អគារឈើខ្ពស់ជាងគេលើពិភពលោក បានបង្ហាញគម្រោងនៅទីក្រុង Toronto ប្រទេសកាណាដា!

អគាឈើ ជាសំណង់ដែលយើងមិនងាយបានឃើញនោះទេ ព្រោះវាត្រូវចំណាយការសិក្សាច្រើនទៅលើគុណភាពសំណង់ ស្ថាបត្យកម្ម និងភាពដែលអាចទៅរួចជាដើម។ យ៉ាងណាមិញ ការប្រកួតប្រជែងនៃសំណង់អគារឈើកាន់តែមានភាពល្បីល្បាញសម្រាប់ឆ្នាំ ២០២០ តទៅនេះ ដោយសារតែប្រណិតភាព និងភាពច្នៃប្រឌិតនៃសំណង់អគារ ដែលជំរុញឲ្យការសាងសង់កើតមានឡើង។ អញ្ចឹងហើយទើបក្រុមហ៊ុន Alphabet ទើបតែបញ្ចេញគម្រោងអគារឈើខ្ពស់ជាងគេលើលោក ដែលសំណង់គោលគ្មានភ្ជាប់ដោយសំណង់ដែក ឬបេតុងនោះទេ។

ក្រុមហ៊ុនស្ថាបត្យកម្មនិងរចនា Alphabet ទើបតែបញ្ចេញគម្រូសំណង់អគារឈើខ្ពស់បំផុតរបស់ខ្លួន តាមរយៈ Digital Model ដែលអគារនេះនឹងសាងសង់នៅទីក្រុង Toronto ប្រទេសកាណាដា វាមានឈ្មោះថា The Proto-Model X មានកម្ពស់ ៣៥ ជាន់អគារ ដែលសំណង់យកគម្រូតាមការសាងសង់ផ្ទះឈើសម័យបុរាណ ជ្រើសរើសឈើមាំមានសមត្ថភាពអាចទ្រទ្រង់កម្ពស់បានខ្ពស់ នឹងបំពាក់នូវផ្ទាំងកញ្ចក់រាប់ពាន់ ដោយគ្រោងអគារមិនត្រូវការដែកឬបេតុងជំនួយឡើយ ហើយវានឹងក្លាយជាអគារឈើខ្ពស់ជាងគេលើលោក។ ត្រង់នេះសូមបញ្ជាក់បន្ដិចថា បច្ចុប្បន្នអគារឈើខ្ពស់ជាងគេ ស្ថិតនៅភាគខាងជើងនៃទីក្រុង Oslo ប្រទេស Norway ដែលមានកម្ពស់សរុប ៨៥ ម៉ែត្របែងចែកជា ១៨ ជាន់។

តាមពិតទៅអគារឈើ មិនមែនជារឿងថ្មីនោះទេ ប៉ុន្តែជារឿងកំពុងពេញនិយមព្រោះអគារឈើកម្ពស់ ៥៥ ម៉ែត្រដែលមានគ្រោងឆ្អឹងដែកនិងបេតុង នៅទីក្រុង Vancouver ប្រទេសកាណាដា នឹងត្រៀមបើកសម្ពោធក្នុងឆ្នាំនេះ ប្រើប្រាស់ជាអគារស្នាក់នៅរបស់និស្សិត។ ចំណែកអគារឈើ HoHo Vienna កម្ពស់ ៨០ ម៉ែត្រក៏ទើបបើកដំណើរការនៅប្រទេសអូស្ដា្រលីថ្មីៗនេះផងដែរ។ លើសពីនេះទៀតក្រុមហ៊ុន SHoP Architect ក៏បញ្ចេគម្រោងអគាឈើ ១០ ជាន់ដេលនឹងសាងសង់នៅ Williamsburg, Brooklyn ទីក្រុងញ៉ូវយ៉កផងដែរ ដែលវាជាអគារឈើបែបពាណិជ្ជកម្មដំបូងគេនៅញ៉ូវយ៉ក។ ប៉ុន្តែអគារទាំងអស់នោះ មិនទាន់ខ្ពស់ដល់គម្រោងអគារ The Proto-Model X កម្ពស់ ៣៥ ជាន់នៅទីក្រុង Toronto ដែលគ្រោងនឹងសាងសង់នេះនៅឡើយទេ។