កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ២២ លានដុល្លារ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២០!
រយៈពេល៩ ខែក្នុងឆ្នាំ២០២០ កំពង់ផែក្រុងភ្នំពេញ រកចំណូលបានជាង ២២ លានដុល្លារ (ពុំទាន់ធ្វើសវនកម្ម) ចំណែកខែកញ្ញាដោយឡែក កំពង់ផែភ្នំពេញទទួលបានចំណូលសរុបជាង ២.៦ លានដុល្លារ ដែលមាននាវាទំនិញឆ្លងកាត់ ២០៨ គ្រឿង បរិមាណកុងតឺន័រ ២៧,៣៤១ TEUs និងទំនិញ-ប្រេងឥន្ធនៈ ៣៥៨,១៤៥ តោន។ នេះបើតាមរបាយការណ៍ ចេញពីកំពង់ផែស្វយ័តភ្នំពេញ។
គិតចាប់ពីខែមករា មកដល់ខែកញ្ញា កំពង់ផែស្វយ័តភ្នំពេញ ទទួលបានសេវាកម្ម និងការងារជីវកម្មដូចជា៖
១. ទទួលបាននាវាទេសចរណ៍សរុប ១២៦ ជើង
២. ទទួលបានអ្នកដំណើរសរុប ៩,៧៣៣ នាក់
៣. ទទួលបាននាវាផ្ទុកទំនិញឆ្លងកាត់សរុបចំនួន ១,៧៥៨ គ្រឿង កើនឡើង ០.៦៣%
៤. ទទួលផ្ទុកកុងតឺន័រ ២២១,២៨២ TEUs កើនឡើង ៤.០៩%
៤. ទទួលការដឹកទំនិញ-ប្រេងឥន្ធនៈសរុប ២,៧៩៧,៤៥៤ តោន