ជំនាញទាំង 10 ដែលអ្នកត្រូវតែចេះ មុនពេលចាប់ផ្តើមបើកដំណើរការអាជីវកម្មថ្មី!



ការបើកអាជីវកម្មថ្មីណាមួយ វាគឺជារឿងដ៏ពិបាក។ ការបើកដំណើរការអាជីវកម្មមុននឹងអ្នកអាចធ្វើកិច្ចការធំៗច្បាស់លាស់ ដើម្បីកំណត់ប្រព័ន្ធទីផ្សាររបស់អ្នក ក៏ដូចជាការកំណត់ពីបញ្ហាដែលអ្នកនឹងត្រូវប្រឈមនោះ អាជីវកម្មរបស់អ្នក នឹងមិនអាចទៅរួចនោះឡើយ។ ស្រដៀងគ្នានេះដែរ ប្រសិនបើអ្នកជាម្ចាស់អាជីវកម្ម តែអ្នកពុំទាន់ចេះពីជំនាញសំខាន់ៗ ក្នុងការដំណើរការអាជីវកម្មរបស់អ្នកជាមុននោះទេ អាជីវកម្មរបស់អ្នក ក៏នឹងមិនអាចទទួលបានជោគជ័យតាមដែលអ្នករំពឹងនោះឡើយ។ 
(រូប cover)

ខាងក្រោមនេះគឺជាជំនាញសំខាន់ៗមួយចំនួន ដែលសហគ្រិន ឬម្ចាស់អាជីវកម្មចាំបាច់គួរតែដឹង និងត្រូវតែរៀនពីវាឲ្យចេះ ជាការត្រៀមខ្លួនជាមុន មុននឹងសម្រេចចិត្តក្នុងការបើកអាជីវកម្មថ្មី។



1. Microsoft Excel




Microsoft Excel គឺជាកម្មវិធីសំខាន់បំផុតមួយ នៅក្នុងអាជីវកម្មសព្វថ្ងៃ។ វាមិនត្រឹមតែជាកម្មវិធីសៀវភៅបញ្ជីទេ តែវាក៏ផ្តល់ប្រយោជន៍ជាច្រើនមុខផ្សេងទៀត ក្នុងការធ្វើចំណូលចំណាយ និងរបាយការណ៍ទៅតាមគោលបំណងផ្សេងៗផងដែរ។ Excel ជួយអ្នកជាមួយការវិភាគទិន្នន័យ ការព្យាករណ៍ហិរញ្ញវត្ថុ និងការងារជាច្រើនទៀត ចាំបាច់សម្រាប់ដំណើរការអាជីវកម្ម ដែលផ្តោតលើទិន្នន័យ និងដំណោះស្រាយ។



2. ជំនាញនៃការនិយាយជាសាធារណៈ




សហគ្រិន ឬម្ចាស់អាជីវកម្មគ្រប់រូប ត្រូវតែអាចលក់ផលិតផល ឬសេវាកម្មរបស់ពួកគេទៅអ្នកដទៃ។ មិនថាអ្នកកំពុងនិយាយជាមួយអ្នកវិនិយោគ បុគ្គលិក ឬអតិថិជនដ៏ចាំបាច់របស់អ្នកនោះទេ ជំនាញនៃការនិយាយជាសាធារណៈនឹងក្លាយជាទ្រព្យសម្បត្តិដ៏សំខាន់មួយ ក្នុងការដំណើរការអាជីវកម្មរបស់អ្នក។ ជាមួយនឹងជំនាញនិយាយជាសាធារណៈដ៏អស្ចារ្យ អ្នកទំនងជានឹងជម្រុញឱ្យមនុស្សជាច្រើនមើលឃើញចក្ខុវិស័យរបស់អ្នក ភាពអស្ចារ្យនៃផ្នត់គំនិតរបស់អ្នក និងអាចនឹងចូលរួមជាដៃគូជាមួយនឹងក្រុមហ៊ុនអ្នកទៀតផង។ វាគឺជាជំនាញនាំមកនូវការអភិវឌ្ឍដ៏ល្អ។



3. ការអភិវឌ្ឍផែនការពាណិជ្ជកម្ម




ជាធម្មតាសហគ្រិនម្នាក់ៗត្រូវការផែនការអាជីវកម្ម។ ការចំណាយពេលយល់ឲ្យបានច្បាស់ពីអាជីវកម្មរបស់អ្នក គោលបំណង សេវាកម្ម និងធនធានដែលអ្នកមាន ចងភ្ជាប់គ្នា និងធ្វើយ៉ាងណាឲ្យវាមានដំណើរការរលូនតាមដែលអ្នកចង់បាន។ អ្នកត្រូវត្រៀមផែនការនូវការទប់ខ្លួន ដោះស្រាយបញ្ហា និងពង្រីកខ្លួនជានិច្ច ទើបអាជីវកម្មរបស់អ្នកដំណើរការបានល្អ និងបានស្ថិតស្ថេរ។



