ប៉េង ហួត គ្រុប និងក្រសួងព័ត៌មាន រួមសហការរៀបចំព្រឹត្តិការណ៍រត់ “ម៉ារ៉ាតុងដើម្បីមនុស្សធម៌” មានអ្នកចូលរួមជាង ១៦០០នាក់ និងប្រមូលថវិកាបាន ១០០លានរៀល ដើម្បីប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា


ព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» (Run for Charity) ដែលសហការរៀបចំដោយ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក្រសួងព័ត៌មាន និងអង្គភាពសារព័ត៌មាន ASEAN Top បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅក្នុងបរិវេណ សួន អេកូ ផាក (Eco Park) ហ្គ្រេនស្តា ផ្លាទីនីម អេកូ ខូលិកសិន (Grand Star Platinum Eco Collection) នៃបុរី ប៉េង ហួត បឹងស្នោ ដោយប្រមូលបានថវិកាចំនួន ១០០លានរៀល សម្រាប់ប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីសុខុមាលភាពទារក និងកុមារនៅកម្ពុជា។

គូសសម្គាល់ឃើញថា ព្រឹត្តិការណ៍នេះមានការគាំទ្រយ៉ាងច្រើន ពីសាធារណជនដោយមាន អ្នកចុះឈ្មោះចូលរួមរត់ប្រមាណជាង ១៦០០នាក់ និងមានជនបរទេសចំនួន ១៧សញ្ជាតិ ដោយរត់ក្នុងចម្ងាយ ៤,៤គីឡូម៉ែត្រ និង ៦,៦គីឡូម៉ែត្រ។ ក្រៅពីការរត់ អ្នកចូលរួមក៏អាចទស្សនា ស្តង់ផលិតផលប្រមាណជា ២០ស្តង់ផងដែរ។

នេះគឺជាសកម្មភាពមួយ នៃបង្គោលការងារសង្គមរបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលក្រុមហ៊ុនតែងតែបរិច្ចាគថវិកាប្រចាំឆ្នាំ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈការរៀបចំកម្មវិធីសប្បុរសធម៌។ 

តាមរយៈលទ្ធផលដែលទទួលបាននេះ ក្រុមហ៊ុនសូមថ្លែងអំណរគុណដល់ សាធារណជន និងដៃគូសហការជាច្រើន ដែលគាំទ្រនូវរាល់សកម្មភាពការងារសង្គម របស់ក្រុមហ៊ុនក្នុងស្មារតី និងគោលដៅរួម គឺដើម្បីធ្វើឲ្យមានភាពល្អប្រសើរ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពទៅកាន់សង្គម។