មកស្គាល់កន្លែងស្នាក់នៅដ៏ល្បី និងស្អាតៗបំផុត នៅលើកោះបាលី!

កាលពីអត្ថបទមុន គេហទំព័រ Cambodia Property Report របស់យើង បានបង្ហាញជូនប្រិយមិត្តអ្នកអាន នូវរមណីយដ្ឋានល្បីៗមួយចំនួន ដែលមាននៅលើកោះម៉ាល់ឌីវ រួចមកហើយ ដោយឡែកសម្រាប់អត្ថបទក្នុងថ្ងៃនេះ ក៏មិនខុសពីមុននោះដែរ យើងគ្រាន់តែបង្វែទីតាំងពីម៉ាល់ឌីវ មកកោះបាលីវិញម្តង។ 

អញ្ចឹងទាំងនេះ គឺជាវីឡាល្បីៗទាំងប្រាំពីរ ដែលផ្តល់សេវាកម្មនៃការស្នាក់នៅបានយ៉ាងល្អ ព្រមទាំងផ្តល់នូវបទពិសោធន៍កម្សាន្តដែលមិនអាចភ្លេចបាន នៅលើកោះបាលី របស់ប្រទេសឥណ្ឌូនេស៊ី។

 

1. Banyan Tree Ungasan

 

វាគឺជារមណីយដ្ឋានដ៏ស្រស់ស្អាត ដែលឈរនៅលើកម្ពស់ប្រមាណ 230 ហ្វីតពីលើសមុទ្រ ដែលវាពិតជាផ្តល់ទេសភាពមួយដែលអ្នកសឹងតែមិនគួរឲ្យជឿនៅជុំវិញទីនោះ។ Banyan Tree Ungasan ត្រូវបានគេឲ្យរហ័សនាមថាជា “បង្អួចទៅកាន់ឋានសួគ៌” ផងដែរ។ រមណីយដ្ឋាននេះបង្ហាញពីរចនាបថនៃការតុបតែងយ៉ាងល្អប្រណិតនៃវីឡាស្នាក់នៅនីមួយៗ មានទាំងអាងហែលទឹកបែបឯកជន និងបន្ទប់ទឹកពិសេសៗជាច្រើន។ វាមានទំហំផ្ទៃដីប្រមាណ 13,000 ហ្វីតការ៉េ និងមានជាបន្ទប់គេង តូចៗសម្រាប់ជួលក្នុងការស្នាក់នៅសម្រាប់គ្រួសារខ្នាតតូចផងដែរ។

 

បើមានចំណាប់អារម្មណ៍ អាចធ្វើការកក់បានដោយ “ចុចទីនេះ”

 

2. Mulia Villas

 

បទពិសោធន៍នៃវីឡាដ៏ប្រណិតនៅលើកោះបាលី គឺត្រូវបានផ្តល់ជូនជាមួយនឹង Mulia Villas។ ជាធម្មតាទីនេះ ត្រូវបានគេស្គាល់ថាជារមណីយដ្ឋានដែលមានឆ្នេរខ្សាច់ល្អបំផុតមួយ នៅក្នុងពិភពលោក និងមានផ្តល់ជូននូវកន្លែងស្នាក់នៅល្អ និងធំទូលាយ។ ផ្លូវឯកជនផ្ទាល់ខ្លួន ពីវីឡានឹងនាំអ្នកទៅកាន់សួនច្បារដ៏ស្រស់ស្អាត ដែលបានលាក់ខ្លួននៅក្នុងបរិវេណរមណីយដ្ឋាននេះ និងមានអាងហែលទឹកដ៏ធំផងដែរ។ មិនតែប៉ុណ្ណោះក៏មានគ្រែ និងកន្លែងសម្រាកធំៗនៅលើឆ្នេរខ្សាច់សម្រាប់ឲ្យភ្ញៀវសម្រាកលំហែកាយទៀតផង។

 

បើមានចំណាប់អារម្មណ៍ អាចធ្វើការកក់បានដោយ “ចុចទីនេះ”

 

3. Soori Bali

 

សោភណ័ភាព និងទេសភាពដ៏ស្រស់ស្អាតត្រូវបានកំណត់តាំងនៅ និងមានចម្ងាយប្រមាណ កន្លះម៉ាយ នៃឆ្នេរខ្សាច់ពណ៌ខ្មៅ ដែលមាននៅរមណីយដ្ឋាន Soori Bali ហើយវាក៏ជាតំបន់ផ្ទះវីឡាសម្រាប់ស្នាក់នៅដ៏ល្អបំផុតមួយ នៅបាលីផងដែរ។ ក្រៅពីនេះវាមានដូចជាអាងហែលទឹកនើប Infinity Pool បែបឯកជន ត្រូវបានកំណត់នៅតាមទីតាំងសំខាន់ៗ ដែលអាចឲ្យភ្ញៀវជ្រើសរើសមាន ជាមួយនឹងទីតាំងដែលមានទេសភាពបែបវាលស្រែ បែបតំបន់ភ្នំ និងបែបមាត់សមុទ្រជាដើម។ នៅទីនេះផ្តល់រចនាបថនៃការរចនាបានយ៉ាងល្អ ជាមួយនឹងបរិវេណធំទូលាយ អាកាសធាតុបរិសុទ្ធ និងមានភាពស្ងប់ស្ងាត់ផងដែរ។

