ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតិដល់គម្រោងវិនិយោគ រោងចក្រចំនួន ៤ នៅក្នុងតំបន់សេដ្ឋកិច្ចកម្ពុជា ចំនួន ៣ ខេត្ត ដែលមានទុនវិនិយោគសរុប ៩៦,៨ លានដុល្លារ និងអាចបង្កើតការងារ បានសរុប ២.០៥០ កន្លែង។
១/ ក្រុមហ៊ុន L-Q New Energy Co., Ltd គម្រោងបង្កើតរោងចក្រ ផលិតបន្ទះសូឡា ដែលមានទីតាំងវិនិយោគនៅក្នុង បន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ មានទុនវិនិយោគសរុប ៨៤,៥ លានដុល្លារ និងអាចបង្កើតការងារបានជាង ១ ពាន់កន្លែង។
២/ ក្រុមហ៊ុន Eastcam Casting Co., Ltd គម្រោងបង្កើតរោងចក្រផលិត និងកែច្នៃបំពង់ទីបដែក និងកែច្នៃដំណរបំពង់ទីបដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ នៅតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ស្វាយរៀង ខេត្តស្វាយរៀង មានទុនវិនិយោគសរុប ៥,៨ លានដុល្លារ និងអាចបង្កើតការងារបាន ២០០ កន្លែង។
៣/ ក្រុមហ៊ុន Mega Hardwood Co., Ltd គម្រោងបង្កើតរោងចក្រក្តាប៉ាកេ និងក្ដារបន្ទះ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥ លានដុល្លារ និងបង្កើតការងារបាន ៣០០ កន្លែង។
៤/ ក្រុមហ៊ុន Xin Jin Wei Garment (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ នៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១,៥ លានដុល្លារ និងអាចបង្កើតការងារបាន ៥៥០ កន្លែង។