4. វិភាគទិន្នន័យ (Data Science)



ទិន្នន័យជំរុញអ្វីៗគ្រប់យ៉ាងនៅក្នុងអាជីវកម្ម។ ក្នុងនាមជាសហគ្រិនម្នាក់ ប្រសិនបើអ្នកអាចយកគំរូតាម និងស្វែងយល់ពីទិន្នន័យដោយជោគជ័យ អ្នកបានបោះជំហ៊ានមួយចំនួនមុន ដំណើរការដែលអ្នកមានក្នុងពេលបច្ចុប្បន្នហើយ។ មិនត្រឹមតែអ្នកនឹងសន្សំប្រាក់ ដោយមិនចាំបាច់ជួលអ្នកវិភាគប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏នឹងមានជំនាញក្នុងការសម្រេចចិត្ត ទៅលើអាជីវកម្មដែលមានព័ត៌មានត្រឹមត្រូវ បានយ៉ាងលឿន និងងាយស្រួលផងដែរ។



5. ដើរទីផ្សារ នៅលើ Facebook


ហ្វេសប៊ុកគឺជាវេទិកាផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេទី 2 នៅលើពិភពលោក ក្នុងពេលបច្ចុប្បន្ននេះ មានន័យថាវាជាឧបករណ៍គន្លឹះ សម្រាប់សហគ្រិនទាំងឡាយក្នុងចាប់ផ្តើមអាជីវកម្មថ្មីរបស់ពួកគេ។ មានមនុស្សរាប់រយលាននាក់ ដែលប្រើប្រាស់ហ្វេសបុក នៅក្នុងពិភពលោក ការផ្សព្វផ្សាយអាជីវកម្មរបស់អ្នក នៅលើបណ្តាញសង្គមមួយនេះ គឺវាផ្តល់ភាពងាយស្រួល តែវាក៏មានឥទ្ធិពលខ្លាំងដែរ។ ចាំបាច់អ្នកត្រូវតែបង្កើត Facebook Page សម្រាប់អាជីវកម្មរបស់អ្នក ជាមួយការឌីហ្សាញឲ្យបានល្អ ជាមួយនឹងភាពទាក់ទាញ ដែលងាយនឹងទាក់ភ្នែកអ្នកប្រើប្រាស់ ឬអតិថិជនថ្មីៗរបស់អ្នក។



6. ប្រព័ន្ធស្វែងរក នៅលើអ៊ីនធើណេត (Search Engine Optimization)



ជាការចាប់ផ្តើមអាជីវកម្មថ្មី អ្នកពុំទាន់មានដៃគូសហការ ឬមានទំនាក់ទំនងច្រើន នៅក្នុងពិភពខាងក្រៅឡើយ ដែលសូម្បីតែការធ្វើ Marketing ក៏ពិបាកនឹងចាប់ផ្តើមដែរ។ ប្រព័ន្ធស្វែងរក នៅតាមអ៊ីនធើណេត ( SEO = Search Engine Optimization) ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយរុញឈ្មោះអាជីវកម្មរបស់អ្នក ឲ្យគេបានឃើញនៅលើអ៊ីនធើណេត តាមរយៈ Website ឬឈ្មោះបណ្តាញសង្គមនៃក្រុមហ៊ុនរបស់អ្នក។ ជំនាញនេះ វាតម្រូវឲ្យអ្នកយល់ពីផ្នែក I.T Technical មួយចំនួន ក្នុងការ Add code ចូលទៅក្នុងវេបសាយ ក៏ដូចជាការបង់ទៅលើកញ្ចប់ SEO នេះ ទៅតាមក្រុមហ៊ុនធំៗមួយចំនួន (Google, Bing, Yahoo..) សម្រាប់សេវាកម្មផ្គត់ផ្គង់ដល់អ្នកផងដែរ។



7. ការសរសេរច្បាប់ចម្លង ឬបង្កើតពាក្យគន្លឹះអាជីវកម្ម (Copywriting)




