតៗនៅលើផែនដី Greenland អាចផ្ដល់ជូនបាន ពិសេសបទពិសោធន៍ជិះស្គីទឹកកកជាមួយឆ្កែទឹកកក ដែលនឹងនាំនាក់ចេញឆ្ងាយពីជីវិតរស់នៅបែបទីក្រុង ហើយទៅនៅតំបន់ ដែលព័ទ្ធជុំវិញដោយទឹកកកទាំងស្រុង ដោយចំនាយពេលរស់នៅជាក្រុម តែតម្រូវឲ្យមានសុខភាពល្អទើបអាចស៊ូទ្រាំជាមួយអាកាសធាតុដ៏ត្រជាក់បាន។ ទេសចរណ៍នៅ Greenland ត្រូវចំនាយពេលយ៉ាងតិច ១០ ថ្ងៃ ក្នុងរង្វង់ទឹកប្រាក់ជាង USD ៤,៤០០ ដុល្លារ ដោយរាប់បញ្ចូលថ្លៃហោះហើរ។

ខាងលើគឺជាទីតាំងទេសចរណ៍ ក៏ដូចជាប្រទេស ដែលអ្នកអាចចំនាយពេលណាមួយ នៃពាក់កណ្ដាលឆ្នាំ២០១៩ នេះទៅកំសាន្តបាន ដោយតម្លៃនៃការចំនាយអាចខុសគ្នាអាស្រ័យទៅលើចំនួនមនុស្សជាក់ស្ដែង ក៏ដូចជាការជ្រើសរើសការស្នាក់នៅ របបអាហារ ជាដើម ។ល។