អាកាសចរណ៍ថៃ នៅតែបន្តខាតបង់ប្រាក់ចំណូល តែសង្ឃឹមថានឹងតិចជាងឆ្នាំកន្លងទៅ

បាងកក៖ មួយឆ្នាំទៅមួយឆ្នាំ ថៃទទួលភ្ញៀវទេសចរណ៍ វិនិយោគិន ក៏ដូចជាការហោះហើរក្នុងផ្ទៃប្រទេសរបស់ខ្លួន ក្នុងកម្រិតអាត្រាមួយយ៉ាងច្រើន ដែលជាផ្នែកមួយក្នុងការរកប្រាក់ចំនូលជូនរដ្ឋ ក្រោមការគ្រប់គ្រងដោយ អាកាសចរណ៍ជាតិរបស់ថៃ។ យ៉ាងណាមិញ ឆ្នាំ ២០១៩ នេះ ក៏មិនខុសប្លែកគ្នាប៉ុន្មាន ពីឆ្នាំកន្លងទៅដែរ ដោយប្រភពព័ត៌មានក្នុងស្រុករបស់ថៃ បានចុះផ្សាយថា ប្រាក់ចំនូលបានពីការហោះហើរតាមជើងយន្តហោះរបស់ថៃនៅតែបន្តមានការខាតបង់ដដែល។

ប្រភពព័ត៌មានរបស់ អាកាសចរណ៍ថៃ (Thai Airways International) ដែលបានចុះផ្សាយកាលពីម្សិលមិញនេះថា ការខាតបង់នៃអាកាសចរណ៍របស់ថៃ ឆ្នាំនេះរំពឹងទុកថា នឹងធ្លាក់ចុះមកប្រហាក់ប្រហែល ២,២ ពាន់លានបាត ខណៈឆ្នាំទៅមិញខាងបង់រហូតដល់ទៅ ៣,៦ ពាន់លានបាត សម្រាប់រយៈពេលពេញមយយឆ្នាំ។ ការធ្លាក់ចុះនេះត្រូវបានឲ្យដឹងថា ជាការខាតបង់ទឹកប្រាក់ខ្លះ សម្រាប់រយៈពេល ៩ ខែដំបូង នៃឆ្នាំ ២០១៩ នេះតែម្ដង ដោយការខាតបង់នេះ មានន័យថា ការខាងបង់ចំនួន ២,១ បាត ក្នុងមួយហ៊ុន ដែលស្មើនឹង ០,៤៤ បាត ដែលជាចំនួនច្រើនជាងឆ្នាំមុន ដែលមានត្រឹម ២៥,៩ បាតប៉ុណ្ណោះ។

ស្ថិតក្នុងផលអវិជ្ជមាននៃប្រាក់ចំណូល របស់ជើងហោះហើររបស់ថៃ លោក Sumeth Damrongchaitham ប្រធានក្រុមហ៊ុន Thai Airways បានលើកឡើងដូច្នេះថា ក្រុមហ៊ុន អាកាសចរណ៍ជាតិ នឹងប្រកាសអំពីការខាតបង់មិនតិចជាង ២ ពាន់លានបាតនោះទេ គិតមកដល់ក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ ដែលជារដូវការមានតម្រូវការជើងហោះហើរតាមអាកាសខ្ពស់។ លោកបានលើកឡើងបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ អាចនឹងកាត់បន្ថយការខាងបង់ពេញមួយឆ្នាំរបស់ខ្លួនចំនួនរបស់ខ្លួនត្រឹមចំនួន ២,២ ពាន់លានបាត ជាជាងការរំពឹងទុកថា នឹងកើនឡើងដល់ទៅជាង ១០ ពាន់លានបាត ទោះបីមានការប៉ះពាល់ខ្លះពីសង្គ្រាមពាណិជ្ជកម្មក៏ដោយ។

ទោះបីជាឆ្នាំ ២០១៨ និង ២០១៩ នេះ មានការធ្លាក់ចុះប្រាក់ចំណូលក៏ដោយ ឆ្នាំក្រោយនេះ អាកាសចរណ៍ជាតិរបស់ថៃ មានគម្រោងក្នុងការបន្ថែមនូវកៅអី នៃជើងហោះហើរបន្ថែម បើកសិទ្ធិឲ្យមានការដឹកអ្នកធ្វើដំណើរបានកាន់តែច្រើន ដែលនឹងជួយឲ្យមានការកើនឡើងនូវប្រាក់ចំណូលចន្លោះពី ២% ទៅ ៣% អាចធ្វើការប៉ះប៉ូវការខាងបង់ ២ ឆ្នាំកន្លងមកនេះ។ មិនតែប៉ុណ្ណោះ អាកាសចរណ៍ជាតិរបស់ថៃ ក៏នឹងមានគម្រោងក្នុងការបន្ថែមយន្តហោះថ្មី ៣ គ្រឿង ដែលធំជាងមុន និងបើកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយនឹងប្រទេសផ្សេងៗទៀត ដូចជាការបន្ថែមផ្លូវហោះហើ បន្ថែមគោលដៅហោះហើរ ឲ្យបានកាន់តែច្រើននឹងសំបូរបែបជាងមុនតាមតម្រូវការទីផ្សារជាក់ស្ដែង ពិសេសគឺសហការណ៍ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ជាតិ និងឯកជន បរទេស ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចូលទៅកាន់ទឹកដីថៃ ឲ្យកាន់តែច្រើន។