 

បើមានចំណាប់អារម្មណ៍ អាចធ្វើការកក់បានដោយ “ចុចទីនេះ”

 

4. The Oberoi Bali

 

រមណីយដ្ឋាននេះ សាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ និងការតុបតែងរចនាបែបបុរាណ។ កន្លែងស្នាក់នៅទីនេះ សុទ្ធតែត្រូវបានអមដោយសម្ភារៈបុរាណ ដែលមានដើមកំណើតនៅលើកោះបាលីនេះផ្ទាល់តែម្តង មានប្រើថ្មធម្មជាតិ ដំបូលប្រក់ស្បូវ និងគ្រឿងសង្ហារឹមធ្វើពីផ្តៅជាដើម។ 

 

បើមានចំណាប់អារម្មណ៍ អាចធ្វើការកក់បានដោយ “ចុចទីនេះ”

 

5. Alila Villas Uluwatu

 

Alila Villas Uluwatu គឺជារមណីយដ្ឋានដែលមានបណ្តុំផ្ទះវីឡាប្រណិតដ៏ទំនើបៗ និងជាន់ខ្ពស់ចំនួន 65 វីឡានៃកោះបាលីនេះ។ អ្នកនឹងទទួលបានអារម្មណ៍ថា នឹងមានខ្យល់អាកាសនៃមហាសមុទ្របក់មកប៉ះ នឹងស្បែករបស់អ្នកទាំងពេលយប់ និងថ្ងៃ នៅទីវាលដែលមានដំបូលធ្វើឡើងពីថ្មភ្នំ និងមានពិដានធ្វើឡើងពីឬស្សី។ វីឡានីមួយៗនៅទីនេះ មានអាងហែលទឹកឯកជន មានកន្លែងងូតទឹកនៅខាងក្រៅ ធ្វើឡើងជាភ្លៀងសិប្បនិម្មិត និងកន្លែងទំនើបពិសេសៗជាច្រើនផ្សេងទៀត ដែលនឹងមិនធ្វើឲ្យភ្ញៀវដែលបានមកស្នាក់នៅទីនេះ ខកបំណងឡើយ។

 

បើមានចំណាប់អារម្មណ៍ អាចធ្វើការកក់បានដោយ “ចុចទីនេះ”

 

6. Apurva Kempinski Bali

 

រមណីយដ្ឋាន និង Resort Apurva Kempinski Bali បង្កើតឡើងជាការគោរពដល់ប្រជាជាតិរបស់ឥណ្ឌូនេស៊ីនៅទូទាំងប្រទេស។ វាមានវីឡាស្នាក់នៅប្រណិតៗ សរុបចំនួន 43។ វីឡានីមួយៗត្រូវបានឲ្យឈ្មោះដូចទៅនឹង ថ្នាក់ដឹកនាំ និងបុគ្គលសំខាន់ៗនៅក្នុងប្រវត្តិសាស្ត្រឥណ្ឌូនេស៊ី ហើយសុទ្ធតែមានអាងហែលទឹកបែបឯកជន និងកន្លែងងូតទឹកជាភ្លៀងសិប្បនិម្មិតជាបែប Indoor និង Outdoor ផងដែរ។

 

បើមានចំណាប់អារម្មណ៍ អាចធ្វើការកក់បានដោយ “ចុចទីនេះ”

 

7. Aman Villas

 

ក្លិនក្រអូបនៃដើមឈើ Frangipani មានដុះនៅតាមបរិវេណរបស់វីឡា Aman Villas ត្រូវបានសាយចូលទៅផ្នែកខាងក្នុងនៃវីឡានេះ ដែលបានផ្តល់ដំណកដង្ហើមបរិសុទ្ធ និងអារម្មណ៍ស្រស់ថ្លា ដល់ភ្ញៀវដែលបានមកស្នាក់នៅទីនេះ។ វាមានវីឡាប្រណិតសរុបចំនួន 35 ដែលបានផ្តល់បទពិសោធន៍ក្នុងការស្នាក់នៅបានយ៉ាងមានផាសុកភាព និងភាពស្ងប់ស្ងាត់បានយ៉ាងល្អ។ វាមានបណ្ណាល័យដែលមានប្រព័ន្ធម៉ាស៊ីនត្រជាក់ អាងហែលទឹកឯកជន កន្លែងបរិភោគអាហារ ដែលព័ទ្ធជុំវិញដោយទេសភាពស្រស់ស្អាតផងដែរ។ 

 

បើមានចំណាប់អារម្មណ៍ អាចធ្វើការកក់បានដោយ “ចុចទីនេះ”

 

ប្រភពមកពីhttps://www.forbes.com/sites/jonisweet/2019/08/24/the-best-luxury-villas-in-bali/#26e2bf9918dc