សញ្ញាទាំង ៥ ដែលបញ្ជាក់ថាអាជីពរបស់អ្នក កំពុងជោគជ័យជាងអ្វីដែលអ្នកធ្លាប់បានដឹង

នៅឆ្នាំនេះ អាចជាឆ្នាំបន្តមួយទៀតដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា គ្រប់យ៉ាងពុំទាន់មានភាពប្រសើរឡើង ឬដើរតាមការគ្រោងទុករបស់អ្នកឡើយ ជាពិសេសនៅក្នុងអាជីពការងាររបស់អ្នក។ យ៉ាងណាមិញ មានកត្តាពន្យារមួយចំនួនផ្សេងទៀត ដែលបង្អាក់ការឡើងតំណែង តម្លើងប្រាក់ខែ ក៏ដូចជាកុងត្រាការងារខិតដល់ពេលជិត Renew ឡើងវិញទៀត ដែលនាំអ្នកឲ្យមានអារម្មណ៍ផ្សេង និងអាចចេញពីផ្លូវដែលអ្នកចង់បានជាដើម។

ប៉ុន្តែយ៉ាងណា នៅមានសញ្ញាណជាច្រើននៃ “ភាពជោគជ័យក្នុងអាជីពការងារ - Career Success” ដែលអ្នកមិនធ្លាប់បានដឹង និងធ្លាប់បានកត់សម្គាល់ទុកស្របជាមួយនឹងជីវិតប្រចាំថ្ងៃរបស់អ្នកឡើយ។ ទាំងនេះគឺជាសញ្ញាទាំង ៥ ដែលមនុស្សភាគច្រើនពុំជាបានគិត ឬសម្គាល់ដល់ ដែលវាទាំង ៥ នោះបង្ហាញថាអាជីពការងាររបស់អ្នក កំពុងតែដំណើរការបានល្អ។ តាមដានបន្តពីសញ្ញាទាំង ៥ នៅខាងក្រោមនេះ៖

 

១/ អ្នកមានទេពកោសល្យ/ជំនាញច្រើន និងអ្នកបានរៀន ឬដឹងរួចថាជំនាញទាំងនោះមានអ្វីខ្លះ

ប្រសិនបើអាជីពរបស់អ្នក ក្លាយជាផ្លូវសម្រាប់អ្នក ក្នុងការស្វែងយល់អំពីខ្លួនឯង អ្នកនឹងទទួលបានជោគជ័យច្រើន ជាងអ្វីដែលអ្នកបានដឹង។ ការរកឃើញខ្លួនឯង គឺជាដំណើរពេញមួយជីវិត ហើយវាជាគន្លឹះក្នុងការរស់នៅ ដែលមានភាពរីករាយនិងគួរជាទីមោទនបំផុតរបស់អ្នក។ អាជីពដែលអនុញ្ញាតឱ្យអ្នកមើលឃើញកន្លែងដែលអ្នកភ្លឺបំផុត ហើយបន្ទាប់មកអនុញ្ញាតឱ្យអ្នក ធ្វើការនូវចំណុចខ្លាំងទាំងនោះ ចូលទៅប្រើក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក គឺអនុញ្ញាតឱ្យអ្នកក្លាយជាមនុស្សល្អបំផុត និងអាចបន្តអភិវឌ្ឍខ្លួនអ្នក ដើម្បីក្លាយជាអ្វីមួយកាន់តែប្រសើរនៅពេលអនាគត ដែលនេះគឺជាសញ្ញា នៃភាពជោគជ័យ។

 

២/ អ្នកធ្វើការជាមួយ មិត្តរួមការងារដែលតែងតែជួយអ្នក ឬស្តាប់យោបល់របស់អ្នក

ប្រសិនបើអ្នកមានមិត្តរួមការងារ ដែលមានឆន្ទៈចង់ជួយអ្នក ឬគាំទ្រគំនិតរបស់អ្នក អ្នកនឹងទទួលបានជោគជ័យច្រើនជាងអ្វីដែលអ្នកបានដឹង។ វាត្រូវការអ្នកជំនាញដែលមានទេពកោសល្យដ៏មានតម្លៃ ដើម្បីបង្កើតទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈរឹងមាំ ប៉ុន្តែវាត្រូវការមនុស្សពិសេសម្នាក់បន្ថែមទៀត ដើម្បីធ្វើឱ្យអ្នកដែលនៅជុំវិញខ្លួន ចាប់ផ្តើមមានសកម្មភាព និងបង្កើតជាលទ្ធផល។ ប្រសិនបើអ្នកមានមនុស្សប្រភេទនោះជុំវិញខ្លួនអ្នក នោះឱកាសដែលអ្នកមាននឹងជួយអ្នកទទួលបានអាជីពដ៏ជោគជ័យ ហើយសំខាន់ជាងនេះទៅទៀតនោះ វាក៏បង្ហាញថា អ្នកគឺជាប្រភេទមនុស្ស ដែលមនុស្សដទៃទៀតចង់នៅក្បែរ។ នោះគឺជាជោគជ័យពិត។

