ប្រទេសថៃបានបើកតំបន់ទេសចរណ៍ចំនួនបីបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរណ៍បរទេស

ប្រទេសថៃបានបើកបន្ថែមទិសដៅតំបន់ឆ្នេរដ៏ពេញនិយមចំនួន 3 កន្លែងទៀតសម្រាប់ភ្ញៀវទេសចរណ៍បរទេសដែលទទួលការចាក់វ៉ាងសាំងបង្ការកាលពីថ្ងៃអង្គារ ទី11 ខែមករា ថ្មីៗនេះ។ ដោយតំបន់គោលដៅទេសចរណ៍ទាំងបីនោះមានដូចជា Krabi, Phang Nga, និង Koh Samui ជាដើម។ 

ការសម្រេចបើកតំបន់ទេសចរណ៍បន្ថែមនេះគឺជាច្បាប់នៃការបន្ធូរបន្ថយទិដ្ឋាការដើម្បីចាប់ផ្តើមស្ដារឡើងវិញនូវឧស្សាហកម្មទេសចរណ៍របស់ថៃ ក៏ទោះបីជាមានការលេចឡើងនូវវីរុសបម្លែងថ្មី Omicron ក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសថៃក៏បានឡើងលែងការអនុវត្តន៍វិធានដាក់ឱ្យនៅដាច់ដោយឡែកចំនួន 14 ថ្ងៃផងដែរ កាលពីសប្តាហ៍មុន ដោយរំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានចំនួន 350,000 នាក់ក្នុងរយៈពេលពីរខែ។ តែជាក់ស្ដែង ការមកដល់របស់ភ្ញៀវទេសចរណ៍អាចទំនងជាតិចជាង 50% នៅក្នុងតំបន់ទេសចរណ៍ Samui។ ខណៈកាលពីឆ្នាំ 2019ភ្ញៀវទេសចរណ៍បរទេសបានចូលមកប្រទេសរហូតដល់ចំនួន 40 លាននាក់ និងចំណូលបានជាង 60 ពាន់លានដុល្លារ។ 

គួរបញ្ជាក់ផងដែរថា ករណីឆ្លងជំងឺកូវីដ-19 បាននឹងកំពុងកើនឡើងនៅទូទាំងប្រទេសថៃ បន្ទាប់ពីថ្ងៃឈប់សម្រាក និងការប្រារព្ធពិធីចូលឆ្នាំសកលកន្លង ហើយករណី Omicron ឥឡូវនេះក៏បានបង្ហាញពីករណីឆ្លងថ្មីផងដែរ ហើយភាគច្រើនជាករណីឆ្លងសហគមន៍។ ជាក់ស្តែង កាលពីថ្ងៃអង្គារ ប្រទេសថៃបានរាយការណ៍ថាមានករណីឆ្លងថ្មីរហូតដល់ចំនួន 7,133 នាក់។