សប្ដាហ៍នេះ CDC បានអនុម័តគម្រោងបង្កើតរោងចក្រចំនួន ៩ កន្លែងស្មើនឹងទឹកប្រាក់ជិត ៣០ លានដុល្លារ

នៅក្នុងសប្ដាហ៍នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានសម្រេចអនុម័តជាស្ថាពរនូវគម្រោងវិនិយោគបង្កើតរោងចក្រថ្មីៗ ចំនួន ៩ ដែលស្មើនឹងទឹកប្រាក់ ២៨.៥២ លានដុល្លារ និងអាចបង្កើតការងារដល់ប្រជាពលរដ្ឋបានចំនួនជិត ៥,៦០០ កន្លែង។ 

១. ក្រុមហ៊ុន Global Asia Apparel (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគ ៣ លានដុល្លារ អាចបង្កើតការងារបានចំនួន ៩៤៨ កន្លែង។

២. ក្រុមហ៊ុន Sinodex Garment (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគ ៣ លានដុល្លារ និងបង្កើតការងារបាន ៧២០ កន្លែង។

៣. ក្រុមហ៊ុន Good Plus (Cambodia) Manufacture Co., Ltd គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតម៉ាស់ ដែលមានទីតាំងនៅផ្លូវជាតិលេខ៣ ភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ ភ្នំពេញ មានទុនវិនិយោគ ២.៧ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧៦៤ កន្លែង។

៤. ក្រុមហ៊ុន Awtex Garment Co., Ltd គម្រោងបង្កើតរោងចក្រកាត់ដេសម្លៀកបំពាក់ មានទីតាំងនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានទុនវិនិយោគ ២.២ លានដុល្លារ និងអាចបង្កើតការងារចំនួន ៥៧៩ កន្លែង។ 

៥. ក្រុមហ៊ុន Hermo (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្រោមដៃ មានទីតាំងនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានទុនវិនិយោគ ២.៧ លានដុល្លារ និងបង្កើតការងារបាន ៩៣៤ កន្លែង។ 

ដោយឡែក នៅតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ខេត្តស្វាយរៀងវិញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តគម្រោងវិនិយោគរោងចក្រចំនួន ៤ ផ្សេងទៀតផងដែរ រួមមាន៖ 

៦. ក្រុមហ៊ុន Bao Xin Shen Packaging and Printing Co., Ltd គម្រោងបង្កើតរោងចក្រផលិតតែមកង់ បោះពុម្ពក្រដាស និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគ ១ លានដុល្លារ និងបង្កើតការងារបានចំនួន ៣៩០ កន្លែង។ 

៧. ក្រុមហ៊ុន Leadone International Co., Ltd គម្រោងបង្កើតរោងចក្រផលិតផលិតផលប្លាស្ទិក គ្រាប់ជ័រ និងស្បែកសិប្បនិម្មិតគ្រប់ប្រភេទ មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីស៍ស ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន ២.៨ លានដុល្លារ និងបង្កើតការងារបានចំនួន ២១០ កន្លែង។ 

៨. ក្រុមហ៊ុន New Phoenix Development Industry Co., Ltd គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងបង្គុំអំពូល និងខ្សែភ្លើង មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត ខេត្តស្វាយរៀង។ មានទុនវិនិយោគចំនួន ៩ លានដុល្លារ អាចបង្កើតការងារបានចំនួន ៨៣០ កន្លែង។ 

៩. ក្រុមហ៊ុន Simple Packing Products Co., Ltd គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន ២.១២ លានដុល្លារ អាចបង្កើតការងារបានចំនួន ២២០ កន្លែង។