ប្រទេសជប៉ុនបង្ហាញពីការបង្កើនសមត្ថភាពសម្រាប់ការវិនិយោគនៅអាស៊ាន

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន លោក Hagiuda Koichi បានបង្ហាញគំនិតផ្តួចផ្តើមទាក់ទងនឹងការវិនិយោគនៅក្នុងតំបន់អាស៊ាន ដែលផ្តោតសំខាន់ទៅលើខ្សែ សង្វាក់ផ្គត់ផ្គង់ ការតភ្ជាប់ទំនាក់ទំនង ការច្នៃប្រឌិតឌីជីថល និងធនធានមនុស្ស។ ការប្រកាសនេះត្រូវ បានធ្វើឡើងក្នុងអំឡុងពេលនៃសន្និសីទមួយដែលបានធ្វើឡើងនៅក្នុងទីក្រុងហ្សាការតានាពេលថ្មីៗនេះ។ ទាក់ទងនឹងការវិនិយោគក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ លោក Hagiuda បាននិយាយថា ការបង្កើនសមត្ថភាព របស់អាស៊ានជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងការបង្កើនភាពទាក់ ទាញរបស់វាគឺមានសារៈសំខាន់ខ្លាំងណាស់នៃសេដ្ឋកិច្ចជប៉ុនដែលមានភាពធន់។

ប្រទេសជប៉ុនបានចំណាយថវិកាប្រមាណ 300 លានដុល្លារអាម៉េរិកដើម្បីគាំទ្រការវិនិយោគទុនរបស់ក្រុម ហ៊ុនចំនួន 92 ហើយគ្រោងនឹងបន្តការគាំទ្រនៅក្នុងឆ្នាំនេះទៀត។ លោកបានគូសបញ្ជាក់ថា ការវិនិយោគ ក្នុងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ឌីជីថលនឹងត្រូវបានជំរុញ។ ជាជំហានដំបូង ប្រទេសជប៉ុននឹងផ្តល់ ជំនួយដែលមានតម្លៃប្រហែល 9 លានដុល្លារអាម៉េរិក។ លើសពីនេះទៀត ការវិនិយោគទៅលើហេដ្ឋារចនា សម្ព័ន្ធរឹងនឹងត្រូវបានបន្ត។ ប្រទេសជប៉ុននឹងរួមចំណែកដល់ការធ្វើឌីជីថលវូបនីយកម្មនៃនីតិវិធីពាណិជ្ជ កម្មផងដែរ។

វិស័យវិនិយោគបន្ទាប់ គឺវិស័យឧស្សាហកម្មថ្មី និងការច្នៃប្រឌិតឌីជីថលដែលទាក់ទងនឹងការកសាងសង្គម ប្រកបដោយចីរភាព។ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាប្រមាណ ៨លានដុល្លារអាម៉េរិកដល់គម្រោងថ្មីចំនួន 40 ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដើម្បីគាំទ្រដល់សម្ព័ន្ធភាពរបស់បណ្តាក្រុមហ៊ុនរបស់ជប៉ុន និង ក្រុមហ៊ុនរបស់អាស៊ានដែលផ្តល់ដំណោះស្រាយចំពោះបញ្ហាសង្គមក្នុងតំបន់។ ថវិកាប្រមាណ 9 លាន ដុល្លារអាម៉េរិកនោះនឹងត្រូវបានផ្តល់ជូនដើម្បីលើកកម្ពស់ភាពជាដៃគូរវាងក្រុមហ៊ុនធុរកិច្ចរបស់ជប៉ុន និង អាស៊ាន។

រដ្ឋមន្ត្រីជប៉ុនរូបនោះបាននិយាយថា ការវិនិយោគទៅលើវិស័យធនធានមនុស្សនាពេលអនាគតក៏នឹងត្រូវ បានជំរុញផងដែរ។ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ប្រទេសជប៉ុនសង្ឃឹមថានឹងពង្រីកការគាំទ្រដើម្បីផ្តល់ ឱកាសដល់អ្នកជំនាញអាស៊ីដែលមានជំនាញខ្ពស់ចំនួន 50,000 នាក់ ក្នុងការស្វែងរកការងារធ្វើនៅ ក្នុងបណ្តាក្រុមហ៊ុនរបស់ជប៉ុននៅតំបន់អាស៊ី ក៏ដូចជានៅក្នុងប្រទេសជប៉ុនផងដែរ៕