វគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ និងសិក្សាដោយផ្ទាល់លើជំនាញឌីជីថល សម្រាប់បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍

ដើម្បីចូលរួមពង្រឹងការអភិវឌ្ឍធនធានមនុស្សឌីជីថលក្នុងបរិការណ៍ថ្មី (ក្រោយវិបត្តិកូវីដ-១៩) ជាពិសេស ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញឌីជីថលដល់បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ ប្រតិបត្តិករ ទេសចរណ៍ និងភាគីពាក់ព័ន្ធ ក្រសួងទេសចរណ៍ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជន កម្ពុជា និងមជ្ឈមណ្ឌលកម្ពុជា ៤.០ សូមជូនដំណឹងដល់បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហ កម្មទេសចរណ៍ ឲ្យបានជ្រាបថា ក្រសួងទេសចរណ៍ នឹងបើកវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃតាម ប្រព័ន្ធអនឡាញ និងសិក្សាដោយផ្ទាល់លើជំនាញឌីជីថលសម្រាប់បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍។ 

វគ្គបណ្តុះបណ្តាលនេះ នឹងរៀបចំឡើងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២២។ ដើម្បីជ្រាបបានកាន់តែលម្អិត សូមមិត្តអ្នកអាន បន្តអានសេចក្តីជូនដំណឹងនៅខាងក្រោម នេះ៖