ប្រទេសសិង្ហបុរីចាប់ផ្តើមការបើកដំណើរការប្រទេសឡើងវិញ

ដោយសារការធ្លាក់ចុះនៃករណីជំងឺកូវីដ-19 ប្រទេសសិង្ហបុរីបានសម្រេចបញ្ចប់ដំណាក់កាលស្ថេរភាព ដែលបានចាប់ផ្តើមនៅថ្ងៃទី 27 ខែកញ្ញា បន្ទាប់ពីមានការផ្ទុះឡើងនៃមេរោគនេះ ហើយឈានទៅដំណាក់ កាលបន្ទាប់នៃការបើកដំណើរការប្រទេសឡើងវិញ។ ដំណាក់កាលស្ថេរភាពបានបញ្ចប់នៅថ្ងៃទី 21 ខែវិច្ឆិកា ដោយប្រទេសនេះ បានវិលត្រលប់ទៅរកដំណាក់កាលអន្តរកាលវិញ ជាមួយនឹងវិធានការគម្លាត សង្គមជាច្រើនដែលត្រូវបានបន្ធូរបន្ថយ។ ក្រុមការងារពហុក្រសួងនៃជំងឺកូវីដ-19 របស់ប្រទេសសិង្ហបុរី បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី 20 ខែវិច្ឆិកា។

ប្រទេសសិង្ហបុរីបានចាប់ផ្តើមធ្វើផែនទីបង្ហាញផ្លូវបួនដំណាក់កាលដើម្បីរស់នៅជាមួយជំងឺកូវីដ-19 នៅថ្ងៃទី 10 ខែសីហា ដោយដំណាក់កាលដំបូង ត្រូវបានគេរំពឹងថានឹងមានរយៈពេលត្រឹមតែមួយខែ ប៉ុណ្ណោះ។ សំណុំនៃការកែតម្រូវវិធានការត្រូវបានណែនាំនៅក្នុងដំណាក់កាលដំបូងនេះ ដោយរួមមាន ទាំងការអនុញ្ញាតឱ្យបុគ្គលដែលបានចាក់វ៉ាក់សាំងគ្រប់ដូសអាចជួបជុំគ្នាជាក្រុមរហូតដល់ប្រាំនាក់ និងការបន្ធូរបន្ថយច្បាប់សម្រាប់ការថ្វាយបង្គំព្រះ និងការសំដែងផ្ទាល់នានផងដែរ។ ទោះបីជាយ៉ាងណា ក៏ដោយ ការរីករាលដាលនៃជំងឺកូវីដ-19 បានបង្ខំឱ្យសិង្ហបុរីពង្រឹងវិធានការបង្ការជំងឺកូវីដ-19 ឡើងវិញ នៅថ្ងៃទី 27 ខែកញ្ញា។

ប្រទេសនេះត្រូវបានគេមើលឃើញថា មានការថយចុះនូវ ចំនួនករណីឆ្លងថ្មីក្នុងរយៈពេលប៉ុន្មានថ្ងៃចុង ក្រោយនេះ ដោយចំនួនករណីឆ្លងថ្មីនៅសល់តិចជាង 3,000 នាក់ក្នុងមួយថ្ងៃ។ ប្រជាជនសិង្ហបូរី ប្រមាណ ៨៥ភាគរយបានទទួលការចាក់វ៉ាក់សាំងគ្រប់ដូសប្រឆាំងនឹងជំងឺកូវីដ-19។ កាលពីថ្ងៃទី 19 ខែវិច្ឆិកា ប្រទេសសិង្ហបុរីបានរាយការណ៍អំពីករណីថ្មីនៃឆ្លងជំងឺកូវីដ-19 ចំនួន 1,734 នាក់ ដែលបង្កើន ចំនួនសរុបដល់ 248,587 នាក់ ហើយចំនួនអ្នកស្លាប់មាន 641 នាក់។