គម្រោងថ្មីនៃមជ្ឈមណ្ឌលស្តារនីតិសម្បទានៅទីក្រុង Shenzhen មានរចនាបថពណ៌បៃតងជាច្រើន នៅពេញលើផ្នែកដំបូល ដោយមានទម្រង់សួនច្បារជាថ្នាក់ៗ!

បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងផ្នែកស្ថាបត្យកម្មរួចមក ក្រុមហ៊ុនរបស់អ៊ីតាលី  Stefano Boeri Architetti ទទួលបានជ័យជំនះ ព្រមទាំងត្រូវបានប្រគល់សិទ្ធិឲ្យជាអ្នកទទួលបន្ទុកក្នុងការរចនា មជ្ឈមណ្ឌលស្តារនីតិសម្បទា សម្រាប់ជនពិការ។ គម្រោងនេះមានទីតាំងនៅក្នុងទីក្រុង Shenzhen ប្រទេសចិន នឹងត្រូវគ្របដណ្តប់ដោយរុក្ខជាតិ និងដើមឈើបៃតង ព្រមទាំងមានរចនាបថជាសួនច្បារថ្នាក់ៗ សម្រាប់ជួយសម្រួលអារម្មណ៍ដល់អ្នកជម្ងឺ ឬជនពិការផ្សេងៗ ដែលមកទទួលការថែទាំនៅទីនេះ។

 

មជ្ឈមណ្ឌលស្តារនីតិសម្បទា Shenzhen នឹងមានទីតាំងស្ថិតនៅក្នុងស្រុក Longhua របស់ទីក្រុង ហើយនឹងត្រូវបានរៀបចំ នៅជុំវិញទីធ្លាដ៏ធំទូលាយ។  តំបន់នៅលើដំបូលរបស់វា នឹងមានរុក្ខជាតិ និងដើមឈើផ្សេងៗគ្នា រួមទាំងប្រភេទសត្វក្នុងស្រុកមួយចំនួន ដែលត្រូវបានរកឃើញ នៅក្នុងឧទ្យាន ដែលនៅជាប់គ្នានឹងបរិវេណនេះ។ វាក៏នឹងក្លាយជាមជ្ឈមណ្ឌលដ៏ធំបំផុត នៅក្នុងប្រទេសចិន នេះបើយោងតាមក្រុមហ៊ុន Stefano Boeri Architetti ទោះបីជា យើងមិនមានពាក្យណាមួយនិយាយអំពីទំហំពិតប្រាកដរបស់វា នៅដំណាក់កាលដំបូងនេះក៏ដោយ។

 

ផ្នែកខាងក្នុងនៃអគារនឹងជាគម្រោងសាកល្បង ដែលជួយដល់ជនពិការ ដែលមានអាយុពី 16 ទៅ 60 ឆ្នាំ។ វានឹងផ្តល់នូវសកម្មភាពជាច្រើន ដូចជាការស្តារនីតិសម្បទា ការបណ្តុះបណ្តាល ព្រឹត្តិការណ៍កម្សាន្ត សិល្បៈការអប់រំ និងសារមន្ទីរជាដើម។ មជ្ឈមណ្ឌលកីឡាមួយ ត្រូវបានគ្រោងទុក ហើយសួនច្បារនៅផ្នែកដំបូល ក៏នឹងមានប្រភេទរុក្ខជាតិដើម ដែលធ្លាប់មានស្រាប់នៅទីនេះផងដែរ។ សម្រាប់ច្រកចូលមកកាន់ខាងក្នុងមជ្ឈមណ្ឌលនេះ ក៏ជាចំណុចដ៏សំខាន់ក្នុងគម្រោង និងត្រូវបានផ្តោតការយកចិត្តទុកដាក់ ដើម្បីធានាថា អ្នកដែល

កំពុងតែចូលមក នឹងមានអារម្មណ៍ល្អ និងស្រស់ស្រាយ។

 

ស្ថាបនិករបស់ក្រុមហ៊ុនលោក Stefano Boeri មានប្រសាសន៍ថា “គម្រោងរបស់យើងបើកទស្សនវិស័យថ្មី លើស្ថាបត្យកម្មនៃមជ្ឈមណ្ឌលស្តារនីតិសម្បទាធំៗ។ ដំបូង ដែលយើងទទួលរចនាគម្រោងនៃអគារបែបនេះ ពីព្រោះ អគារនេះនឹងជាជំហ៊ាននៃការស្វែងយល់ និងយល់ដឹងឲ្យបានច្បាស់បន្ថែមអំពីភាពមិនគ្រប់លក្ខណៈរបស់មនុស្ស ឬពិការភាព។ វាមិនមែនបង្កើតឡើងសម្រាប់តែមនុស្សពិការនោះទេ ប៉ុន្តែគឺសម្រាប់យើងទាំងអស់គ្នា ព្រោហយើងពិតជាអាចស្មានដឹងមុនទេថា យើងអាចនឹងបាត់បង់ឬខូចអវៈយវៈណាមួយ នៅក្នុងដំណាក់កាលណាមួយ នៃជីវិតរបស់យើងនោះទេ។ បន្ទាប់មក គឺជាការផ្តល់នូវគំនិតសម្រាប់លទ្ធភាពនៃការចូលទៅកាន់ទីធ្លា និងសេវាកម្មស្តារនីតិសម្បទា និង ចំណុចទីបី ក៏ពីព្រោះនៅក្នុងការទទួលស្គាល់គុណភាពនៃការព្យាបាលបៃតងទៅលើសតិអារម្មណ៍ និងធម្មជាតិដ៏អស្ចារ្យ វាផ្តល់នូវចំនួនដ៏គួរឱ្យភ្ញាក់ផ្អើលនៃទីធ្លាបៃតង និងបើកចំហរ ដែលអាចចូលទៅកាកាន់ដំណើរការរបស់សួនទាំងនេះបាន ដែលត្រូវបានរចនាឡើងដើម្បីស្តារនីតិសម្បទាទាំងអស់ ទៅតាមទម្រង់ផ្សេងៗគ្នា។”

 

មជ្ឍមណ្ឌលនីតិសម្បទាទីក្រុង Shenzhen នេះក៏នឹងមាននូវ ផ្នែកបន្ថែមប្រកបដោយនិរន្តរភាពផងដែរ។ សម្រាប់ទឹកភ្លៀងនឹងត្រូវបានប្រមូល និងប្រើទៅលើការស្រោច រុក្ខជាតិនិងដើមឈើ ហើយផ្នែកខ្លះរបស់អគារ នឹងត្រូវបានត្រជាក់ និងពោពេញជាមួយនឹងខ្យល់ធម្មជាតិ។ 

 

លើសពីនេះទៀត ក្រុមហ៊ុនក៏ធ្វើការលើកឡើងពី “ប្រព័ន្ធផលិតថាមពលកកើតឡើងវិញ” ហើយយើងអាចរំពឹងថានឹងមានព័ត៌មានលម្អិតបន្ថែមទៀតអំពីគម្រោងនេះនៅក្នុងពេលឆាប់ៗខាងមុខ។ ទោះបីជាយ៉ាងណា គេរំពឹងថាគម្រោងនេះនឹងបញ្ចប់នៅឆ្នាំ 2023 ផងដែរ។