 

៣/ អ្នកមិនសម្លឹងមើលនាឡិកា រាល់ម៉ោងធ្វើការរាល់ថ្ងៃនោះឡើយ

ប្រសិនបើអ្នកមានការងារដែលអ្នកមានអារម្មណ៍ថាបានវិនិយោគទៅលើ - ការងារដែលជួយឱ្យម៉ោងកន្លងផុតទៅ ដោយមានន័យ នោះគឺជាសញ្ញានៃភាពជោគជ័យផ្ទាល់ខ្លួន។ ខណៈពេលដែលមនុស្សជាច្រើនកំពុងរកឃើញខ្លួនឯង ស្ថិតនៅក្នុងការងារដែលពោពេញទៅដោយភាពធុញទ្រាន់ ឬចំណាយពេលច្រើនម៉ោងសម្លឹងមើលនាឡិកាដើម្បីឆាប់ដល់ម៉ោងចេញទៅផ្ទះ ផ្ទុយទៅវិញអ្នកកំពុងធ្វើអ្វីមួយដែលមានអារម្មណ៍ថា មានគោលបំណងជាក់លាក់ និងអាចបំពេញភារកិច្ចបានរួចរាល់ ខណៈពេលដែលអ្នកក៏រកចំណូលបាន តាមតម្រូវការដែលអ្នកត្រូវការ។ ការស្វែងរក ការធានា និងការលះបង់ខ្លួនឯងចំពោះការងារប្រភេទនោះ ទាមទារកម្រិតចំណេះដឹងខ្លួនឯង និងការលះបង់ចំពោះខ្លួនឯងផ្នែកផ្លូវចិត្ត ដែលសមនឹងទទួលបានការអបអរសាទរ។ 

 

៤/ អ្នកអាចនិយាយពាក្យថា “ទេ” ទៅលើសំណើអ្វីមួយបាន

ប្រសិនបើអ្នកស្ថិតនៅក្នុងកន្លែងធ្វើការ ដែលអ្នកមានអារម្មណ៍សុវត្ថិភាពក្នុងការនិយាយថា “ទេ” ចំពោះម៉ោង ឬគម្រោងបន្ថែម បញ្ជាក់ថាអ្នកទទួលបានភាពជោគជ័យច្រើនជាងមនុស្សជាច្រើនដែលធ្វើការក្នុងក្រុមហ៊ុន ឬស្ថាប័នជាមួយអ្នក។ អ្នកទំនងជាប្រភេទមនុស្សដែលប្រឹងប្រែងធ្វើការ ដើម្បីបង្កើតប្រភេទសមាសភាពនៃលទ្ធផល និងសន្តិសុខផ្ទាល់ខ្លួន ដែលអ្នកត្រូវនិយាយថា “ទេ” នៅពេលណាដែលអ្នកត្រូវការ។ អ្នកបានលះបង់ពេលវេលា ដើម្បីកំណត់ថាព្រំដែនរបស់អ្នកនៅឯណា និងអ្វីដែលអ្នកអាចធ្វើវាដើម្បីទៅដល់ផ្នែកនីមួយៗនៃជីវិតរបស់អ្នក។ នោះគឺជាជោគជ័យ ដែលគួរឲ្យកត់សម្គាល់។

 

៥/ អ្នកមានចក្ខុវិស័យ ហើយមានអារម្មណ៍ថាមានបំណងចង់បន្តវា

ប្រសិនបើអ្នកមានគំនិតថា អ្នកជាអ្នកជំនាញ និងអារម្មណ៍រំភើបក្នុងការដេញតាមគោលបំណងក្នុងអាជីពរបស់អ្នក អ្នកកំពុងឈានទៅរកភាពជោគជ័យហើយ។ អ្នកបានបង្កើតផ្លូវទៅរកភាពជោគជ័យ និងគោលដៅរបស់អ្នកហើយ។ អ្នកដឹងពីអ្វីដែលអ្នកចង់បានហើយ អ្នកមានអារម្មណ៍ថាចង់ដេញតាមវា។ នេះបន្ថែមអារម្មណ៍នៃការបំពេញចំណុចដែលអ្នកចង់បាន និងសុភមង្គលដល់គ្រប់ជំហ៊ាន - ធ្វើឱ្យពេលវេលាប្រចាំថ្ងៃធ្វើការ មានអារម្មណ៍ថាខ្លីមិនធុញទ្រាន់ ហើយការងារក៏នឹងមានអារម្មណ៍ថាស្រាលជាងមុន មិនមានសំពាធផងដែរ។ វាក៏អនុញ្ញាតឱ្យអ្នកបន្តទៅផ្នែកផ្សេងទៀតនៃជីវិតរបស់អ្នក ប្រកបដោយថាមពល។ នេះជាជំហ៊ានវិជ្ជមាន ដែលអ្នកបានធ្វើសម្រាប់ខ្លួនអ្នក!