អ្នកពូកែក្នុងការសរសេរច្បាប់ចម្លង នឹងអាចលក់ផលិតផលរបស់គេបាន។ អ្នកអាចផ្តល់ប្រភពទីផ្សារ និងមាតិកាលក់របស់អ្នកទៅភាគីទីបីបាន ឬអ្នកអាចគ្រប់គ្រងវាបានដោយខ្លួនឯង។ ជំនាញនេះ វានឹងជួយអ្នកក្នុងការបង្កើតពាក្យគន្លឹះទាក់ទាញដែលបង្ហាញពីសេវាកម្ម ឬផលិតផលរបស់អ្នកនៅក្នុងទីផ្សារបាន ក៏ដូចជាងាយនឹងទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនថ្មីៗបាន។ អ្នកក៏អាចលក់ copywriting របស់អ្នកទៅកាន់បុគ្គល ឬក្រុមហ៊ុនផ្សេងបាន ក្នុងការបង្កើនចំណូលបន្ថែមទៀតផង

8. Quickbooks


'

QuickBooks គឺជាកម្មវិធីគណនេយ្យកំពូលនៅលើទីផ្សារ។ នៅពេលដែលអ្នកអាចប្រើ QuickBooks ប្រកបដោយប្រសិទ្ធភាព អ្នកអាចដោះស្រាយរាល់តម្រូវការហិរញ្ញវត្ថុ និងគណនេយ្យរបស់អាជីវកម្មអ្នក ដោយសន្សំប្រាក់លើសេវាកម្មគណនេយ្យបាន ថែមទាំងបង្កើនទំនុកចិត្តខ្ពស់សម្រាប់ខ្លួនឯង និងអាជីវកម្មទៀងផង។ វាក៏នឹងជួយអ្នកក្នុងការតាមដានសារពើភ័ណ្ឌ ការទូទាត់របស់អ្នក ទៅលើវិក័យប័ត្រ និងជាច្រើនផ្សេងទៀត។



9. ជំនាញទូទៅ




សហគ្រិនឆ្នើមមិនដែលឈប់រៀនទេ។ ជាមួយនឹងគំនិតនោះ សូមពិនិត្យមើល Big Think Edge ។ បណ្ណាល័យនេះពោរពេញទៅដោយការបង្រៀនពីសាស្រ្តាចារ្យ និងអ្នកជំនាញល្បីៗ ដូចជា Elon Musk និង Malcolm Gladwell ដែលនិយាយអំពីប្រធានបទសំខាន់ៗមួយចំនួន នៅក្នុងពេលបច្ចុប្បន្ននេះ។ ដោយឡែកអ្នក ក៏អាចរកទិញសៀវភៅល្អៗមួយចំនួនទាក់ទងនឹងអាជីវកម្ម មកអានបន្ថែមបាន ដែលវានឹងបង្រៀនអ្នកពីគន្លឹះ និងផ្តល់គំនិតថ្មីៗមួយចំនួន ក្នុងការដោះស្រាយបញ្ហាដែលអាចកើតមានឡើងក្នុងដំណើរការអាជីវកម្ម ក៏ដូចជាចំណេះដឹងផ្សេងៗក្នុងការអភិវឌ្ឍអាជីវកម្មរបស់អ្នក ឲ្យបានកាន់តែប្រសើរផងដែរ។ 



10. ការគ្រប់គ្រងគម្រោង


ការគ្រប់គ្រងគម្រោង គឺការស្វែងរកវិធីគ្រប់គ្រងដែលមានប្រសិទ្ធភាព និងចំណាយពេលតិចបំផុតក្នុងការធ្វើអ្វីមួយ។ សម្រាប់សហគ្រិនដែលទំនងជាជាប់នឹងសាច់ប្រាក់ បន្ទាប់ពីការបើកដំណើរការនោះ ចំណុចទី 10 នេះ ពិតជាសារៈសំខាន់ណាស់សម្រាប់ពួកគេ។ អ្នកអាចស្វែងរកវគ្គបណ្តុះបណ្តាលទៅលើ Project Management នេះបាននៅតាមមជ្ឈមណ្ឌលណាមួយនៅក្នុងតំបន់របស់អ្នក ក៏ដូចជាស្វែងរកប្រព័ន្ធផ្តល់សេវាកម្មរៀនតាមអនឡាញ ឬអាចស្វែងរកទិញសៀវភៅផ្សេងៗដែលទាក់ទងនឹង field នេះមកសិក្សាបន្ថែមខ្លួនឯងផងដែរ។ ប្រសិនបើអ្នកមានជំនាញនេះ អ្នកនឹងអាចគ្រប់គ្រងស្ថានការណ៍នៅក្នុងអាជីវកម្មបានកាន់តែប្រសើរ និងអាចកាត់បន្ថយហានិភ័យបានទៀតផង។